ពិតទេ ឃើញតែនៅក្រៅប្រទេសសោះ ពេលនេះ ស៊ុក សុភា ពាក់ដល់ស័ក្តិនេះហើយ?

//s9.kh1.co/77/77a02298146cd7d5ea4df57be4e535e23d05917c.jpg
តារា & កម្សាន្ដ

 ២៦-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ពិតទេ ឃើញតែនៅក្រៅប្រទេស ពេលនេះ អតីតតារាសម្តែងប្រុសល្បីឈ្មោះ លោក ស៊ុក សុភា ពាក់ស័ក្តិដល់ថ្នាក់មួយនេះទៅហើយ?

រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនខ្មែរជាច្រើនប្រាកដជា បានស្គាល់អតីតតារាសម្តែងប្រុសល្បីឈ្មោះ លោក ស៊ុក សុភា បើទោះបី រៀបការហើយដកឃ្លាពីការងារសិល្បៈទៅ រស់នៅក្រៅប្រទេសជាមួយភរិយាក្តី​ តែរូបលោក នៅតែ ទទួលបានការគាំទ្រពីមហាជនដដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ រូបលោកបាន មកលេងប្រទេសកំណើតបានមួយរយៈពេលធំហើយ ដោយរូបលោក ក៏ត្រូវគេដឹងច្បាស់ថា មកម្តងនេះ មកបើកជំនួញជាភោជនីយដ្ឋានមួយកន្លែង ក្នុងរាជធានីភ្នំពេញផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះ ស្របពេលត្រូវធ្វើដំណើរទៅជួបការណាត់ តារាប្រុសរូបនេះ បានLiveចេញពីក្នុងរថយន្តផ្ទាល់ខ្លួន ខណៈផ្លូវនៅមានការកកស្ទះខ្លាំង ងាយស្រួលសម្រាប់រូបលោក ក្នុងការឆ្លើយតបនិងមើលការបញ្ចេញមតិ ពីបណ្តាអ្នកគាំទ្រ ចៃដន្យអ្វី មហាជនក៏ផ្ទុះការចាប់អារម្មណ៍នឹងឯកសណ្ឋាន ព្យួរលើកៅរថយន្តដែលទំនងជា របស់រូបលោកហើយ ជាពិសេសទៅទៀត នៅលើឈុតនោះ គឺមានបង្ហាញស័ក្តិ៥ ដែលស្មើនឹងឋានៈជា វីរសេនីយ៍ឯក ដោយមហាជនផ្អើលថា ភ្លេចៗខ្លួនឡើងផ្កាយហើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ស៊ុក សុភា
  លោក ស៊ុក សុភា
  លោក ស៊ុក សុភា
  លោក ស៊ុក សុភា
  លោក ស៊ុក សុភា
  លោក ស៊ុក សុភា
  លោក ស៊ុក សុភា
  លោក ស៊ុក សុភា
  លោក ស៊ុក សុភា
  លោក ស៊ុក សុភា
រូបភាពដកពីការLive
រូបភាពដកពីការLive
រូបភាពដកពីការLive
រូបភាពដកពីការLive
រូបភាពដកពីការLive
រូបភាពដកពីការLive
ស៊ុក សុភា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T