ផ្តាំតៗគ្នាផង! រដ្ឋបាលខេត្តបាត់ដំបង នឹងផាកពិន័យលើជនណាដែលយកសម្រាមទៅបោះចោលនៅផ្សារធំ

//s9.kh1.co/a9/a9b5ff9b18294c0a46635e65dec026aaa70dc65b.jpg
សង្គម

 ២៥-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

រដ្ឋបាលខេត្តបាត់ដំបងនឹងផាកពិន័យជាទឹកប្រាក់ចាប់ពី១ម៉ឺនរៀលដល់១លានរៀល។ លើជនណាដែលយកកញ្ចប់សម្រាមទៅបោះចោលនៅផ្សារធំខេត្តបាត់ដំបង ។

បាត់ដំបង៖ នាពេលថ្មីៗនេះ រដ្ឋបាលខេត្តបាត់ដំបងនឹងផាកពិន័យជាទឹកប្រាក់ លើជនណាដែលយកកញ្ចប់សម្រាមទៅបោះចោលនៅផ្សារធំខេត្តបាត់ដំបង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលក្រុងបាត់ដំបង ស្តីពីការរៀបចំអនាម័យបរិស្ថាន សំណល់រឹង នៅតាមលំនៅស្ថានអាជីវកម្ម ជុំវិញផ្សារធំបាត់ដំបង (ផ្សារណាត់) ក្រុងបាត់ដំបង ដោយលើកនេះមានចេញច្បាប់ផាកពិន័យចំពោះនរណាដែលយកសម្រាមទៅចោលនៅទីនោះ នឹងមានការផាកជាទឹកប្រាក់ចាប់ពី១ម៉ឺនរៀលដល់១លានរៀល។

យ៉ាងណាមិញ សូមបងប្អូនទាំងអស់គ្នាគោរពច្បាប់រដ្ឋបាល​ ដើម្បីថែរក្សាបរិស្ថានប្រទេសយើង និងរក្សាសោភ័ណ្ឌភាពទីក្រុងឱ្យកាន់តែល្អជាងមុនផងដែរ៕

ប្រភព៖ រដ្ឋបាលបាត់ដំបង

សូមអានសេចក្តីលម្អិតខាងក្រោម៖

សេចក្តីប្រកាសរបស់រដ្ឋបាលបាត់ដំបង
សេចក្តីប្រកាសរបស់រដ្ឋបាលបាត់ដំបង
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T