មួយម៉ាត់ៗចុកណាស់ ងិន ម៉ារ៉ាឌី ឆ្លើយតបដូច្នេះ ទៅអ្នករិះគន់ ថាមិនសមជាបវរកញ្ញា

//s9.kh1.co/aa/aa87087c0f1b26ee8b2a5d85ec255b63a99c0303.jpg
តារា & កម្សាន្ដ

 ២៦-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

មួយម៉ាត់ៗចុកចំបេះដូងណាស់ កញ្ញា ងិន ម៉ារ៉ាឌី ឆ្លើយតបដូច្នេះ ទៅអ្នករិះគន់ ថាខ្លួនមិនសមជា បវរកញ្ញាចក្រវាឡកម្ពុជាឆ្នាំ២០២១

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា កញ្ញា ងិន ម៉ារ៉ាឌី គ្រាន់តែដឹងលទ្ធផលជាម្ចាស់មកុដ បវរកញ្ញាចក្រវាឡកម្ពុជាប្រចាំឆ្នាំ២០២១ភ្លាម​ ក៏ចាប់ផ្តើមរងមតិរិះគន់ឥតសំចៃ ពីបណ្តាមហាជនជាច្រើន ក្នុងនោះ គេក៏ឃើញ មានតារាខ្មែរល្បីឈ្មោះមួយចំនួន​ បង្ហាញការមិនពេញចិត្តផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបីមានមតិរិះគន់ច្រើនលើសលប់ក្តី តែរូបនាង នៅបន្តការហាត់សម ដើម្បីត្រៀមប្រកួតនៅក្រៅប្រទេស លទ្ធផលមិនល្អក៏ពិតមែន តែតារាស្រីរូបនេះ បែរជាឆក់យកការគាំទ្រយ៉ាងច្រើនមកវិញផងដែរ ក្នុងនោះ បងប្អូនភាគច្រើនស្ញប់ស្ញែង អាយុតិចតែក្លាហានមែន។

ទន្ទឹមនឹងនេះ បើក្រឡេកទៅមើលកិច្ចសម្ភាសរបស់រូបនាង កញ្ញា ងិន ម៉ារ៉ាឌី សង្កត់ធ្ងន់យ៉ាងដូច្នេះថា ៖

រូបនាងជាម្ចាស់មកុដ ជាមនុស្សសាធារណៈ ដូច្នេះការរងនូវមតិរិះគន់ជៀសមិនផុតឡើយ ហើយក៏មិនត្រូវតបតនឹងសម្តីទាំងនោះដែរ ផ្ទុយទៅវិញ មានតែខំប្រឹងអស់សមត្ថភាពរបស់ខ្លួន ដើម្បីឲ្យបណ្តាមហាជន គិតថា រូបនាងពិតជាសាកសមនឹងតំណែងនេះ ពិតប្រាកដមែន។ ជាងនេះទៅទៀត អ្វីដែលចា.ក់ដោតនោះ គឺរូបនាងបង្ហើបថា រូបនាងមានទំនុកចិត្តទៅលើ ការដាក់ពិន្ទុរបស់គណៈកម្មការ និងជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួនផងដែរ៕

ងិន ម៉ារ៉ាឌី

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  កញ្ញា ងិន ម៉ារ៉ាឌី
  កញ្ញា ងិន ម៉ារ៉ាឌី
   កញ្ញា ងិន ម៉ារ៉ាឌី
   កញ្ញា ងិន ម៉ារ៉ាឌី
   កញ្ញា ងិន ម៉ារ៉ាឌី
   កញ្ញា ងិន ម៉ារ៉ាឌី
   កញ្ញា ងិន ម៉ារ៉ាឌី
   កញ្ញា ងិន ម៉ារ៉ាឌី
   កញ្ញា ងិន ម៉ារ៉ាឌី
   កញ្ញា ងិន ម៉ារ៉ាឌី
   កញ្ញា ងិន ម៉ារ៉ាឌី
   កញ្ញា ងិន ម៉ារ៉ាឌី
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T