គិតចឹងដែរអត់? លោក Shearer ថា បាល់មួយគ្រាប់ចុងម៉ោងរបស់ Man Utd នេះ លោកអាជ្ញាកណ្តាលមិនគួរផ្តល់ឲ្យទេ

//s9.kh1.co/7f/7fb2d52493286cb0a514939df58c0182d191022a.jpg
កីទ្បា

 ២៣-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

លោក Shearer ថា បាល់មួយគ្រាប់ចុងម៉ោងរបស់ Man Utd នេះ លោកអាជ្ញាកណ្តាលមិនគួរផ្តល់ឲ្យទេ

បរទេស៖ លោក Alan Shearer ជឿជាក់ថា លោកអាជ្ញាកណ្តាលមិនគួរផ្តល់បាល់ជ័យជម្នះ ទៅលើក្រុម Manchester United ទេ ដោយសារបាល់នេះទំនងជាបាល់ ជំហក្រៅល្បែង (Offside)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Alan Shearer
  លោក Alan Shearer

ជាការពិតណាស់ ក្រុម Man Utd បានស្វាគមន៍ក្រុម West Ham United នៅកីឡដ្ឋាន Old Trafford កាលពីយប់នេះ​ ហើយបានយកឈ្នះក្រុម West Ham នេះ ក្នុងលទ្ធផល ១-០ នៅនាទី ទី៩០+៣។ យ៉ាងណាមិញ លោក Shearer បានយល់ឃើញថា បាល់មួយគ្រាប់នេះ​ គឺមិនសមនឹងឲ្យចូលទេ​ ព្រោះតែបាល់នេះ ទំនងជាបាល់ Offside។

ទិដ្ឋភាពលើទីលាន
ទិដ្ឋភាពលើទីលាន

លោក Shearer បាននិយាយថា៖

ពួកខ្ញុំ បួននាក់នៅក្នុងបន្ទប់ការិយាល័យ សុទ្ធតែគិតថា បាល់នេះគឺ Offside ទាំងអស់គ្នា ព្រោះបើមើលតាមរូបភាពយឺតៗឡើងវិញ គឺឃើញថា Offside មកពី Cavani ឯណោះ។ ខ្ញុំជឿថា ក្រុម West Ham​ គឺពិបាកទទួលយកដូចគ្នា ព្រោះគេខំប្រឹងការពារតាំងពីដើមតង់រហូតមកចុងតង់នេះ បែរជាជួយរឿងបែបនេះវិញ គេប្រាកដជាទទួលយកមិនបានទេ៕

លោក Alan Shearer

ប្រភពMirror

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T