IU បង្ហាញមុខជាប់លេខ១ លើតារាងតន្ត្រីប្រចាំឆ្នាំលើកដំបូង ចាប់តាំងពី Debut!

//s9.kh1.co/7a/7a753c88a6e506082cbac8a8bb4139ed9776ca8f.jpg
យុវវ័យ

 ២៦-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

បទ "Celebrity" ទទួលបានកំណត់ត្រាប្រចាំឆ្នាំជាប់លេខ១ នៅលើតារាងតន្ត្រីទាំងអស់ប្រចាំឆ្នាំ ២០២១ ធ្វើឲ្យ IU ទទួលបានកំណត់ត្រាសំខាន់បង្ហាញមុខជាប់លេខ១ ជាលើកដំបូងចាប់តាំងពីការ Debut របស់នាង!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះបទ "Celebrity" របស់ IU ទើបតែទទួលបានកំណត់ត្រាប្រចាំឆ្នាំជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាងតន្រ្តីទាំងអស់ជាមួយចំណាត់កំពូលប្រចាំឆ្នាំ ២០២១ ក្នុងតារាងតន្រ្តីធំៗរួមមាន Gaon Chart, Melon, Genie, YouTube Music និង Bugs

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
IU 
IU 

ក្នុងនោះជាមួយលើតារាងតន្រ្តីទាំងអស់ជាមួយចំណាត់កំពូលប្រចាំឆ្នាំ ២០២១ បានបង្កើតកំណត់ត្រាប្រចាំឆ្នាំរបស់ IU ជាលើកដំបូងចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងរបស់នាងផងដែរ ហើយរហូតមកដល់ពេលនេះ កំណត់ត្រាបន្ថែមទៀតរបស់នាងនៅលើតារាងប្រចាំឆ្នាំគឺបទ "Nagging" និងបទ "Night Letter" ក៏បានជាប់ចំណាត់ថ្នាក់លេខ២ នៅលើតារាង។

IU 
IU 

ទន្ទឹមនឹងនេះដែរថ្មីៗនេះ IU បានឈ្នះរង្វាន់ធំទាំងផ្នែកអាល់ប៊ុម និងតន្ត្រីនៅក្នុងកម្មវិធី '36th Golden Disc Awards' និងឈ្នះពានរង្វាន់តន្ត្រីល្អបំផុត «Best Music Award» ពីកម្មវិធី '31st High1 Seoul Music Awards'

សូមអបអរសាទរ IU ចំពោះកំណត់ត្រាទាំងនេះ!

កំណត់ត្រាចម្រៀងរបស់ IU
កំណត់ត្រាចម្រៀងរបស់ IU
កំណត់ត្រាចម្រៀងរបស់ IU
កំណត់ត្រាចម្រៀងរបស់ IU
កំណត់ត្រាចម្រៀងរបស់ IU
កំណត់ត្រាចម្រៀងរបស់ IU

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T