តួសម្ដែងក្នុងរឿង 'Hwarang' បង្ហាញបំណងចង់ធ្វើការជាមួយ V ម្ដងទៀត!

//s9.kh1.co/f0/f0876904be27ba39b3e78951987aef04e300b4c5.jpg
យុវវ័យ

 ២២-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

តារាសម្ដែង Do Jihan បង្ហាញពីបំណងចង់ធ្វើការជាមួយ V និងមិត្តភក្ដិដែលធ្លាប់លេងរឿង Hwarang ជាមួយគ្នា សង្ឃឹមថាអាចមានឱកាសជួបគ្នាក្នុងរឿង K-Drama ផ្សេងទៀត!

កូរ៉េខាងត្បូង ៖ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ International BNT News តារាសម្តែង Do Jihan ត្រូវបានសួរ ពីបំណងចង់សហការជាមួយអ្នកណា ហើយខណៈជជែកគ្នានោះលោកក៏ឆ្លើយដោយស្មោះត្រង់ថាចង់ជួប V សមាជិកក្រុម BTS និងនិងមិត្តភក្ដិដែលធ្លាប់លេងរឿង Hwarang ជាមួយគ្នា សង្ឃឹមថាអាចមានឱកាសជួបគ្នាក្នុងរឿង K-Drama ផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
V និង​ Do Jihan ក្នុងរឿង Hwarang
V និង​ Do Jihan ក្នុងរឿង Hwarang

ជាមួយគ្នានេះដែរ ស្របពេលដែលក្រុមការងារសួរ តើអ្នកចង់សហការជាមួយអ្នកណាក្នុងការងាររបស់អ្នក? តារាប្រុសរូបនេះបានបង្ហាញថា ៖

នៅពេលដែលខ្ញុំបានបង្ហាញខ្លួនក្នុងរឿង 'Hwarang' របស់ MBC កាលពីឆ្នាំ ២០១៦ ខ្ញុំពិតជារីករាយខ្លាំងណាស់។ វាពិតជារីករាយណាស់ដែលបានធ្វើការជាមួយតារាសម្តែងដែលមានអាយុស្របាលៗគ្នាដូចជា Park Seojoon, Park Hyungsik, Kim Taehyung និង Choi Minho។ ដូច្នេះខ្ញុំចង់ជួបពួកគេម្តងទៀត។ ប្រាកដណាស់វាជាការចងចាំដ៏រីករាយមួយ។

 Do Jihan
តារាសម្ដែងក្នុងរឿង Hwarang
តារាសម្ដែងក្នុងរឿង Hwarang

រឿងភាគប្រវត្តិសាស្ត្រ 'Hwarang: The Poet Warrior Youth' ផ្សាយកាលពីឆ្នាំ ២០១៦ គឺជាការងារលើកដំបូងរបស់ V ក្នុងវិស័យសម្តែង ហើយចំពោះភាពស្និទ្ធស្នាលដ៏រឹងមាំដែលសមាជិកក្រុម BTS រូបនេះជាមួយតារារួមការងាររបស់លោកបាននាំឲ្យពួកគេក្លាយមានមិត្តភាពយូរអង្វែង ហេតុនេះមិនប្លែកទេដែល​តារា​ល្បីៗ​ក៏​ចង់​ឲ្យ​លោកត្រឡប់​មក​វិញ ក្នុងនោះ​អ្នក​គាំទ្រ​ក៏​យល់​ស្របផងដែរ៕

V
V

​ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T