បើមកមែនអេមហើយ! ឪពុកកីឡាករឆ្នើមនៅ PSG រូបនេះ ថា កូនប្រុសលោក ប្រាកដជាមកលេងនៅ Man Utd មុនពេលចូលនិវត្តន៍

//s9.kh1.co/85/85c77ff09de83f5efbb5150b0a98ea7499b52583.jpg
កីទ្បា

 ២៦-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

ឪពុកកីឡាករឆ្នើមនៅ PSG រូបនេះ ថា កូនប្រុសលោក ប្រាកដជាមកលេងនៅ Man Utd មុនចូលនិវត្តន៍

បរទេស៖ ឪពុករបស់កីឡាករឆ្នើម Neymar Jr លោក Neymar Santos Sr. ថា កូនប្រុសលោក ប្រាកដជាមកចូលរួមជាមួយក្លិប Manchester United មុនពេល គេចូលនិវត្តន៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Neymar Jr និង​ ឪពុករបស់ខ្លួន
កីឡាករ Neymar Jr និង​ ឪពុករបស់ខ្លួន

ជាការពិតណាស់ Neymar បានចាប់ផ្តើមប្រឡូកជាមួយអាជីពបាល់ទាត់ ចាប់តាំងពីឆ្នាំ ២០០៣ មកម្ល៉េះ​ ជាថ្នាលយុវជនរបស់ក្លិប Santos នៃលីគកំពូលប្រេសុីល។ Neymar បានបង្ហាញខ្លួនជាលក្ខណៈកីឡាករអាជីពតែម្តង នៅឆ្នាំ ២០០៩ ជាមួយក្លិប Santos ដដែលនេះ ដោយពេលនោះគេមានអាយុទើបតែ ១៧ឆ្នាំ ប៉ុណ្ណោះ។ រហូតមកទល់ឆ្នាំ ២០១៣​ ដោយភាពលេចធ្លោរបស់គេ ជាពិសេសរបៀបនៃការលេងបាល់ ដូចជា ជំនាញញាក់បាល់របស់គេនេះ បានធ្វើឲ្យក្លិប Barcelona ចាប់អារម្មណ៍ ហើយផ្ទេរយកគេបានសម្រេចទៅរួមក្រុម ក្នុងតម្លៃខ្លួន ៧១,៥ លានផោន (ឬប្រមាណ ៩៦លានដុល្លា)។ Neymar បានសាងគុណសម្បត្តិជាច្រើន និង បានចាប់ដៃគូប្រយុទ្ធបានយ៉ាងល្អជាមួយ Messi និង Suarez រហូតមកដល់ឆ្នាំ ២០១៧ ទើបគេសម្រេចចិត្តចែកផ្លូវមកចូលរួមជាមួយ PSG​ រហូតដល់បច្ចុប្បន្ននេះ។

កីឡាករ Suarez, Neymar, និង Messi
កីឡាករ Suarez, Neymar, និង Messi

លោក Santos Sr. បាននិយាយថា៖

ខ្ញុំជឿជាក់ច្បាស់ណាស់ថា Neymar ប្រាកដជា ផ្លាស់មកចូលរួមជាមួយ Man Utd មុនពេលគេចូលនិវត្តន៍។ វាអាចថា គេអាចនឹងចូលរួមនៅរដូវកាលក្រោយនេះ ឬ​ ក៏ក្នុងរយៈពេល ២ឆ្នាំទៀត។ ខ្ញុំចាំបានថា កាលពីគេអាយុ ១៦ឆ្នាំ គេធ្លាប់សួរខ្ញុំថា ហេតុអ្វីបានជាគ្មាន កីឡាករជម្រើសជាតិប្រេសុីលល្បីៗណា ទៅចូលរួមជាមួយ Man Utd សោះអ៊ីចឹង ហើយខ្ញុំក៏បានឆ្លើយវិញថា ប្រសិនបើគ្មានទេ កូនអាចទៅបំបែកប្រវត្តិសាស្ត្រ ធ្វើជាកីឡាករដំបូង នៅទីនោះចុះ៕

លោក Neymar Santos Sr.
កីឡាករ Neymar Jr
កីឡាករ Neymar Jr

ប្រភពManchester United Fans

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T