ញាក់សាច់! លេចចេញវីរុសប្រភេទថ្មី «អូមីក្រុងបំបាំងកាយ» ម៉ាស៊ីន PCR មើលមិនឃើញ​

//s9.kh1.co/fe/fe8d306bfb73af0c1f314d2954dc1419dad1da2b.jpg
សង្គម

 ២៦-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ញាក់សាច់! លេចចេញវីរុសអូមីក្រុងប្រភេទថ្មី «អូមីក្រុងបំបាំងកាយ» ម៉ាស៊ីន PCR មើលមិនឃើញ​

ពិភពលោក៖ ប្រភេទមេរោគបម្លែងខ្លួនថ្មីរង នៃពពួកក្នុងពូជពង្សមេរោគអូមីក្រុង នាពេលបច្ចុប្បន្ននេះ កំពុងស្ថិតក្រោមការស៊ើបអង្កេត។មេរោគនេះ បាននឹងកំពុងរីករាលដាល ហើយកំពុងក្លាយជាមេរោគបម្លែងខ្លួនថ្មីរង លេចធ្លោនៅក្នុងប្រទេសដាណឺម៉ាក។នៅពេលដែលជំងឺរាតត្បាតកូវីដ១៩ រីករាលដាល ការព្រួយបារម្ភនៅតែបន្តកើតមានលើសក្តានុពលសម្រាប់មេរោគបម្លែងខ្លួនថ្មីនេះ និងគ្រោះថ្នាក់ ក៏មានបន្ថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មេរោគបម្លែងខ្លួនអូមីក្រុង មានលក្ខណៈហាក់ដូចជាមានសមត្ថភាពចម្លងខ្លាំង និងច្រើនជាងមេរោគផ្សេងទៀត ដូចជាមេរោគដែលតា (Delta)ប៉ុន្តែសំណាងល្អ វាហាក់ដូចជាមិនសូវមានសភាពធ្ងន់ធ្ងរ។ទោះបីជាយ៉ាងណាក៏ដោយ ករណីនៃមេរោគឆ្លង នៅតែមានកម្រិតខ្ពស់ ហើយបច្ចុប្បន្ននេះ «មេរោគអូមីក្រុងបំបាំងកាយ»បាននឹងកំពុងចោទជាសំណួរ ដោយសារតែសមត្ថភាពជាក់ស្តែងរបស់វា ក្នុងការជៀសវាងការឃើញមើលរបស់ម៉ាស៊ីន PCR។

មេរោគបម្លែងខ្លួនថ្មីរង ប្រភេទ BA.2 ត្រូវបានគេស្គាល់ថាជា «អូមីក្រុងបំបាំងកាយ» ដូចដែលត្រូវបានគេរាយការណ៍ថា មេរោគប្រភេទនេះ អាចគេចផុតពីការមើលឃើញនៃការធ្វើតេស្ត PCR ។នេះ​ជា​ការ​ព្រួយ​បារម្ភ ព្រោះ​ការ​ធ្វើ​តេស្ត PCR គឺ​សំខាន់​​ដើម្បីមើលឃើញ​មេរោគ​កាន់​តែ​ច្បាស់។

ក្នុងករណីនេះ BA.2 មានភាពខុសប្លែកគ្នាបន្តិចបន្តួចទៅនឹងប្រភេទរង BA.1  ដែលការធ្វើតេស្ត PCR មានលក្ខណៈពិបាក ព្រោះតែមើលមិនឃើញ៕ កាលពីសប្តាហ៍មុន ប្រទេសដាណឺម៉ាកបានរាយការណ៍ថា មេរោគបម្លែងខ្លួនថ្មីរងប្រភេទនេះ ត្រូវបានរកឃើញ ជិតពាក់កណ្តាលនៃករណីរបស់ប្រទេស ហើយថានៅពេលដែលករណីមេរោគប្រភេទនេះកើនឡើង បានធ្វើឱ្យករណីឆ្លងសរុប បានកើនឡើងដល់កម្រិតខ្ពស់បំផុត៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព៖ mirror

Keo Sieklin
S.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T