អស្ចារ្យណាស់! ឡានហោះមួយនេះទទួលបាន វិញ្ញាបនប័ត្របញ្ជាក់ ពីសុវត្ថិភាពហោះហើរ (មានវីដេអូ)

//s9.kh1.co/40/40f39f9602bd7ab6c7081672ccadf142f6b62e28.jpg
យានជំនិះ

 ២៥-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

វាត្រូវការចំណាយពេល២នាទីនិង១៥វិនាទី ដើម្បីបំប្លែងខ្លួនពីរថយន្តទៅជាយន្តហោះ។

ស្លូវ៉ាគី៖ រថយន្តហោះមួយដែលមានសមត្ថភាពបើកបរក្នុងល្បឿនលើសពី ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង និងហោះនៅកម្ពស់លើសពី២,៥០០ម៉ែត្រ ត្រូវបានចេញវិញ្ញាបនប័ត្របញ្ជាក់ពីសុវត្ថិភាពក្នុងការហោះហើរ ដោយអាជ្ញាធរដឹកជញ្ជូនសាធារណរដ្ឋស្លូវ៉ាគី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឡានកូនកាត់យន្តហោះ AirCar នេះត្រូវបានបំពាក់ដោយម៉ាស៊ីន BMW មួយ និងដំណើរការដោយម៉ាស៊ីនបូមសាំងធម្មតា។ វាត្រូវការចំណាយពេល២នាទីនិង១៥វិនាទី ដើម្បីបំប្លែងខ្លួនពីរថយន្តទៅជាយន្តហោះ។ ក្រុមហ៊ុនបាននិយាយថា វិញ្ញាបនប័ត្រនេះត្រូវបានអនុវត្តតាមការធ្វើតេស្ដហោះហើរ រយៈពេល៧០ម៉ោង និងហោះឡើងនិងចុះចតជាង២០០ដង។

លោកសាស្ត្រាចារ្យ Stefan Klein ដែលជាអ្នកបង្កើតឡានមួយនេះបាននិយាយថា៖ «វិញ្ញាបនប័ត្របញ្ជាក់របស់ AirCar បើកទ្វារសម្រាប់ការផលិតទ្រង់ទ្រាយធំ នៃរថយន្តហោះដ៏មានប្រសិទ្ធភាព។ វាផ្លូវការហើយ និងជាការបញ្ជាក់ចុងក្រោយនៃសមត្ថភាពរបស់យើង ក្នុងការផ្លាស់ប្ដូរការធ្វើដំណើរចម្ងាយមធ្យមជារៀងរហូត»។

គួរបញ្ជាក់ផងដែរថា នៅក្នុងខែមិថុនា រថយន្តហោះនេះត្រូវបានបញ្ចប់ការហោះហើររយៈពេល៣៥នាទី រវាងអាកាសយានដ្ឋានអន្តរជាតិ ក្នុងទីក្រុង Nitra និង Bratislava ប្រទេសស្លូវ៉ាគី៕

https://s9.kh1.co/__image/w=595,h=424,q=100/90/90a39b5c98e1e8463e0ee632673d2fa2d70f23d8.png
https://s9.kh1.co/__image/w=650,h=337,q=100/04/0418bbee055c442bd90096728f1ef94766c0c946.png
https://s9.kh1.co/__image/w=650,h=332,q=100/53/531772e618c39f6e06400a4a0ce09ce47417b74c.png
វីដេអូ

ប្រភព: BBC

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T