សហគ្រិនខ្មែរបានរៀបចំកម្មវិធីបណ្តាញធុរកិច្ច៖ វេទិកាវិនិយោគ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត!

//s9.kh1.co/ee/ee2cafabf948eae9ba0c139270b515c2b98d3397.jpg
សង្គម

 ២៥-មករា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

កម្មវិធី «វេទិកាវិនិយោគ» ត្រូវបានរៀបចំក្នុងគោលបំណងជាស្ពានតភ្ជាប់ រវាងក្រុមអ្នកវិនិយោគ និង ធុរកិច្ចថ្មី តាមរយៈការធ្វើបទបង្ហាញ និង ការសួរពីគម្រោងអាជីវកម្ម ដែលឆ្លុះបញ្ចាំងពីសក្តានុពល របស់ធុរកិច្ចថ្មីដើម្បីឈានចូលដល់ការទទួលវិនិយោគ។

ភ្នំពេញ នាល្ងាចថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ សហគ្រិនខ្មែរ ជាស្ថាប័នបង្កើតឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធី «វេទិកាវិនិយោគ» (​Venture Capital Night) ​នៅសណ្ឋាគារ ហៃយ៉ាតរីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh Hotel) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមវង្សី វិស្សុត រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តីរដ្ឋលេខាធិការ ប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍ សហគ្រិនភាព​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធី «វេទិកាវិនិយោគ» ត្រូវបានរៀបចំក្នុងគោលបំណងជាស្ពានតភ្ជាប់ រវាងក្រុមអ្នកវិនិយោគ និង ធុរកិច្ចថ្មី តាមរយៈការធ្វើបទបង្ហាញ និង ការសួរពីគម្រោងអាជីវកម្ម ដែលឆ្លុះបញ្ចាំងពីសក្តានុពល របស់ធុរកិច្ចថ្មីដើម្បីឈានចូលដល់ការទទួលវិនិយោគ។ ជាក់ស្តែង ការវិនិយោគមានសារសំខាន់ សម្រាប់​ធុរកិច្ចថ្មីជាពិសេសក្នុងដំណាក់កាលដំបូងនៃការចាប់ផ្តើមអាជីវកម្ម ដែលចាត់ទុកបានថាជា ពេលវេលាដែលធុរកិច្ចថ្មីមានតម្រូវការគាំទ្រ ទាំងផ្នែកហិរញ្ញវុត្ថុ និងជំនាញដើម្បីបំប្លែងគំនិតអាជីវកម្ម ឲ្យក្លាយជាផលិតផល និង សេវាកម្មដែលមានតម្រូវការក្នុងទីផ្សារ។

អ្នកវិនិយោគត្រូវបានគេបែងចែកជាពីរប្រភេទធំៗ៖ ​អ្នក​វិនិយោគ​មូលធន​ ​ (Venture Capitalist ឬហៅកាត់ថា VC) និងវិនិយោគិន (Angel Investor)។ ​អ្នក​វិនិយោគ​មូលធនជាក្រុមហ៊ុន ដែលមានជំនាញវិជ្ជាជីវៈវិនិយោគធ្វើការជ្រុំជ្រែងដល់ធុរកិច្ចថ្មីតាម ការគាំទ្រផ្នែកហិរញ្ញវត្ថុ ការណែនាំ យុទ្ធសាស្រ្តអាជីវកម្ម ការគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុន ការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និង យុទ្ធសាស្ត្រ វិនិយោគរយៈពេលវែង។ រីឯវិនិយោគិនគឺជាបុគ្គល ដែលមានធនធានហិរញ្ញវុត្ថុ មានបំណងវិនិយោគ ក្នុងធុរកិច្ចថ្មីដែលមានលទ្ធភាពជួយផ្សាភ្ជាប់អាជីវកម្មទៅក្នុងបណ្តាញទំនាក់ទំនង។ ដោយមូលហែតុ វិនិយោគគិនមែនមែនជាក្រុមហ៊ុន ធុរកិច្ចថ្មីមានភាពងាយស្រួលក្នុងការទទួលបានហិរញ្ញវត្ថុ ក៏ប៉ុន្តែ វិនិយោគិនមិនមានពេលវេលាច្រើនក្នុងការធ្វើការជាមួយធុរកិច្ចថ្មី។

កម្មវិធីនេះមានធុរកិច្ចតថ្មីចំនួន​៨ ដែលបានឆ្លងកាត់ការជ្រើសរើសក្នុងការទទួលបានឳកាសធ្វើបទបង្ហាញ អាជីវកម្មដល់បណ្តាវិនិយោគិនក៏ដូចជាភាគីពាក់ព័ន្ធនានាដែលបានចូលរួម។ គួរបញ្ជាក់ផងដែរថា «វេទិកាវិនិយោគ» គឺជាកម្មវិធីមួយក្នុងចំណោមកម្មវិធីក្នុងឆ្នាំ២០២២ របស់សហគ្រិនខ្មែរដែលបាន ផ្តួចផ្តើមរៀបចំក្នុងន័យផ្សារភ្ជាប់អ្នកផ្តល់ហិរញ្ញវត្ថុ និងការវិនិយោគដល់ធុរកិច្ចថ្មីក្នុងប្រទេសកម្ពុជា ក៏ដូចជាផ្ដល់ឱកាសដល់សហគ្រិនដែលបានទទួលជ័យលាភីក្នុងកម្មវិធីផ្សេងៗដូចជា៖ កម្មវិធីពានរង្វាន់សហគ្រិនថ្នាក់ជាតិ និង កម្មវិធីប្រកួតប្រជែងពានង្វាន់សហគ្រិនខ្មែរ

ដោយមើលឃើញថាវិស័យធុរកិច្ចក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឲ្យកត់សម្គាល់ ហើយរំពឹងថា និន្នាការនេះនឹងមានការកើនឡើងជាបន្តបន្ទាប់ សហគ្រិនខ្មែរ នឹងបន្តរៀបចំកម្មវិធីបែបនេះក្នុងការ ក្នុងការលើកទឹកចិត្តដល់សហគ្រិនក្នុងស្រុកឲ្យចូលរួម ប្រកួតប្រជែងបង្កើនសមត្ថភាព និងអភិវឌ្ឍ អាជីវកម្មប្រកបដោយចីរភាព។ ដោយឡែកសហគ្រិនដែលមិនបានដាក់ពាក្យ ចូលរួមក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ ​ហើយយល់ថាខ្លួនមានសមត្ថភាពពេញលេញ សូមដាក់ពាក្យចូលរួមក្នុងកម្មវិធីរបស់ សហគ្រិនខ្មែរ នាឱកាសក្រោយៗទៀត។

https://s9.kh1.co/__image/w=650,h=600,q=100/30/30c6898b5768abc05f9b5e74878a4201df99edc5.jpg
https://s9.kh1.co/__image/w=650,h=756,q=100/10/10f773b7ffc266f941226ba01ae37e6c08035424.jpg
https://s9.kh1.co/__image/w=650,h=434,q=100/83/8317f0a746919519a6d06ca67af4e1ab825708d0.jpg
https://s9.kh1.co/__image/w=650,h=434,q=100/3e/3e040f2ecd48eae6d923bacbade3d728e6118077.jpg
https://s9.kh1.co/__image/w=650,h=434,q=100/eb/eb9793ed72ce7e1bf590b79d81d7d6626fbf6c77.jpg
https://s9.kh1.co/__image/w=650,h=434,q=100/59/59b760425865e789135cc0498d9fef29efb7ff82.jpg
https://s9.kh1.co/__image/w=650,h=434,q=100/a3/a33af1a36b0c4cabefd6a687deacc769710375e5.jpg
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T