សិង្ហបុរីរលក Omicron វាយប្រហារ មានករណីថ្មីកូវីដ១៩ ច្រើនជាង ១៥,០០០ ករណីក្នុងមួយថ្ងៃ

//s9.kh1.co/f5/f51ffb9a18dd52eeecba2dd38615c29ce3ddf829.jpg
សង្គម

 ២២-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ប្រភេទ Omicron ឥឡូវមានយ៉ាងហោចណាស់ ៧០% នៃករណីថ្មី កូវីដ១៩ ច្រើនជាង ១៥,០០០ ករណីក្នុងមួយថ្ងៃ ក្នុងប្រទេស សិង្ហបុរី។

សិង្ហបុរី៖ កាលពីថ្មីនេះ ត្រូវបានគេរាយការណ៍មកថាប្រទេសសិង្ហបុរីទំនងជានឹងឃើញ «រលកថ្មី» នៃកូវីដ១៩ ក្នុងពេលឆាប់ៗនេះ ជាមួយនឹងប្រភេទ Omicron ដែលឆ្លងកាន់តែច្រើនឥឡូវនេះបណ្តាលឱ្យយ៉ាងហោចណាស់ ៧០ ភាគរយនៃករណីប្រចាំថ្ងៃ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះផងដែរ គេបានបន្ថែមទៀតថា ប្រភេទ Omicron បានគ្របដណ្តប់យ៉ាងខ្លាំង ដោយសារវ៉ារ្យ៉ង់មួយនេះ កាន់តែឆ្លងខ្លាំងឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ វាទំនងជាកើតរលកថ្មី មួយក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន។

ទៀតសោត ករណីអាចកើនឡើងទ្វេដងរៀងរាល់ ២ ទៅ ៣ ថ្ងៃហើយអាចឈានដល់ ១ម៉ឺន ទៅ ១ម៉ឺន ៥ ពាន់ ករណីឬច្រើនជាងនេះក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណា ភាគច្រើននៃករណី Omicron គឺមានលក្ខណៈ «ស្រាល» ជាពិសេសក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញដូច្នេះដែរ៕

ប្រភព៖ https://www.channelnewsasia.com/

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T