BTS បង្កើតកំណត់ត្រាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់តារាងតន្ត្រីជប៉ុន!

//s9.kh1.co/54/54b0f517d43a79edc01c169b65a3b6b54e82ab89.jpg
យុវវ័យ

 ២២-មករា-២០២២ ៩ព្រឹក · ២ ឆ្នាំមុន

BTS បង្កើតប្រវត្តិសាស្រ្តលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់តារាងតន្ត្រីជប៉ុន ក្លាយជាតារាកូរ៉េទី១ ដែលមានអ្នក Follow ច្រើនដល់ទៅ ១លាននាក់នៅលើ LINE MUSIC Japan!

កូរ៉េខាងត្បូង ៖ នៅក្នុងការ Update របស់តារាតន្ត្រី LINE MUSIC នាពេលថ្មីៗនេះបានបញ្ជាក់ឲ្យដឹងថាប្រជាប្រិយភាពជាសាកលរបស់ BTS បានប្រមូលចំនួនអ្នកចុច Follow ជាង ១លាននាក់នៅលើគេហទំព័រតន្ត្រីរបស់ខ្លួន ដែលធ្វើឲ្យពួកគេក្លាយជារឿងកូរ៉េដំបូងគេបង្អស់ដែលយកបានកំណត់ត្រាសំខាន់មិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS 
BTS 

LINE MUSIC គឺជាសេវាកម្មស្ទ្រីមតន្ត្រីធំមួយនៅក្នុងប្រទេសជប៉ុន ឥឡូវនេះ BTS គឺជាសិល្បករកូរ៉េដែលមានអ្នកតាមដានច្រើនជាងគេនៅលើ LINE MUSIC Japan ដោយបំបែកកំណត់ត្រាគ្រប់ពេលវេលា ដែលពីមុនធ្លាប់គ្រប់គ្រងដោយក្រុមចម្រៀងនារី TWICE បច្ចុប្បន្នមានអ្នកតាមដានរហូតដល់ ៩៥០,០០០ Follower តាមមកដោយក្រុម BIGBANG មានអ្នកតាមដានជាង ៥៩០,០០០ Follower

BTS 
BTS 

BTS គឺជាក្រុមចម្រៀង Kpop ឆ្នើមជាងគេក្នុងការបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រនៅលើតារាងតន្រ្តីក្នុងប្រទេសកូរ៉េ និងនៅតាមបណ្ដាប្រទេសនានាទូទាំងពិភពលោក ហើយជារឿយៗក្រុមនេះតែងតែសម្រេចបាននូវព្រឹត្ដិការណ៍ប្រវត្តិសាស្រ្ត ក៏ដូចជាកំណត់ត្រាសំខាន់ៗគួរឲ្យចាប់អារម្មណ៍ថ្មីៗជាហូរហែ៕

BTS 
BTS 

អបអរសាទរ BTS ចំពោះកំណត់ត្រាថ្មី!

ប្រភព ៖ Allkpop

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T