Liverpool នឹងចែកផ្លូវជាមួយកីឡាកររូបនេះនៅខែមករា ខណៈ Aston ចង់ចូលចែចូវ

//s9.kh1.co/07/07abcd0e0857cad5d0cc4c7ca43c4a71ff1a356e.jpg
កីទ្បា

 ២៦-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

Liverpool ត្រៀមដាក់​​​លក់​កីឡាករម្នាក់របស់ខ្លួនស្របពេល Aston Villa ចង់បានរូបគេ

អង់គ្លេស៖ ក្លិប Aston Villa នឹងដាក់សំណើទៅក្លិបហង្សក្រហម Liverpool ក្នុងការផ្ទេរយកខ្សែការពារ Joe Gomez នារយៈពេលប៉ុន្មានថ្ងៃខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែការពារ Joe Gomez 
  ខ្សែការពារ Joe Gomez 

ភាគីលោក Jurgen Klopp កំពុងចង់លក់ខ្សែការពារចេញខ្លះ ដោយមុនដំបូងគេរំពឹងទុកថា Nat Phillips នឹងចាកចេញពីទឹកដី Anfield ប៉ុន្តែសារព័ត៌មាន Football Insider បានចុះផ្សាយថា Gomez គឺជាអ្នកចាកចេញ។

  ខ្សែការពារ Joe Gomez 
  ខ្សែការពារ Joe Gomez 

តាំងពីរងរបួសធ្ងន់កាលពីរដូវកាលមុនមក Gomez បានខកខានការប្រកួតជាង១០ខែ ហើយនៅរដូវកាលនេះគេពុំមែនជាកីឡាករដែលលោក Klopp ជ្រើសរើសឲ្យជាប់ជម្រើស១១នាក់ដំបូងទៀងទាត់នោះឡើយ ស្របពេល ភាគីលោក Steven Gerrard ចង់ឆក់យក Gomez មករួមក្រុមតែម្ដង។

ខ្សែការពារ Joe Gomez 
ខ្សែការពារ Joe Gomez 

កាលពីមុន Joe Gomez បានចាប់ដៃគូលេងជាមួយខ្សែការពារឆ្នើម Virgil van Dijk ប៉ុន្តែពេលនេះ លោក Klopp បានរើសយក Joel Matip និង Ibrahima Konate ជំនួសវិញ៕

ខ្សែការពារ Virgil van Dijk និង Joe Gomez 
ខ្សែការពារ Virgil van Dijk និង Joe Gomez 

ប្រភពcaughtoffside

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T