មានរឿងអី? ខ្សែបម្រើ Man UTD រូបនេះកំពុងខឹងនឹងក្លិបខ្លាំងណាស់ដែលពន្យាពេលការចរចា​​ផ្ទេរទៅ Newcastle

//s9.kh1.co/39/3927cd94f32667e6086192867ba6e2c126f1f8bc.jpg
កីទ្បា

 ២៦-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

ខ្សែបម្រើម្នាក់នេះ​​​ខឹងសម្បារ​​​នឹងក្លិប Man UTD ខ្លាំងណាស់

អង់គ្លេស៖ ខ្សែបម្រើ Jesse Lingard មានការខឹងសម្បារនឹងក្លិបបិសាចក្រហម Manchester United ដោយសារក្លិបបានពន្យាពេលក្នុងការចរចាឱ្យគេទៅលេងខ្ចីជើងនៅក្លិប Newcastle និងមានអារម្មណ៍ថាក្លិបមិនគោរពគេគ្រប់គ្រាន់នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Jesse Lingard
  ខ្សែបម្រើ Jesse Lingard

Newcastle ត្រូវបានគេរាយការណ៍ថាចង់ស្នើខ្ចីជើងកីឡាករសញ្ជាតិអង់គ្លេសរូបនេះរហូតដល់ចប់រដូវកាល ក្នុងតម្លៃ៦លានផោន(ស្មើនឹង៨.១លានដុល្លារ)ប៉ុន្តែ Man UTD មិនទាន់ឆ្លើយតបនឹងសំណើខ្ចីជើងនេះទេ។

  ខ្សែបម្រើ Jesse Lingard
  ខ្សែបម្រើ Jesse Lingard

Lingard នៅតែមិនអាចដណ្ដើមជម្រើស១១នាក់ដំបូងក្នុងក្រុមដោយជាប់ជម្រើសបានតែ២ប្រកួតគត់នៅរដូវកាលនេះ ដោយកន្លងមកគេក៏ធ្លាប់បានទៅលេងខ្ចីជើងនៅ West Ham ដែរ។

ខ្សែបម្រើ Jesse Lingard
ខ្សែបម្រើ Jesse Lingard

Newcastle នឹងដកសំណើខ្ចីជើងនោះវិញក្នុងរយៈពេល៤៨ម៉ោងបើសិនជា Man UTD មិនឆ្លើយតបទេដែលវាធ្វើឲ្យ Lingard មានការមិនសប្បាយចិត្ត។

  ខ្សែបម្រើ Jesse Lingard
  ខ្សែបម្រើ Jesse Lingard

គួរបញ្ជាក់ផងដែរថា Jesse Lingard ចង់មាននាទីលេងច្រើនជាងនេះទើបជ្រើសរើសចាកចេញទីក្លិបថ្មីដើម្បីបានចូលលេងនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស៕

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T