​ជប៉ុន ណែនាំគ្រឿងចក្រអាចកែច្នៃសំរាមប្លាស្ទិក ​ទៅជាបេតុងកៅស៊ូ ​សំរាប់សាងសង់ផ្លូវនៅកម្ពុជា

//s9.kh1.co/ee/eed6f46617cfa2efea8b1f939fc8eb205f240143.jpg
សង្គម

 ២៦-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ឯកឧត្តមទេសរដ្ឋមន្ត្រីនៅតែបង្ហាញនូវការគាំទ្រលើ គំនិតផ្ដួចផ្ដើមនៃការនាំយកមកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះផងដែរ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត

ភ្នំពេញ៖ ​វិស័យឯកជនជប៉ុន បាន​ណែនាំគ្រឿងចក្រប្រភេទថ្មី ដែលមានសមត្ថភាពអាចកែច្នៃសំរាមប្លាស្ទិកឱ្យទៅជាបេតុងកៅស៊ូ (AC) សម្រាប់ការសាងសង់ផ្លូវនៅកម្ពុជា។ លោក Shu NISHIYAMA ដែលជានា​យក​ប្រតិបត្តិក្រុមហ៊ុនជប៉ុន បានលើកឡើងបែបនេះនៅក្នុងជំនួបពិភាក្សាការងារជាមួយ​ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២៥ ខែមករា នៅទីស្តីការក្រសួង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/64/642e7de51ea30d8c719f4d119b1fcbe95802d150.png

លោក Shu NISHIYAMA ក៏បានស្នើសុំឱ្យ ក្រសួងពិចារណាលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ ដោយហេតុថាវាមានលក្ខណៈសមស្របអាចប្រើ ប្រាស់បាននៅក្នុងស្ថានភាពប្រទេសកម្ពុជា ដែលសំបូរទៅដោយភ្លៀងធ្លាក់រយៈពេលយូរ អាចធានាបាននូវការជ្រាបទឹក និងធ្វើឱ្យផ្លូវជាប់រឹងមាំបានយូរអង្វែងផងដែរ។ 

https://s9.kh1.co/__image/w=650,h=434,q=100/f5/f5d62b22c66cab1a71a89a268c5268bae853ec37.png

ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំឱ្យក្រុមហ៊ុនពិនិត្យស្ថានភាពនៅកម្ពុជាឱ្យបានល្អិតល្អន់ មុននឹងសម្រេចលើការនាំចូលបច្ចេកវិទ្យាថ្មីនេះ ជាពិសេសពិនិត្យទៅលើសំរាមនៅកម្ពុជា ដែលមិនមាន ការបែងចែកប្រភេទសំរាម អាចបង្កជាបញ្ហាស្មុគស្មាញក្នុងការផ្គត់ផ្គង់សម្រាប់ដំណើរការកែច្នៃ និងការ ប្រមូលសំរាមផងដែរ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ឯកឧត្តមទេសរដ្ឋមន្ត្រីនៅតែបង្ហាញនូវការគាំទ្រលើ គំនិតផ្ដួចផ្ដើមនៃការនាំយកមកប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីនេះផងដែរ ដើម្បីចូលរួមថែរក្សាបរិស្ថានស្អាត។

https://s9.kh1.co/__image/w=650,h=434,q=100/97/9790d95d8389b8dec7ad9e13ebce42389e7b9fb9.png

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានលម្អិតទាក់ទងនឹង បរិមាណប្លាស្ទិកនៅកម្ពុជាថាតើអាចផ្គត់ផ្គង់សម្រាប់ការកែច្នៃបានកម្រិតណា និងបានបញ្ជាក់ថា៖ តម្លៃ ផលិតផលនោះមិនត្រូវឱ្យលើសថ្លៃបេតុងកៅស៊ូ (AC) ដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នទេ និងត្រូវ សិក្សាអំពីបញ្ហាផលប៉ះពាល់បរិស្ថានដោយប្រៀបធៀបនឹងការប្រើប្រាស់បេតុងកៅស៊ូផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ដែលទើបបង្កើតថ្មី ដើម្បីបណ្ដុះបណ្ដាលសិស្សនិស្សិតកម្ពុជាឱ្យក្លាយជាវិស្វករសម្រាប់ សាងសង់ផ្លូវថ្នល់ និងប្រព័ន្ធដឹកជញ្ជូន និងបានស្នើឱ្យក្រុមហ៊ុនសហការឱ្យបានជិតស្និទ្ធជាមួយវិទ្យាស្ថានដើម្បីសិក្សាលម្អិតអំពីការនាំយកបច្ចេកវិទ្យាថ្មីនេះមកប្រើប្រាស់នៅកម្ពុជា៕

https://s9.kh1.co/__image/w=650,h=434,q=100/c7/c776d09e7bc170bf16adb51f69c73a9561cd72ad.png
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T