មិនធម្មតាទេ ប្រវត្តិសិក្សានិងការងាររបស់ រ៉េត ស្រីនាថ បេក្ខភាពបវរកញ្ញាចក្រវាឡ២០២២នេះ​

//s9.kh1.co/99/990cc7c6f347b35313080e5aff6a68e660a403a0.jpg
តារា & កម្សាន្ដ

 ២៦-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

មិនធម្មតាប៉ុន្មានទេ តោះមកមើលពី ប្រវត្តិសិក្សានិងការងាររបស់ កញ្ញា រ៉េត ស្រីនាថ ប្អូនស្រី សារីតា ដាក់ពាក្យជាបេក្ខភាព MUC

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា បវរកញ្ញាចក្រកម្ពុជា២០២០ កញ្ញា រ៉េត សារីតា នៅមានប្អូនប្រុសស្រីចំនួន២នាក់ផ្សេងទៀត ទន្ទឹមនឹងនោះ ប្អូនស្រីត្រូវបានអ្នកគាំទ្រការប្រកួតសម្រស់ល្បីឈ្មោះមួយនេះ ប្រាថ្នាតាំងពីឆ្នាំមុនមកម្លេះ ដោយសង្ឃឹមថារូបនាង នឹងអាចដើរលើវិថីដូចបងស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ កាន់តែកៀកដល់ថ្ងៃរៀបចំប្រកួតហើយនោះ ស្រាប់តែពេលនេះ ប្អូនស្រីកញ្ញា រ៉េត សារីតា គឺកញ្ញា រ៉េត ស្រីនាថក៏ប្រកាសខ្លួន នឹងចូលរួមតាមបំណងរបស់ហ្វេនៗ។

ទន្ទឹមនឹងនោះ បងប្អូនជាច្រើន ចាប់ផ្តើមផ្ទុះការចាប់អារម្មណ៍ខ្លាំងនឹងប្រវត្តិការសិក្សា និងការងាររបស់កញ្ញា មិនចាញ់បងស្រីប៉ុន្មានឡើយ ដែលជាហេតុទើបប្រកាសខ្លួនសោះ ប៉ុន្តែទទួលបានសម្លេងនៃការគាំទ្រ ខ្លាំងក្លាលេចគេឯងតែម្តង។

ជាក់ស្តែងក្នុងនោះ រូបនាងអាចនិយាយបានដល់ទៅ ៥ ភាសាមាន អង់គ្លេស បារាំង ចិន បាគីស្ថាន និងខ្មែរ បើនិយាយពីរូបសម្បត្តិវិញ រូបនាងមានកម្ពស់ដល់ទៅ ១,៦៧ម៉ែត្រឯណោះ ចំណែកការសិក្សា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកទំនាក់ទនងអន្តរជាតិ ហើយសព្វថ្ងៃជា ជំនួយការ​ឯកអគ្គរាជទូត នៅស្ថានទូតបាគីស្ថានប្រចាំនៅកម្ពុជាទៀតផង ជាពិសេសទៅទៀត រូបនាងក៏ធ្លាប់ចូលប្រកួតMiss Grand Cambodiaផងដែរ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ​ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
កញ្ញា រ៉េត ស្រីនាថ
កញ្ញា រ៉េត ស្រីនាថ
កញ្ញា រ៉េត ស្រីនាថ និងកញ្ញា រ៉េត សារីតា
កញ្ញា រ៉េត ស្រីនាថ និងកញ្ញា រ៉េត សារីតា
កញ្ញា រ៉េត ស្រីនាថ និងកញ្ញា រ៉េត សារីតា
កញ្ញា រ៉េត ស្រីនាថ និងកញ្ញា រ៉េត សារីតា
កញ្ញា រ៉េត ស្រីនាថ និងកញ្ញា រ៉េត សារីតា
កញ្ញា រ៉េត ស្រីនាថ និងកញ្ញា រ៉េត សារីតា
កញ្ញា រ៉េត ស្រីនាថ
កញ្ញា រ៉េត ស្រីនាថ
កញ្ញា រ៉េត ស្រីនាថ
កញ្ញា រ៉េត ស្រីនាថ
កញ្ញា រ៉េត ស្រីនាថ
កញ្ញា រ៉េត ស្រីនាថ
រូបភាព
រូបភាព

ប្រភព ៖ Cambodia Queens

រ៉េត សារីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T