ភ្នំពេញ៖ កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best បានឈានចូលមកដល់ដំណាក់កាលចុងក្រោយហើយ គឺវគ្គ Beat The Live ដែលជាវគ្គផ្សាយផ្ទាល់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅសល់តែបេក្ខជនជើងខ្លាំងចំនួន ១៤រូបប៉ុណ្ណោះ ដែលអាចក្តាប់ឱកាសមាសចូលមកដល់វគ្គដ៏អស្ចារ្យនេះបាន ហើយពួកគេម្នាក់ៗក៏កំពុងតែមានប្រជាប្រិយភាព និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន។
ត្រៀមចូលរួមទស្សនាកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក Beat The Best វគ្គ Beat The Live សប្តាហ៍ទី១ នេះ នៅថ្ងៃទី២៣ ខែមករា ២០២២ នៅស្ទូឌីយោទូរទស្សន៍ ហង្សមាស HDTV ក្នុងផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ជាន់ទី៤។

សំបុត្រចូលរួមទស្សនាអាចរកទិញបាននៅក្រុមហ៊ុន ហង្សមាស វីដេអូ ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ 011 773 666 / 070 773 266 ៕

