ដឹងតែល្អមើលទៀតហើយ! សឿ សុធារ៉ា​ សម្តែងជាតួកូនភ្លោះក្នុងរឿង «ឫស្យា» ដែលត្រៀមចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ហង្សមាស​ HDTV ឆាប់ៗនេះ (មានវីដេអូ)

//s9.kh1.co/fa/fa9d3049814f8deea50b775d0eccb7bf4544ea0e.jpg
តារា & កម្សាន្ដ

 ២៣-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

រឿង «ឫស្យា» ដែលចូលរួមសម្តែងដោយតារាស្រីឆ្នើម​ សឿ សុធារ៉ា​ នឹងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ហង្សមាស​ HDTV ចាប់ពីថ្ងៃទី ២៤ មករា​ ២០២២ នេះតទៅហើយ។

ភ្នំពេញ៖ ក្រោយរយាលការងារសិល្បៈអស់ជាច្រើនឆ្នាំ តារាសម្តែងឆ្នើម សឿ សុធារ៉ា បានវិលមកសាងរូបភាព លើកញ្ចក់ទូរទស្សន៍ជាថ្មីក្នុងរឿងភាគរបស់ទូរទស្សន៍ ហង្សមាស ដែលអ្នកនាងបានចាប់ដៃជាមួយ អតីតដៃគូចាស់ដ៏ស័ក្តសម គឺគ្មានអ្នកណាឡើយក្រៅពីលោក ញ៉ែម សុគន្ធ

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿង «ឫស្យា» គឺជារឿងភាគថ្មីរបស់ទូរទស្សន៍ ហង្សមាស ​ដែលកំពុងចាប់ផ្តើមចាក់ផ្សាយជូនទស្សនានៅ ថ្ងៃចន្ទ សប្តាហ៍ក្រោយនេះហើយ គឺចាប់ពីថ្ងៃទី ២៤ មករា​ ២០២២ នេះតទៅតែម្តង។

   អ្នកនាង សឿ ​សុធារ៉ា
   អ្នកនាង សឿ ​សុធារ៉ា

តែថាលើកនេះ អ្នកនាង សឿ ​សុធារ៉ា ត្រូវសម្តែងជាតួអង្គកូនភ្លោះ ដែលមានអត្តចរឹកខុសគ្នាដាច់ស្រលះ  ម្នាក់កាចសែនកាច ម្នាក់ទៀតក៏ស្លូតសែនស្លូត ដែលទាំងបងទាំងប្អូនភ្លោះមួយគូនេះ ត្រូវជាប្រពន្ធរបស់ លោក ញ៉ែម សុគន្ធ ទាំងពីរតែម្តង។

ក្រោមការដឹកនាំសម្តែងពីអ្នកដឹកនាំដ៏ល្បីឈ្មោះ លោក កៅ សីហា កាន់តែធ្វើឲ្យទស្សនិកជន កំពុងតែ ពុះកព្រ្ជោលរង់ចាំទស្សនារឿងភាគខ្មែរមួយនេះយ៉ាងអន្ទះសារតែម្តង។

  រឿង «ឫស្យា»
  រឿង «ឫស្យា»

រង់ចាំទស្សនា រឿង «ឫស្យា» ដែលនឹងចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 8 យប់ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស​ HDTV ៕

រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
រូបភាពខ្លះៗនៅក្នុងរឿង
  រឿង «ឫស្យា»
  រឿង «ឫស្យា»
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T