Lamborghini ជោគជ័យនាំយកកូនសោរពិសេស NFT លាយកាបូន Fiber ទៅឋានព្រះច័ន្ទ!

//s9.kh1.co/f4/f474bcd85cd7e49dc15796fe12600092c6640d69.jpg
បច្ចេកវិទ្យា

 ២២-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

Automobili Lamborghini ប្រកាសអំពីគម្រោង NFT (សញ្ញាសម្ងាត់ដែលមិនស្គាល់អត្តសញ្ញាណ) ដំបូងគេនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន។

Sant'Agata Bolognese ថ្ងៃទី 18 ខែមករា ឆ្នាំ 2022 Automobili Lamborghini ប្រកាសអំពីគម្រោង NFT (សញ្ញាសម្ងាត់ដែលមិនស្គាល់អត្តសញ្ញាណ) ដំបូងគេនៅក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន។ មានការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជុំវិញប្រធានបទ "To the Moon" ត្រូវបានគេបង្ហាញឱ្យឃើញជាស្នាដៃសិល្បៈដែលបានយកទៅដល់អវកាស និងមានឈ្មោះថា Lamborghini Space Key នឹងត្រូវបានបង្ហាញជាផ្លូវការ ហើយត្រៀមដាក់លក់ដេញថ្លៃក្នុងពេលឆាប់ៗនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=428,h=637,q=100/20/20be66499b36707cfc4c11b989b1e64d06783e3c.jpg
https://s9.kh1.co/__image/w=439,h=649,q=100/fa/fa40bf16ce9ea751a07851fd3a3ca7b03b7d63ea.jpg

បេះដូងនៃគម្រោងដ៏អស្ចារ្យនេះ ត្រូវបានបង្កើតឡើងរួមគ្នារវាងវិចិត្រករដែលមិនទាន់បង្ហាញជាសាធារណៈ ខណៈកូនសោរពិសេសនោះត្រូវបានផលិតក្នុងចំនួនកំណត់ត្រឹមតែ ៥ គ្រឿង។ សារធាតុដែលផលិតកូនសោរនោះមានដូចជា កាបូនសរសៃ (Carbon Fiber) កម្រិតខ្ពស់ដែល Lamborghini បានបញ្ជូនទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) ក្នុងឆ្នាំ 2019 ដែលជាផ្នែកមួយនៃគម្រោងស្រាវជ្រាវរួមគ្នានេះ។ បន្ទាប់ពីការត្រឡប់មកវិញពីលំហអាកាស រួមទាំងការធ្វើតេស្តពាក់ព័ន្ធទាំងអស់សម្រាប់គោលបំណងស្រាវជ្រាវ សមាសធាតុកាបូនសរសៃនោះ ត្រូវបានយកមកផលិតជា Space Key  ដែលគឺជាចំណុចសំខាន់បង្ហាញពីការឈានជើងរបស់ក្រុមហ៊ុនចូលទៅកាន់ពិភព NFT ។ Space Key ទាំង ៥ ផលិតភ្ជាប់ទៅនឹងស្នាដៃសិល្បៈឌីជីថលពិសេសរាងៗខ្លួន និងចេញដោយវិចិត្រករតែមួយ ជាមួយ QR នៅផ្នែកខាងក្រោយនៃសរសៃកាបូន។

https://s9.kh1.co/__image/w=650,h=366,q=100/b5/b5e2fe16d719e1f06670004a87246dd179323ef9.jpg
https://s9.kh1.co/__image/w=650,h=435,q=100/1f/1f3e026ed3025b73f985d3f90b166f7bba9b212c.jpg

លោក Stephan Winkelmann ប្រធាន និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Automobili Lamborghini ពន្យល់ថា "ការច្នៃប្រឌិតគឺជាផ្នែកមួយយ៉ាងជ្រៅនៃ DNA របស់ Lamborghini"។ “ក្នុងនាមជាក្រុមហ៊ុនឈានមុខគេសម្រាប់សមា្ភរៈសមាសធាតុកាបូនសរសៃនៅក្នុងវិស័យរថយន្ត យើងបានជំរុញការងារនេះកាលពីពីរឆ្នាំមុនជាមួយនឹងគម្រោងស្រាវជ្រាវរួមគ្នានៅក្នុងលំហ។ ឥឡូវនេះការចូលទៅក្នុង Metaverse គឺជាភស្តុតាងម្តងទៀតថា Lamborghini តែងតែធ្វើដំណើរទៅកាន់អ្វីដែលថ្មីមុនគេបំផុត។ ពិភព NFT បាននឹងកំពុងអំពាវនាវមកកាន់យើង ហើយយើងពិតជារំភើបចំពោះការចូលរួមជាមួយសហគមន៍ដែលមានចំណង់ចំណូលចិត្ត និងច្នៃប្រឌិតខ្លាំងនេះ។

Lamborghini បានចូលទៅក្នុងពិភព NFT ដោយសហការជាមួយ NFT PRO™។ ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានចែករំលែកនៅថ្ងៃ និងសប្តាហ៍បន្ទាប់ រួមទាំងឈ្មោះសិល្បករនៃ Space Key និងស្នាដៃសិល្បៈឌីជីថល ធម្មជាតិនៃសិល្បៈតែមួយគត់នេះ ទីកន្លែងដេញថ្លៃ ក៏ដូចជាកាលបរិច្ឆេទ និងពេលវេលានៃការដេញថ្លៃជាមួយ តំណភ្ជាប់ទៅការចុះឈ្មោះដេញថ្លៃ។

https://s9.kh1.co/__image/w=650,h=366,q=100/65/6549d6396cebb42b609f2a279c908876b43485e1.jpg

តើ NFTs ជាអ្វី?

NFTs (សញ្ញាសម្ងាត់ដែលមិនស្គាល់អត្តសញ្ញាណ) គឺជាឧបករណ៍កំណត់អត្តសញ្ញាណតែមួយគត់ដែលបានកត់ត្រានៅលើសៀវភៅបញ្ជីចែកចាយដែលគេស្គាល់ថាជា Blockchain ហើយភ្ជាប់ទៅនឹងទ្រព្យសម្បត្តិឌីជីថលដូចជារូបភាព វីដេអូ តន្ត្រី ឬកំណត់ត្រាផ្សេងទៀត (ឧ. លេខ VIN របស់រថយន្ត)។ និមិត្តសញ្ញានីមួយៗមានលក្ខណៈប្លែកពីគេ ដែលអនុញ្ញាតឱ្យម្ចាស់របស់ពួកគេធានានូវភាពត្រឹមត្រូវនៃទ្រព្យសកម្ម ភាពខ្វះខាត លទ្ធភាពនៃកម្មវិធី និងការតាមដាននៅលើអ៊ីនធឺណិត។

តើ NFT PRO™ ជានរណា?

NFTPro™ គឺជាសហគ្រាសលេខមួយ លំដាប់ពិភពលោក ដែលធ្វើឲ្យយុទ្ធនាការ NFT មានភាពរលូន ប្រតិបត្តិបានយ៉ាងងាយស្រួល។ ដំណោះស្រាយរបស់ NFT ជួយសហគ្រាសជាច្រើនជុំវិញពិភពលោកក្នុងការរៀបចំយុទ្ធសាស្រ្ត បង្កើត លក់ និងចែកចាយទ្រព្យសកម្មក្នុងទម្រង់ឌីជីថលដែលមានមូលដ្ឋានលើ NFT ដើម្បីចូលរួមសហគមន៍ ជំរុញលំហូរប្រាក់ចំណូលថ្មី ជំរុញការលក់ជាក់ស្តែងតាមការចង់បាន និងធានានូវការគ្រប់គ្រងរបស់ក្រុមហ៊ុនពេញលេញ និរន្តរភាព និងអនុលោមតាមច្បាប់ជាសកល៕

https://s9.kh1.co/__image/w=650,h=366,q=100/73/731c559a08b744e48b72e7d52a9b41bf7619ca16.jpg
https://s9.kh1.co/__image/w=650,h=366,q=100/32/3265e96279d1ee1752ea4cf832cc596b073b6df3.jpg
https://s9.kh1.co/__image/w=434,h=657,q=100/69/691a41b82ade811f0cc6202c8a8c63436ddc15c0.jpg

[English Below]

To the moon and back: Lamborghini presents the exclusive Space Key

Artwork paired with carbon fiber flown into outer space, part of the brand’s entry into the NFT world

Sant’Agata Bolognese, 18 January 2022 – Automobili Lamborghini announces the first NFT (non-fungible token) project in the company’s history. Social media posts around the theme “To the Moon” have been hinting at it, now the space-themed artwork – the so-called Lamborghini Space Key – has been officially revealed and will soon be auctioned.

At the heart of this exclusive project, developed together with a yet undisclosed artist and limited to five units, is a piece of advanced carbon fiber composite material that Lamborghini sent to the International Space Station (ISS) in 2019 as part of a joint research project. After the return from space including all relevant tests for research purposes, the carbon fiber composite is now part of the Space Key: these materials mark yet another milestone for the company, this time as a gateway into the NFT world. Each of the five Space Keys is linked to an exclusive and purely digital artwork by the same artist through the QR code on the backside of the carbon fiber.

“Innovation is a deeply rooted part of the Lamborghini DNA,” explains Stephan Winkelmann, Chairman and CEO of Automobili Lamborghini. “As a leading company for carbon fiber composite materials within the automotive sector we pushed boundaries two and a half years ago with the joint research project in space. Now entering the metaverse is again proof of Lamborghini always setting sail for new horizons. The NFT world has been calling to us, and we are excited about engaging with this very passionate and innovative community.”

Lamborghini enters into the NFT world in cooperation with NFT PRO™. Further details will be shared in the following days and weeks, including the name of the artist of the Space Key and digital artwork, the nature of this unique piece of art, the auction house, as well as the date and time of the auction with the link to the auction registration.

Media Information

What are NFTs?

NFTs (non-fungible tokens) are unique identifiers recorded on a distributed ledger known as Blockchain and tied to a digital asset such as pictures, videos, music, or other records (e.g. vehicle VIN numbers). Each token is unique, allowing their owners to guarantee asset authenticity, scarcity, programmability and trackability over the internet.

Who is NFT PRO™?

NFTPro™ is the number one enterprise white-label NFT solution for global brands, making NFT campaigns seamless, easily executed, and on-brand. Thanks to their enterprise-grade platform, proprietary methodology and enterprise-level support, they help global enterprises strategize, create, sell, and distribute NFT-based digital authentic assets to engage communities, drive new revenue streams, and boost cross-sales of physical products while ensuring full company control, sustainability, and global regulatory compliance.

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T