គិតចឹងដែរអត់? Ferdinand ព្យាករ ថាក្រុមទាំងបីនេះនឹងត្រូវកាត់ចេញពី PL ទៅលីគទី២

//s9.kh1.co/45/45f015985eac422b05b4f9a8a0f01b031c5b4bfe.jpg
កីទ្បា

 ២៦-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

Ferdinand ថាក្រុមបីនេះ​​​នឹងត្រូវ​​​កាត់ចេញពី PL

អង់គ្លេស៖ លោក Rio Ferdinand បានធ្វើព្យាករថាមានក្រុមទាំងបីដែលត្រូវកាត់ចេញពីក្របខណ្ឌ Premier League គឺ Burnley, Watford និង Norwich City ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុម Burnley 
ក្រុម Burnley 
ក្រុម Watford 
ក្រុម Watford 
ក្រុម Norwich City 
ក្រុម Norwich City 

ក្រុមដែលត្រូវកាត់ចេញពី Premier League ត្រូវធ្លាក់ទៅលេងនៅលីគលំដាប់លេខ២នៅអង់គ្លេសគឺ Championship វិញ ខណៈដែលពេលនេះ Burnley នៅបាតតារាង ដោយសារឈ្នះតែ១ប្រកួតប៉ុណ្ណោះក្នុង១៨ប្រកួតនៅរដូវកាលនេះ។

ក្រុម Burnley 
ក្រុម Burnley 

Burnley ត្រូវការ៤ពិន្ទុទៀតទើបអាចងើបផុតពីតំបន់ដែលត្រូវកាត់ចោល ខណៈដែល Watford និង Newcastle United ក៏កំពុងស្ថិតនៅតំណែងត្រូវកាត់ចោលផងដែរ។

ក្រុម Watford 
ក្រុម Watford 

យ៉ាងណាមិញលោក Rio Ferdinand បានថ្លែងថា៖

ខ្ញុំគិតថា Newcastle នឹងឡើងផុតពីតំបន់ត្រូវកាត់ចោលហើយពួកគេនឹងទិញយកកីឡាករល្អៗនៅរដូវក្ដៅនេះ។ ខ្ញុំគិតថាក្រុមដែលត្រូវកាត់ចោលគឺស្ថិតនៅក្នុងចំណោមប្រាំក្រុមនៅបាតតារាងនោះគឺ Burnley, Watford ហើយខ្ញុំគិតថា Norwich City នឹងត្រូវកាត់ចោលវិញដែរ។

  លោក Rio Ferdinand
លោក Rio Ferdinand
លោក Rio Ferdinand

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T