ក្រុមហ៊ុន Pfizer និង BioNTech ចាប់ផ្តើមតេស្តសាកល្បងវ៉ាក់សាំងថ្មី ទៅប្រឆាំងវីរុស​បំប្លែងខ្លួនអូមីក្រុង

//s9.kh1.co/3a/3a5b80501c189fb4ccfe7dafa8bfdc79d88780a3.jpg
សង្គម

 ២៦-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ក្រុមហ៊ុនក៏កំពុងធ្វើតេស្តវ៉ាក់សាំង​ដូសទី៤ ក្នុងបច្ចុប្បន្ន ប្រៀបធៀបជាមួយវ៉ាក់សាំងប្រឆាំងអីមីក្រុង ដូសទី៤ថ្មី ទៅលើក្រុមមនុស្សដែល​បានចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី៣រួច

បរទេស៖  ក្រុមហ៊ុនផលិតឱសថ Pfizer និង BioNTech បាននិយាយកាលពីថ្ងៃអង្គារថា ​គេបានចាប់ផ្តើមការសាកល្បងវ៉ាក់សាំង​កំណែថ្មី​ ដែលផលិតឡើងជាពិសេស ​ដើម្បីទៅប្រយុទ្ធប្រឆាំងវីរុសបំប្លែងខ្លួនប្រភេទអូមីក្រុង។ នេះបើតាមប្រភពព័ត៌មាន CNA។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុនទាំង២នេះ គ្រោងនឹងធ្វើតេស្តសាកល្បងការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ ដែលបង្កើតឡើងដោយវ៉ាក់សាំង​ប្រឆាំងអូមីក្រុង ទាំងជាទម្រង់​ចាក់ ៣ដូស ដល់​ក្រុមអ្នកស្ម័គ្រចិត្តមិនទាន់បានចាក់វ៉ាក់សាំងសោះ និងជាទម្រង់​ដូសជំរុញ សម្រាប់​ចាក់ជូន​ក្រុមអ្នកស្ម័គ្រចិត្ត ដែលបានទទួលវ៉ាក់សាំងដើម​ ចំនួន ២ដូសរួចហើយ។

ដបវ់ាក់សាំង
ដបវ់ាក់សាំង

គួរបញ្ជាក់ថា ក្រុមហ៊ុនក៏កំពុងធ្វើតេស្តវ៉ាក់សាំង​ដូសទី៤ ក្នុងពេលបច្ចុប្បន្ន ប្រៀបធៀបជាមួយវ៉ាក់សាំងប្រឆាំងអូមីក្រុង ដូសទី៤ថ្មី ទៅលើក្រុមមនុស្សដែល​បានចាក់វ៉ាក់សាំង Pfizer-BioNTech ដូសទី៣រួច កាលពី៣ ទៅ ៦ខែមុន។ បន្ថែមពីនេះ ក្រុមហ៊ុនក៏គ្រោងនឹងសិក្សាពីសុវត្ថិភាព និងភាពធន់នឹងជំងឺ ដល់ក្រុមមនុស្សជាង ១,៤០០នាក់ ដែលនឹងត្រូវបានចុះឈ្មោះនៅក្នុងការតេស្តសាកល្បងនេះដែរ៕

វ៉ាក់សាំង Pfizer
វ៉ាក់សាំង Pfizer
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T