អ្នកវិទ្យសាស្ត្រ កំពុងសិក្សាបន្ថែមលើ មេរោគបម្លែងថ្មីអូមីក្រុងរង ប្រភេទ BA.2 ដែលត្រូវបានរកឃើញក្នុងប្រទេសជាង ៤០

//s9.kh1.co/61/615e1c7b14c3b1a3fb771395c6492b9a3b849672.webp
សង្គម

 ២៦-មករា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

អ្នកវិទ្យសាស្ត្រកំពុងពិនិត្យស្រាវជ្រាវបន្ថែមលើ មេរោគបម្លែងថ្មីអូមីក្រុងរង ប្រភេទ BA.2 ដែលត្រូវបានរកឃើញក្នុងប្រទេសជាង ៤០

ពិភពលោក៖ បើទោះបីជាមេរោគបម្លែងខ្លួនថ្មី អូមីក្រុង បន្តរាលដាលពេញពិភពលោកក៏ដោយ ក៏ឥឡូវនេះអ្នកវិទ្យាសាស្ត្រកំពុងតាមដានមេរោគបម្លែងខ្លួនថ្មីអូមីក្រុងរងដែលត្រូវបានគេហៅថា BA.2 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អង្គការសុខភាពពិភពលោកអះអាងថា BA.2 មិនមែនជា "មេរោគនៃក្តីបារម្ភ" មានន័យថាមិនមានភស្តុតាងបច្ចុប្បន្នណាមួយ បង្ហាញថា ប្រភេទមេរោគរងថ្មីនេះនឹងធ្វើឱ្យការចម្លង កាន់តែអាក្រក់ទៅៗ ភាពធ្ងន់ធ្ងរនៃជំងឺ ឬប្រសិទ្ធភាពនៃវ៉ាក់សាំង និងការខិតខំប្រឹងប្រែងផ្នែកសុខភាពសាធារណៈ ដូចជាការពាក់ម៉ាស់ និង ការ​រក្សា​គម្លាត​សង្គម។

មេរោគបម្លែងថ្មីអូមីក្រុង ប្រភេទ BA.2 កំពុងកើនឡើង នៅជុំវិញពិភពលោក ដោយមានប្រទេសយ៉ាងតិច ៤០ក្នុងនោះ មេរោគរងប្រភេទថ្មីនេះ បាននឹងកំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅក្នុងប្រទេសដាណឺម៉ាក និងចក្រភពអង់គ្លេស ដោយស្ទើរតែពាក់កណ្តាលនៃករណីថ្មីៗនៅក្នុងប្រទេសដាណឺម៉ាកត្រូវបានសន្មត់ថាជា អូមីក្រុង ប្រភេទBA.2 ។

មេរោគអូមីក្រុងរង ប្រភេទ BA.2 ត្រូវបានរកឃើញរួចហើយនៅក្នុងរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ដោយរដ្ឋវ៉ាស៊ីនតោនបានបញ្ជាក់ពីករណីចំនួនពីរកាលពីថ្ងៃចន្ទ។ដោយសារចំនួនករណីឆ្លងកើនឡើង អង្គការសុខភាពពិភពលោក WHO កំពុងស្នើសុំឱ្យអ្នកវិទ្យាសាស្ត្រមើល និងសិក្សាមេរោគអូមីក្រុងរង ប្រភេទថ្មីដាច់ដោយឡែកពីអូមីក្រុងដើម ដើម្បីមើលថាតើមេរោគរងថ្មីនេះ មានលក្ខណៈខុសគ្នាយ៉ាងដូចម្តេច៕

https://s9.kh1.co/__image/w=650,h=366,q=100/61/615e1c7b14c3b1a3fb771395c6492b9a3b849672.webp
https://s9.kh1.co/__image/w=644,h=362,q=100/01/01bddb73d5429032ead29ed24d626f97784da79e.jpg
https://s9.kh1.co/__image/w=650,h=434,q=100/24/24f2e3e532c6391cf015807462f72f9e4909da5a.jpg

ប្រភព៖ abc

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T