មែនឬលេង? Heechul និយាយថា នឹងរៀបការនៅដើមឆ្នាំក្រោយ!

//s9.kh1.co/a5/a55f141dc2304fecdfe2efd21a5314745ff8932a.jpg
យុវវ័យ

 ២៦-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

ពីមុនថា អត់ខ្វល់រឿងរៀបការទេ តែពេលនេះ Kim Heechul សមាជិកក្រុម Super Junior និយាយកណ្ដាលកម្មវិធី 'My Ugly Duckling' ថាគ្រោងចូលរោងការនៅដើមឆ្នាំ ២០២៣!

កូរ៉េខាងត្បូង ៖ នៅភាគថ្មីក្នុងកម្មវិធី 'My Ugly Duckling' របស់ស្ថានីយ៍ទូរទស្សន៍ SBS តារាប្រុស Kim Heechul សមាជិកក្រុម Super Junior បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីលោកបង្ហើបរឿងគម្រោងរៀបការ នាពេលអនាគតរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Heechul 
Heechul 

ស្របនឹងនេះដែរ នៅក្នុងអំឡុងពេលនៃវគ្គនេះ អ្នកចូលរួមទាំងអស់បានជជែកគ្នាអំពីប្រធានបទនានា ដល់វេនតារាកំប្លែង Kim Joonho ក៏បាននិយាយថា ៖

ខ្ញុំទទួលបានការអនុញ្ញាត​ ពួកយើងអាចបន្តបង្ហាញនៅក្នុង 'My Ugly Duckling' ទោះបីជាយើងមានមិត្តស្រី ឬសូម្បីតែពួកយើងរៀបការក៏ដោយ។

Kim Joonho
Kim Joonho
Kim Joonho

ចំពោះរឿងនេះ Heechul បាននិយាយបែបលេងសើចថា ៖

បន្ទាប់មក យើងទាំងអស់គ្នាគួរតែនាំពួកគេមកទីនេះ នៅសប្តាហ៍ក្រោយ។ ពួកយើងនឹងមានកម្មវិធីជួបជុំ ជាមួយមិត្តរួមការងាររបស់យើងទាំងអស់គ្នា។

Heechul 
Heechul 
Heechul 

លើសពីនេះ ខណៈពេលនោះតារារូបនេះ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ជាមួយនឹងសម្ដីដែលមិននឹកស្មានដល់ ៖

បន្ទាប់ពីកូវីដ១៩ បញ្ចប់ឆ្នាំនេះ ខ្ញុំនឹងអញ្ជើញអ្នកទាំងអស់គ្នាមកពិធីមង្គលការរបស់ខ្ញុំនៅដើមឆ្នាំក្រោយ។ នោះជាផែនការរបស់ខ្ញុំ។

Heechul 
Heechul ក្នុងកម្មវិធី 
Heechul ក្នុងកម្មវិធី 

មិនខុសពីក្រុមការងារក្នុងកម្មវិធីនោះទេ អ្នកទស្សនាតាមកញ្ចក់ទូរទស្សន៍ក៏មានការភ្ញាក់ផ្អើលចំពោះការអធិប្បាយរបស់ Heechul អំពីគម្រោងរៀបអាពាហ៍ពិពាហ៍របស់លោក រង់ចាំដំណឹងល្អឆ្នាំក្រោយទាំងអស់គ្នា៕

ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖

Heechul ក្នុងកម្មវិធី 

ប្រភព ៖ Gstarlive

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T