ល្អមួយចប់! ជើងចាស់ Ronaldinho សរសើរកីឡាករ Liverpool រូបនេះថា លេចធ្លោជាងគេ កាលប្រកួតប៉ះ Crystal

//s9.kh1.co/6c/6c39a798297bc4aa42a02bf7cdaaed3ec36b7c6b.jpg
កីទ្បា

 ២៦-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ជើងចាស់ Ronaldinho សរសើរកីឡាករ Liverpool រូបនេះថា លេចធ្លោជាងគេ កាលប្រកួតប៉ះ Crystal Palace

បរទេស៖ វីរបុរសជម្រើសជាតិប្រេសុីល លោក Ronaldinho បានសរសើរ កីឡាករ Virgil Van Dijk របស់ Liverpool ថា លេចធ្លោជាងគេ កាលប្រកួតប៉ះ Crystal Palace

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Ronaldinho
កីឡាករ Ronaldinho

ជាការពិតណាស់ Liverpool បានប្រកួតទល់ក្រុម Crystal Palace​ កាលពីថ្ងៃអាទិត្យ សបា្តហ៍មុននេះ ដោយ Liverpool ជាក្រុមភ្ញៀវបានយកឈ្នះ ម្ចាស់ផ្ទះ ក្នុងលទ្ធផល ៣-១ ហើយអ្នករកគ្រាប់បាល់នាំមុខឲ្យ Liverpool នោះ គឺ Van Dijk នេះឯង នៅនាទី ទី៨​ ហើយអ្នករកបានពីរគ្រាប់ទៀតនោះគឺ កីឡាករ Alex Oxlade-Chamberlain និង កីឡាករ Fabinho។ ជាក់ស្តែង យើងឃើញថា Van Dijk ជួយជ្រោមជ្រែងបានច្រើនក្នុងការប្រកួតនេះ ទាំងតំបន់ប្រយុទ្ធ និង ការពារ ហើយអត្រាប៉ះបាល់ជោគជ័យរបស់គេ ក្នុងការប្រកួតនេះគឺច្បាស់បានរហូតដល់ ៩៣% ឯណោះ។

កីឡាករ Virgil Van Dijk
កីឡាករ Virgil Van Dijk

លោក Ronaldinho បាននិយាយថា៖

Van Dijk អ្នកពិតជាអស្ចារ្យមែន។ ខ្ញុំឃើញថា ក្នុងការប្រកួតនេះ គឺអ្នកពិតជាលេងដោយទំនុកចិត្តខ្ពស់ ហើយថែមទាំងមានគុណភាពក្នុងការ ការពារបាល់បានល្អទៀត។ ខ្ញុំពិតជាសរសើរមែន ហើយសូមអបអរសាទរ សម្រាប់ជ័យជម្នះ ក្នុងការប្រកួតនេះ៕

លោក Ronaldinho
កីឡាករ Virgil Van Dijk
កីឡាករ Virgil Van Dijk

ប្រភពsportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T