IU ជាអ្នកគាំទ្រ SEVENTEEN តើ! ឆ្លៀតមកមើលការសម្ដែងដល់មុខឆាក!

//s9.kh1.co/ba/ba6b2bec2ee8e9680a780cb876594a890a8e35cb.jpg
យុវវ័យ

 ២២-មករា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

រំភើបជាងហ្វេនៗទៀត! ក្នុងនាមជាអ្នកគាំទ្ររបស់ SEVENTEEN តារាចម្រៀងស្រី IU មិនឲ្យខកឱកាស ឆ្លៀតមកមើលការសម្ដែងមុខឆាកតែម្ដង

កូរ៉េខាងត្បូង ៖ តារាចម្រៀងទោល IU ​ត្រូវ​បានដឹងពីឥទ្ធិពលរបស់នាង ដែលមាន Idols ប្រចាំ Kpop ជាច្រើនបង្ហាញអារម្មណ៍របស់ពួកគេថាជា Big fan របស់នាង និងជ្រើសរើសនាងជា Role Model ទៀតផង តែខណៈមានតារាស្រលាញ់ច្រើន ជារឿយៗតារាស្រីរូបនេះក៏តែងតែបង្ហាញការគាំទ្រចំពោះសិល្បករ​ដទៃទៀតផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
IU 
IU 

ថ្មីៗនេះ IU បានបង្ហាញសកម្មភាពគួរឲ្យ​ស្រលាញ់​ជាថ្មីម្ដងទៀត ខណៈបង្ហាញមុខនៅ​ក្នុង​កម្មវិធី Golden Disc Awards ឆ្នាំ ២០២២ ដោយតារា​ចម្រៀង និង​ជា​តារា​សម្ដែង​ដ៏​ល្បី​រូប​នេះ​បាន​ធ្វើ​ឲ្យ​ហ្វេនៗ​រំភើប​ចិត្ត​ជាខ្លាំងខណៈនាងមិនលាក់លៀមក្នុងនាម​ជា​អ្នក​គាំទ្ររបស់ក្រុម​ SEVENTEEN

SEVENTEEN
SEVENTEEN

ជាក់ស្ដែងនៅក្នុងនៅក្នុង IU TV តារាស្រីរូបនេះបានឆ្លៀតពេលចេញពីការត្រៀមខ្លួន ព្រោះនាងបានទទួលដំណឹងល្អមួយ ដោយនាងបាននិយាយថា ៖

ខ្ញុំបានលឺថា SEVENTEEN សម្ដែង ដូច្នេះ… ​ខ្ញុំមក​នេះ​គឺដើម្បី​មើល​ការ​សម្តែង​របស់​ពួក​គេ។

IU 
  IU
  IU

IU កំពុងឲ្យហ្វេនៗរបស់ SEVENTEEN ទទួលបានភាព​រីករាយ​ខ្លាំង ដែលបានឃើញនាងមកបង្ហាញការគាំទ្រនៅនឹងមុខឆាកជំនួសពួកគេ អារម្មណ៍ទស្សនាការសម្ដែងរបស់នាងមិនខុសពីអារម្មណ៍របស់ CARAT នោះទេ (CARAT ឈ្មោះ Fandom របស់SEVENTEEN)៕

IU 

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T