ប្រាប់ត្រង់ៗ! Neymar ថា គេធ្លាប់ចង់ចាកចេញពី PSG ដើម្បីមក Barca វិញ ដោយសារហេតុផលមួយនេះ

//s9.kh1.co/49/495c8cd8dfcecba8272ce277f78573902913b5dc.jpg
កីទ្បា

 ២៦-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

Neymar ថា គេធ្លាប់ចង់ចាកចេញពី PSG ដើម្បីមក Barca វិញ ដោយសារហេតុផលមួយនេះ

បរទេស៖ កីឡាករឆ្នើម Neymar Jr ថា គេធ្លាប់បំណងចង់ចាកចេញពី Paris Saint Germain ដើម្បីត្រលប់មក Barcelona វិញ កាលពីឆ្នាំ ២០១៩

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Neymar Jr
កីឡាករ Neymar Jr

ជាការពិតណាស់ Neymar បានផ្លាស់ទៅចូលរួមជាមួយ PSG បន្ទាប់ពីចំណាយពេលអស់ ៤រដូវកាល ជាមួយ Barca។ គួរបញ្ចាក់ផងដែរថា Neymar បានបង្ហាញខ្លួនឲ្យ Barca បាន ១៨៦ប្រកួត និង រកបានគ្រាប់បាល់ ១០៥គ្រាប់ មុននឹងគេផ្លាស់មក PSG កាលពីឆ្នាំ ២០១៧។ យ៉ាងណាមិញ Neymar ធ្លាប់ត្រូវបានគេរាយការណ៍ថា គេហាក់ដូចជាមិនសប្បាយចិត្ត នៅទឹកដីបារាំងនេះ ហើយចង់ត្រលប់មក Barca វិញ ក៏ប៉ុន្តែគ្មានការព្រមព្រៀងច្បាស់លាស់ពីក្លិបទាំងសងខាង ទើបធ្វើឲ្យគេបន្តក្លាយជា កីឡាករសំខាន់របស់ PSG រហូតដល់សព្វថ្ងៃ។

កីឡាករ Neymar Jr
កីឡាករ Neymar Jr

Neymar បាននិយាយថា៖

ពេលដែលខ្ញុំសម្រេចចិត្តថា ចង់ចាកចេញពី PSG នេះ​ គឺមិនមែនដោយសារខ្ញុំមានទំនាស់អ្វីជាមួយក្លិប ឬ អ្នកគាំទ្រទេ ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ខ្ញុំអាចនឹងល្អជាងនេះ ប្រសិនបើខ្ញុំផ្លាស់ទៅកន្លែងផ្សេង៕

កីឡាករ Neymar Jr

ប្រភពsportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T