ពិព័រណ៍ផលិតផល​ខ្មែរ​នៅ​ភ្នំពេញ រំពឹង​ថា​នឹង​ទទួលបានការគាំទ្រច្រើន​ដល់​ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក

//s9.kh1.co/df/df8c250f4a831b5039ffc6f77a6ee5c4c2596543.jpg
សង្គម

 ២៤-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ពិព័រណ៍​នៅ​រាជធានី​ភ្នំពេញលើកទី១ នឹង​​ធ្វើ​ឡើង​នៅថ្ងៃទី​២៩ និង៣០ ខែមករា​​​​ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដែល​​នឹង​​មាន​ការ​​តាំង​បង្ហាញ​ផ​លិតផល​តុបតែង​ផ្ទះ និង​​​ផលិតផល​ម៉ូដ​និង​គ្រឿង​តុប​តែង​​​​​ ហើយ​​ផលិតផល​សុខុមាល​ភាព និង​ផលិតផល​ម្ហូប​អាហារ​​នឹង​តាំង​បង្ហាញ​នៅ​ថ្ងៃទី០៥ និងទី​០៦ ខែ​កុម្ភៈ។

​ភ្នំពេញ៖ អតិថិជន​និង​អ្នកគាំទ្រ​ផលិតផល​ខ្មែរ​រាប់ពាន់នាក់​ត្រូវបានរំពឹង​ថា​ នឹង​ចូល​រួម​ក្នុង​ពិព័រណ៍​ផលិតផល​ក្នុង​ស្រុក​ ដែល​នឹងរៀបចំ​ធ្វើឡើង​ក្នុងពេល​ឆាប់ៗ​នេះ​ក្នុង​រាជធានី​ភ្នំពេញ​ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុង​ការ​​តាំង​ពិព័រណ៍​ក្នុង​ខេត្ត​សៀមរាប​ ដែល​មាន​ការ​តាំង​បង្ហាញ​ផលិតផល​ខ្មែរជាច្រើន​ ដោយ​​​​ក្រុមហ៊ុន​ផលិត​​ក្នុង​ស្រុក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទិដ្ឋភាពក្នុងកម្មវិធីពិព័រណ៍
ទិដ្ឋភាពក្នុងកម្មវិធីពិព័រណ៍

យោងតាម​ក្រុមហ៊ុន Beyond Retail Business Cambodia ដែល​កំពុង​រៀបចំ​​ពិព័រណ៍​​នេះ​​ក្នុងនាម​ឱ្យ​សហគ្រិន​​​ខ្មែរ (Khmer Enterprise) ​ដែល​ជា​អង្គភាព​មួយ​ក្រោម​ចំណុះ​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​អ្នក​ទស្សនា​រាប់ពាន់នាក់​ដែលបានចូលរួម​ក្នុង​ពិពិរណ៍​នេះ ដែល​បានរៀបចំ​ធ្វើឡើងនៅ​អង្គរ​ប៉ាវីស​ ក្នុង​ទីក្រុងសៀម​រាប​ពីថ្ងៃទី​០៨ ដល់ទី​០៩ ខែ​មករា ឆ្នាំ​២០២២។ អ្នក​ទស្សទា​កាន់តែច្រើនថែមទៀត​ ត្រូវ​បាន​​រំពឹងថា​នឹង​ចូល​រួម​ក្នុង​ពិព័រណ៍នា​ពេលខាង​មុខ​នេះ​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​ចាប់​ផ្តើម​នៅថ្ងៃទី​២៩ ខែ​មករា។

ច័ន្ទ សីមា
ច័ន្ទ សីមា

កញ្ញា ច័ន្ទ សីមា ប្រធាន​គម្រោង​នៃ​​ក្រុមហ៊ុន Beyond Retail Business Cambodia ដែល​ទទួលខុស​ត្រូវ​លើការ​រៀបចំ​ពិព័រណ៍​នេះ​ បាន​ថ្លែង​ថា៖

« យើង​ស្ងើចសរសើរ​ជា​ខ្លាំង​ចំពោះ​​ចំណាប់អារម្មណ៍​និងការ​គាំទ្រ​ផលិត​ផល​ខ្មែរ និង​ក្រុមហ៊ុន​ផលិត​ខ្មែរ​នៅសៀមរាប។ អ្នកដែលចូល​មក​មើល​ស្តង់ និង​ហាង​ទំនិញ​មានការ​ចាប់​អារម្មណ៍​​​ខ្លាំង ហើយ​ក៏ភ្ញាក់​ផ្អើលផង​ដែរ​ ដោយសារ​ផលិតផល​ខ្មែរដែលបាន​តាំង​បង្ហាញ​​មាន​គុ​ណភាព​​ខ្ពស់​។ ប្រជាជនកម្ពុជា​ភាគច្រើន​ស្ងើច​សរសេរ​ចំពោះ​ផលិតផលស្តង់ដារ​ខ្ពស់បែប​នេះ ដែល​ក្រុមហ៊ុន​ផលិតខ្មែរ​អាច​ផលិត​បាន»។

ការលើកឡើងរបស់កញ្ញា ច័ន្ទ សីមា

ពិព័រណ៍​នៅ​រាជធានី​ភ្នំពេញលើកទី១ នឹង​​ធ្វើ​ឡើង​នៅថ្ងៃទី​២៩ និង៣០ ខែមករា​​​​ នៅ​ផ្សារ​ទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ដែល​​នឹង​​មាន​ការ​​តាំង​បង្ហាញ​ផ​លិតផល​តុបតែង​ផ្ទះ និង​​​ផលិតផល​ម៉ូដ​និង​គ្រឿង​តុប​តែង​​​​​ ហើយ​​ផលិតផល​សុខុមាល​ភាព និង​ផលិតផល​ម្ហូប​អាហារ​​នឹង​តាំង​បង្ហាញ​នៅ​ថ្ងៃទី០៥ និងទី​០៦ ខែ​កុម្ភៈ។

ពិព័រណ៍​ផ្សេងៗ​ទៀត​គ្រោង​នឹងធ្វើឡើង​​នៅ​ផ្សារ​ទំនើប​ ជីប ម៉ុង សែនសុខ​ ម៉ល នៅ​​ថ្ងៃទី​១២ និង​១៣​ ខែ​កុម្ភៈ ដែល​នឹង​មាន​ការតាំង​បង្ហាញ​ផលិតផល​សុខុមាលភាព និងផលិតផល​ម្ហូប​អាហារ ហើយ​​ផលិត​ផល​តុប​តែង​ផ្ទះ ​និង​​​​​ផលិត​ផល​​​ម៉ូដ​និងគ្រឿង​​តុប​តែង​​​​នឹង​ត្រូវបាន​តាំង​បង្ហាញ​​​នៅ​ថ្ងៃ​ទី​១៩ និងទី​២០ ខែ​កុម្ភៈ។

កញ្ញា ច័ន្ទ សីមា បានបន្ថែមថា៖

« ដោយ​ផ្អែក​លើក​សន្ទុះ​នៃការ​ចូលរួម​ដែល​យើងបានមើលឃើញ​​​ក្នុង​ពិព័រណ៍​ក្នុងខេត្ត​សៀមរាប យើងរំពឹងថា អ្នក​ទស្សនា​និងអ្នក​ប្រើប្រាស់​នៅ​ភ្នំពេញ​នឹង​កោត​សរសើរ​ផលិតផល​និងក្រុមហ៊ុន​ផលិត​ខ្មែរ​ដូច​គ្នាដែរ»។

ការលើកឡើងរបស់កញ្ញា ច័ន្ទ សីមា
ទិដ្ឋភាពក្នុងកម្មវិធីពិព័រណ៍
ទិដ្ឋភាពក្នុងកម្មវិធីពិព័រណ៍

ផលិតផល​ដែលរំពឹង​ថា​នឹង​ត្រូវ​យក​មក​តាំង​បង្ហាញ ​រួមមាន​សម្លៀក​បំពាក់ និងគ្រឿង​តុបតែង​សម្លៀក​បំពាក់ សាប៊ូ​​និង​ប្រេងផលិត​​ក្នុង​ស្រុក ព្រមទាំង​ម្ហូប​អាហារ​ផលិតក្នុង​ស្រុក និង​ផលិតផល​កសិកម្ម។

ដោយសារ​មាន​ការគាំទ្រខ្លាំង​ពី​អង្គរ​ប៉ាវីស ក្រុមហ៊ុន​ ជីប ម៉ុង​ រីថែល និង​ធនាគារ​ ជីប ម៉ុង ពិព័រណ៍​នេះ​នឹង​បង្ហាញ​បទ​ពិសោធ​ដ៏​អស្ចារ្យអំពីផលិតផល​ខ្មែរ។

យោងតាម​ក្រុម​អ្នករៀបចំ​ព្រឹត្ដិការណ៍​ពិព័រណ៍ផលិតផល​ខ្មែរនេះ​បាន​ឱ្យដឹងថា ក្រុមហ៊ុន​ផលិ​​ត​កម្ពុជា​​ដែល​មាន​បំណង​ចង់​រួម​ក្នុង​ការ​តាំង​បង្ហាញ​ផលិតផល​នេះ ចាំបាច់​ត្រូវ​​បំពេញ​លក្ខណៈវិនិច្ឆ័យ​មួយ​ចំនួន​ រួមទាំង​​ការ​ធ្វើតេស្ដ​ទាក់ទង​នឹង​ប្រភព​ដើម​ និងគុណភាព​​ផលិតផល​ផងដែរ​។ ក្រុមហ៊ុន​​​ដែល​ចង់​ចូល​រួម​ ​ក៏នឹង​​តម្រូវ​ឱ្យ​ផ្ដល់​ព័ត៌មាន​អំពី​​​ការ​ទទួល​ខុសត្រូវផ្នែក​ក្រម​សីលធម៌​របស់​ក្រុមហ៊ុនផលិត​​ផង​ដែរ។ 

ទិដ្ឋភាពក្នុងកម្មវិធីពិព័រណ៍
ទិដ្ឋភាពក្នុងកម្មវិធីពិព័រណ៍

ក្រុមហ៊ុន​ផលិត​កម្ពុជា​ណា​មួយ​ ដែល​មាន​បំណង​ចង់​ដាក់ពាក្យ​ចូលរួម​​​​​ក្នុង​ដំណើរ​ការ​ទទួល​ការ​ជ្រើស​រើស​​​​​ ដើម្បីបានតាំងបង្ហាញ​និង​លក់​ផលិតផល​របស់ខ្លួន​ ​អាច​ធ្វើ​ការ​ទាញ​យក​ និង​ដាក់ពាក្យ​សុំ​តាម​រយៈ​​​តំណ​ភ្ជាប់​នេះhttps://forms.gle/v89G3maFY1E6yn7Z8។​

ក្រុម​ហ៊ុន ជីប ម៉ុង និងអង្គរ​ប៉ាវីស គឺជា​អ្នក​​ឧបត្ថម្ភពិព័រណ៍ «មោន​ទភាព​​កម្ពុជា​»​ នេះ៕

ទិដ្ឋភាពក្នុងកម្មវិធីពិព័រណ៍
ទិដ្ឋភាពក្នុងកម្មវិធីពិព័រណ៍
ទិដ្ឋភាពក្នុងកម្មវិធីពិព័រណ៍
ទិដ្ឋភាពក្នុងកម្មវិធីពិព័រណ៍
ទិដ្ឋភាពក្នុងកម្មវិធីពិព័រណ៍
ទិដ្ឋភាពក្នុងកម្មវិធីពិព័រណ៍
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៩ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T