បរទេស៖ BOE គឺជាក្រុមហ៊ុនផលិតអេក្រង់របស់ប្រទេសចិន ដែលផលិតបន្ទះ OLED ដែលទិញដោយ Apple រួចហើយ ប៉ុន្តែផលិតផលទាំងនេះជាធម្មតា ត្រូវបានយកមកប្រើសម្រាប់ម៉ូឌែលទាបជាង ដូចជា iPhone 13 ធម្មតា ជាជាងនៅលើ 13 Pro Max កំពូល។ ហេតុនេះបានធ្វើឲ្យ Samsung ទទួលបានការបញ្ជាទិញច្រើនជាង។
ទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ ក្រុមហ៊ុន BOE អាចមានមហិច្ឆតាក្នុងការកាត់ចូលទៅក្នុងខ្សែបន្ទាត់ផលិតនៃអាជីវកម្ម របស់កូរ៉េខាងត្បូង ក្នុងថ្ងៃអនាគត ដោយខ្លួនបានបើកខ្សែសង្វាក់ផលិតកម្មចុងក្រោយ ("B12") នៅក្នុងទីក្រុង Chongqing។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមប្រភព TheElec បានឲ្យដឹងថា នេះគឺជាទីតាំងចុងក្រោយបង្អស់របស់ក្រុមហ៊ុន ក្នុងការផលិតបន្ទះបង្ហាញ OLED សម្រាប់ឧបករណ៍ទូរសព្ទ ជាមួយនឹងលក្ខណៈពិសេសជំនាន់ចុងក្រោយ ដែលអាចប្រកួតប្រជែងជាមួយនឹងផលិតផល ដែលបង្កើតឡើងដោយ Samsung សម្រាប់អតិថិជនដូចជា Apple ជាដើម។ ជាថ្មីម្ដងទៀត ក្រុមហ៊ុន BOE អាចនឹងគ្រាន់តែស្ថិតនៅក្នុងទីតាំងប្រកួតប្រជែង សម្រាប់ការបញ្ជាទិញ ដែលមានគោលដៅទៅលើសេរ៊ី iPhone 15 ប៉ុណ្ណោះ។
ក្រុមហ៊ុននេះត្រូវបានគេព្យាករណ៍ថា នឹងដឹកជញ្ជូនអេក្រង់ទូរសព្ទរហូតដល់៥០លានបន្ទះ ទៅកាន់ក្រុមហ៊ុន Apple ក្នុងឆ្នាំ2022 ពោលគឺកើនឡើងពីការប៉ាន់ប្រមាណពី 15ទៅ16លានបន្ទះ នៅចុងឆ្នាំ2021៕
ប្រភព: Notebookcheck