រន្ធត់ចិត្តទប់មិនជាប់ ស្រែកយំខ្លាំងៗតែម្តងពេលត្រូវបានជំរុះចេញពី Beat The Best វគ្គផ្សាយផ្ទាល់យប់មិញ

//s9.kh1.co/13/13456d1263e753094ed853bb10371f4fd68413d9.jpg
តារា & កម្សាន្ដ

 ២៤-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

បេក្ខជនពីររូបគឺ​ បេក្ខជន ស៊ិន ពេជ្រឆានុន និងបេក្ខជន ហោ រ៉ានី ត្រូវការបានជម្រុះចេញពីកម្មវិធី Beat The Best នៅក្នុងវគ្គ Beat The Live ដែលជាវគ្គផ្សាយផ្ទាល់ សប្តាហ៍ទី១។

ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកំពុងល្បី Beat The Best បានធ្វើការផ្សាយផ្ទាល់លើកទីមួយកាលពីយប់មិញនេះ នៅក្នុងស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដែលបានបើកឲ្យទស្សនិកជនចូលទស្សនាផ្ទាល់ ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
វគ្គ Beat The Live 
វគ្គ Beat The Live 

នេះគឺជាទស្សនីយភាពដែលយើងខកខានឃើញជាងពីរឆ្នាំមកហើយ ដោយសារតែបញ្ហាជំងឺរាតត្បាតសកល កូវីដ19 មិនអាចឲ្យមានការជួបជុំបាន។ យ៉ាងណាមិញ ដោយសារស្ថានការណ៍បានធូរស្រាលច្រើន ពេលនេះយើងអាចឃើញទិដ្ខភាពបែបនេះឡើងវិញ តែសម្រាប់ការចូលរួមក៏នៅតែតម្រូវឲ្យមានការការពារយ៉ាងខ្ជាប់ខ្ជួន តាមវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។

សម្លេងហ៊ោកញ្រ្ជៀវយ៉ាងរំពងពេញស្ទូឌីយោ បេក្ខជនជើងខ្លាំងទាំង ១៤រូប បានបញ្ចេញសមត្ថភាពយ៉ាងក្លៀវក្លា នៅលើឆាកដ៏អស្ចារ្យ មុខទស្សនិកជនយ៉ាងច្រើន ដែលពួកគេពុំធ្លាប់ជួបពីមុនមក។ តែយ៉ាងណា ក្នងចំណោម ពួកគេទាំង ១៤រូប មានតែ ១២រូបប៉ុណ្ណោះ ដែលអាចបន្តទៅកាន់សប្តាហ៍បន្ទាប់បាន។

ស៊ិន ពេជ្រឆានុន
ស៊ិន ពេជ្រឆានុន
ស៊ិន ពេជ្រឆានុន
ស៊ិន ពេជ្រឆានុន

បេក្ខជន ស៊ិន ពេជ្រឆានុន គឺជាបេក្ខជនមួយក្នុងចំណោមពីរដែលមិនអាចបន្តឱកាសមាសនេះបាន ធ្វើឲ្យរូបគេ ក្តុកក្តួលយ៉ាងខ្លាំងរហូតមិនអាចទប់អារម្មណ៍បាន ស្រែកទ្រហោយំនៅលើឆាកផ្សាយផ្ទាល់តែម្តង។ ក្នងនោះផង ដែរ បេក្ខជន ហោ រ៉ានី ក៏ជាបេក្ខជនម្នាក់ទៀតដែលត្រូវចាកចេញពីកម្មវិធី Beat The Best វគ្គ Beat The Live សប្តាហ៍ទី ១នេះ។

ហោ រ៉ានី
ហោ រ៉ានី
ហោ រ៉ានី
ហោ រ៉ានី

កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best នឹងនៅតែបន្តវគ្គ Beat The Live នៅសប្តាហ៍ក្រោយទៀត ដែលផ្សាយផ្ទាល់នៅក្នុង ស្ទូឌីយោទូរទស្សន៍ ហង្សមាស ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ និងនៅលើ កញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕

ទស្សនាការ Live នៅទីនេះ៖

 បេក្ខជនដែលត្រូវជម្រុះពីកម្មវិធី
 បេក្ខជនដែលត្រូវជម្រុះពីកម្មវិធី
 បេក្ខជនដែលត្រូវជម្រុះពីកម្មវិធី
 បេក្ខជនដែលត្រូវជម្រុះពីកម្មវិធី
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T