ត្រៀមចិត្ត! តារាប្រុស ៧ដួងនេះ ដល់អាយុចូលបម្រើយោធាឆ្នាំនេះហើយ!

//s9.kh1.co/d2/d2aeb7b634a708f915f0396617df638fa92fc4f8.jpg
យុវវ័យ

 ២៦-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ហ្វេនៗគ្នាយើងត្រៀមចិត្តឲ្យហើយទៅហ្វេនៗ ទោះជាយ៉ាងណាតារាប្រុស ៧នាក់នេះ ត្រូវបំពេញកាតព្វកិច្ចជាតិចូលបម្រើយោធាក្នុងឆ្នាំ ២០២២ នេះហើយ!

កូរ៉េខាងត្បូង ៖ នៅក្នុងប្រទេសកូរ៉េខាងត្បូង បុរសគ្រប់រូបត្រូវបានតម្រូវឲ្យចូលបម្រើយោធាជាកាតព្វកិច្ចរយៈពេល ប្រហែលយូរបំផុត ២ឆ្នាំ នោះក៏រួមបញ្ចូលទាំង តារាប្រុសសំណព្វរបស់ហ្វេនៗផងដែរ ព្រោះបុរសជនជាតិកូរ៉េទាំងអស់ត្រូវចុះឈ្មោះចូលបម្រើកងទ័ពនៅអាយុ ២៨ឆ្នាំ (គិតតាមអាយុកូរ៉េ) ហើយក៏មានករណីលើកលែងអាចពន្យាពេលបាន យូរឬឆាប់ក៏ត្រូវទៅដដែល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពួកយើងដែលជាអ្នកគាំទ្រប្រាកដនឹងនឹកពួកគេ ប៉ុន្តែវាមិនមែនជាការលាជារៀងរហូតទេ ដូច្នេះត្រៀមចិត្តឲ្យហើយទៅហ្វេនៗ ទោះជាយ៉ាងណាមិនយូរឬឆាប់​តារា​ប្រុស​ ៧ដួងនេះ​ត្រូវ​បំពេញកាតព្វកិច្ចជាតិចូល​បម្រើ​យោធា​​ក្នុង​ឆ្នាំនេះហើយ ដោយសារអាយុកំណត់ពួកគេ។

ខាងក្រោមនេះជាឈ្មោះតារាប្រុសដែលនឹងត្រៀមខ្លួនចូលបម្រើយោធាឆ្នាំនេះ ៖

១. Jin (BTS)

BTS ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យពន្យាពេលការចុះឈ្មោះរបស់ពួកគេរហូតដល់អាយុ ៣០ឆ្នាំ នេះមានន័យថា ខណៈពេលដែល Jin អាចពន្យារពេលការចូលបម្រើការងាររបស់លោកកាលពីឆ្នាំមុន ហើយនឹងត្រូវចាប់ផ្តើមបំពេញកាតព្វកិច្ចយោធាមុនខែធ្នូ ឆ្នាំ ២០២២។ រឿងនេះនឹងក្លាយជារឿងពិបាកសម្រាប់ ARMYs ទូទាំងពិភពលោក ប៉ុន្តែ Jin បានប្រាប់ហើយថាការចូលបម្រើជាតិជាឱកាសដែលលោករង់ចាំ លោកត្រៀមខ្លួនជាស្រេចនៅពេលដែលគេហៅលោកទៅ ហើយវានឹងមកដល់នាពេលខាងមុខ។

Jin 
Jin 

២. P.O. (Block B)

P.O. សមាជិកក្រុម Block B ជាតារារ៉េបដែលមានទេពកោសល្យ បានទទួលការជូនដំណឹងសម្រាប់កាតព្វកិច្ចសកម្មកាលពីឆ្នាំមុន ហើយក៏បានបញ្ជូនឯកសារសម្រាប់ការពន្យារពេលចុះឈ្មោះចូលបម្រើការងារដល់ឆ្នាំ ២០២១ រហូតចូលឆ្នាំថ្មីនេះ មានន័យថាលោកមិនអាចពន្យារពេលចុះឈ្មោះចូលបម្រើយោធាបានទៀតទេ ទំនងជាចូលបម្រើជាតិឆាប់ៗនេះ។

P.O.
P.O.

៣. Mino (WINNER)

Mino សមាជិក WINNER ក៏បានដាក់ពាក្យសុំពន្យារពេលការចូលបម្រើការងាររបស់លោកនៅឆ្នាំ ២០២១ ដែរ តែទោះជាយ៉ាងណាក៏ដោយ ជាមួយនឹងថ្ងៃខួបកំណើត ២៩ ឆ្នាំរបស់លោកនឹងមកដល់ក្នុងខែមីនា ឆ្នាំនេះ មានន័យថាការពន្យារពេលនឹងមិនត្រូវបានអនុញ្ញាតទៀតទេ លោកនឹងតម្រូវឲ្យចុះឈ្មោះនាពេលឆាប់ៗ។

Mino 
Mino 

៤. Ravi (VIXX)

Ravi មិនអាចពន្យារពេលថ្ងៃចូលបម្រើការងារបានទៀតទេ ដោយសារថ្ងៃកំណើតរបស់លោកអាយុអាយុ ២៩ ឆ្នាំ នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២២ ខាងមុខនេះ។ ដូច្នេះលោកត្រូវចុះឈ្មោះចូលបម្រើការងារ ហើយក៏មិនមានករណីលើកលែងផ្សេងទៀត នេះមានន័យថាអ្នកគាំទ្រនឹងត្រូវដឹងអំពីព័ត៌មាននៃការចូលបម្រើការងាររបស់ Ravi ក្នុងពេលឆាប់ៗនេះ។

Ravi 
Ravi 

៥. តារាសម្តែង Song Kang

តារាសម្ដែង Song Kang ដែលមានប្រជាប្រិយភាពខ្លាំងកាលពីឆ្នាំមុន គឺជាតារាប្រុសម្នាក់ទៀតដែលនឹងចូលបម្រើយោធាជាកាតព្វកិច្ចនៅឆ្នាំ ២០២២ ព្រោះមិនទាន់មានព័ត៌មាននៃការពន្យារពេលណាមួយឡើយ ដែលមានន័យថា តារាវ័យ ២៧ឆ្នាំរូបនេះទំនងជានឹង ត្រូវចុះឈ្មោះមុនខែមេសា ឆ្នាំនេះ។

Song Kang
Song Kang

៦. តារាសម្តែង Nam Joo Hyuk

Nam Joo Hyuk កើតក្នុងឆ្នាំ ១៩៩៤។ លោកគឺជាតារាប្រុសម្នាក់ទៀតនៅក្នុងបញ្ជីនេះ ហើយលោកក៏កំពុងសម្លឹងមើលកាលបរិច្ឆេទចូលបម្រើការងារនាពេលខាងមុខរបស់ខ្លួនផងដែរ ព្រោះលោកនឹងឈានចូលអាយុ ២៨ ឆ្នាំ (អាយុអន្តរជាតិ) ដែលមានន័យថាពេលវេលាក្នុងការបម្រើកាតព្វកិច្ចយោធាគឺជិតដល់ហើយ។

Nam Joo Hyuk
Nam Joo Hyuk

៧. Kai (EXO)

Kai កើតក្នុងឆ្នាំ ១៩៩៤។ ឆ្នាំនេះលោកមានអាយុ ២៨ ឆ្នាំ នេះមានន័យថានឹងត្រូវចាកចេញដើម្បីបម្រើកាតព្វកិច្ចយោធារបស់លោកឆាប់ៗនេះ ព្រោះបើយោងតាមច្បាប់សេវាកម្មយោធាស្តង់ដាររបស់ប្រទេសកូរ៉េខាងត្បូង បុរសទាំងអស់ដែលកើតក្នុងឆ្នាំ ១៩៩៤ នឹងតម្រូវឲ្យចុះឈ្មោះចូលបម្រើកងទ័ពមុនខែធ្នូ ឆ្នាំ ២០២២៕

Kai 
Kai 

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T