ចង់ចេញហើយ! នៅ PSG អត់សូវកាក់កប ឥឡូវ Wijnaldum ចង់ត្រឡប់មក PL វិញ ដោយចូលរួមជាមួយក្លិបយក្សមួយនេះ

//s9.kh1.co/41/41cfa7f0c1cf82e3f591b68480d6fe1fa29f31e0.jpg
កីទ្បា

 ២៦-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

នៅ PSG អត់សូវកាក់កប ឥឡូវ Wijnaldum ចង់ត្រឡប់មក PL វិញ ហើយចូលរួមជាមួយក្លិបយក្សមួយនេះ

បរទេស៖ អតីតខ្សែបម្រើឆ្នើមរបស់ Liverpool កីឡាករ Gini Wijnaldum កំពុងសម្លឹងរកឱកាសដើម្បីត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញ ហើយរូបគេមានបំណងចង់ចូលរួមជាមួយ Arsenal។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=434,q=100/a8/a8a696ed1e8284dec7240fc4ba3bdc24bc5788ff.jpg

រម្លឹកថា កីឡាករសញ្ជាតិ ហូល្លង់ រូបនេះបានផ្លាស់ទៅចូលរួមជាមួយ Paris Saint-Germain នៅរដូវមុន បន្ទាប់ពីចាយពេល ៥ ឆ្នាំក្នុងការស្នាក់នៅទឹកដី Anfield, ជាមួយគ្នានេះ រូបគេក៏បានចូលរួមចំណែកជួយឱ្យ Liverpool ឈ្នះជើងឯក Premier League ១ សម័យកាល និង Champions League ១ សម័យកាលផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/23/234cd514b97334bc10b9a4905177935be33da32a.jpg

ជាការពិតណាស់ Wijnaldum គឺជាកីឡាករម្នាក់ ដែលអ្នកគាំទ្ររបស់អ្នកគាំទ្ររបស់ក្រុមអ្នកមានជាន់ថ្មីពេញចិត្ត និង ស្រឡាញ់ខ្លាំង, ប៉ុន្តែការផ្តើមអាជីពរបស់គាត់នៅទឹកដី បារាំង ហាក់ពុំសូវសមប្រកបប៉ុន្មានឡើយ តួយ៉ាងគាត់ទើបតែបង្ហាញខ្លួនជម្រើសដំបូងបាន ១១ លើកប៉ុណ្ណោះសម្រាប់ក្របខណ្ឌ Ligue1។

https://s9.kh1.co/__image/w=560,h=420,q=100/84/84206b5a10bb5a34b643826ebe79180d743d778a.avif

ខ្សែបម្រើវ័យ ៣១ ឆ្នាំឥឡូវនេះគាត់កំពុងមានបំណងចង់ចាកចេញពី PSG ហើយយោងតាមការចុះផ្សាយរបស់កាសែត Sky Sports បានអះអាងថា គាត់ចង់ត្រឡប់ទៅកាន់ក្របខណ្ឌ Premier League ដើម្បីស្វែងរកទម្រង់លេងដ៏ល្អបំផុតរបស់គាត់មកវិញ, ខណៈក្រុម Arsenal ជាជម្រើសមួយដែលគាត់ចង់ទៅបំផុត៕  

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T