គួរឱ្យបារម្ភ! កូរ៉េខាងត្បូង ​រកឃើញអ្នកឆ្លងកូវីដ១៩ ​ក្នុងកំណត់ត្រាខ្ពស់ថ្មី

//s9.kh1.co/d2/d2afa5c68297f2179c524568b4edd8762adf167f.jpg
សង្គម

 ២៦-មករា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

មន្ត្រីសុខាភិបាលបាននិយាយថា វីរុសបំប្លែងខ្លួនអូមីក្រុង ទំនងជាមានចំនួនច្រើនជាង ៩០ភាគរយនៃការឆ្លងថ្មី ដោយ​អ្នកឆ្លងប្រចាំថ្ងៃអាចកើនឡើងដល់ ២០,០០០នាក់ ទៅ ៣០,០០០នាក់ ឬច្រើនជាងនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ

សេអ៊ូល៖ កូរ៉េខាងត្បូង ប្រកាសរកឃើញ​អ្នកឆ្លង​ជំងឺកូវីដ១៩ថ្មីប្រចាំថ្ងៃ​ ច្រើនបំផុតលើស​ ១៣,០០០នាក់ ជាលើកដំបូង​នៅថ្ងៃពុធនេះ ខណៈពេលដែលរដ្ឋាភិបាលកំពុង​ពិនិត្យឡើងវិញ ​ក្នុងការអនុវត្តវិធានការការពារ​ផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាលដាលកូវីដ១៩។ នេះបើតាមប្រភពព័ត៌មាន CNA។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
បុរស​ម្នាក់​ពាក់​ម៉ាស់​​​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ អង្គុយ​នៅ​សួន​​មួយកន្លែង ​ក្នុង​ទីក្រុង​សេអ៊ូល
បុរស​ម្នាក់​ពាក់​ម៉ាស់​​​ការពារ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩ អង្គុយ​នៅ​សួន​​មួយកន្លែង ​ក្នុង​ទីក្រុង​សេអ៊ូល

កំណត់ត្រាឆ្លង​ថ្មីដ៏ច្រើននេះ ​គឺ​ធៀបជាមួយនឹងរបាយការណ៍ឆ្លងប្រចាំថ្ងៃកាលពីម្សិលមិញ ដោយកាលពីថ្ងៃទី ២៥ ខែមករា ករណីឆ្លងច្រើនបំផុតគឺមានតែជាង ៨,០០០នាក់ប៉ុណ្ណោះ។ ​ ជាមួយគ្នា មន្ត្រីសុខាភិបាលបាននិយាយថា វីរុសបំប្លែងខ្លួនអូមីក្រុង ទំនងជាមានចំនួនច្រើនជាង ៩០ភាគរយនៃការឆ្លងថ្មី ហើយ​អ្នកឆ្លងប្រចាំថ្ងៃអាចកើនឡើងដល់ ២០,០០០នាក់ ទៅ ៣០,០០០នាក់ ឬច្រើនជាងនេះ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។

កំណត់ត្រាឆ្លង​ថ្មីដ៏ច្រើននេះ​ ធៀបជាមួយនឹងរបាយការណ៍ឆ្លងប្រចាំថ្ងៃ កាលពីម្សិលមិញខ្ពស់បំផុត ជាង ៨,០០០នាក់ប៉ុណ្ណោះ
កំណត់ត្រាឆ្លង​ថ្មីដ៏ច្រើននេះ​ ធៀបជាមួយនឹងរបាយការណ៍ឆ្លងប្រចាំថ្ងៃ កាលពីម្សិលមិញខ្ពស់បំផុត ជាង ៨,០០០នាក់ប៉ុណ្ណោះ

គួរបញ្ជាក់ដែរថា កូរ៉េខាងត្បូង ដែលជាប្រទេសមានប្រជាជនចំនួន ៥២លាននាក់ មកដល់ពេលនេះ បានរកឃើញអ្នកឆ្លងចំនួន ៧៦២,៩៨៣នាក់ និង​ស្លា.ប់ចំនួន ៦,៦២០ នាក់ហើយ៕

បុគ្គលិកសុខាភិបាលម្នាក់ ដែលពាក់ឧបករណ៍ការពារ កាន់ស្រោមដៃប្លាស្ទិកសម្រាប់អ្នកធ្វើតេស្តកូវីដ១៩​ ក្នុងទីក្រុងសេអ៊ូល
បុគ្គលិកសុខាភិបាលម្នាក់ ដែលពាក់ឧបករណ៍ការពារ កាន់ស្រោមដៃប្លាស្ទិកសម្រាប់អ្នកធ្វើតេស្តកូវីដ១៩​ ក្នុងទីក្រុងសេអ៊ូល
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T