ដល់ម្លឹងផង! អតីតកីឡាករ PSG រូបនេះ ថាក្លិបមិនដែលផ្តល់ការគោរពគ្រប់គ្រាន់មកលើគេទេ ហើយសូម្បីប្រាក់ត្រឹម១ដុល្លា ក៏គេមិនងាយបានពីក្លិបផង

//s9.kh1.co/fc/fc76b4dc252f966a433651c284dbbd542201558e.jpg
កីទ្បា

 ២០-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

អតីតកីឡាករ PSG រូបនេះ ថាក្លិបមិនដែលផ្តល់ការគោរពគ្រប់គ្រាន់ទេមកលើគេ ហើយសូម្បីប្រាក់ត្រឹម ១ដុល្លា ក៏គេមិនងាយបានពីក្លិបផង

បរទេស៖ អតីតកីឡាករ Paris Saint Germain កីឡាករ Thiago Silva បានទទូចថា ខ្លួនហាក់ដូចជា ខ្វះការគោរពកាលប្រកបអាជីពនៅ ទឹកដីបារាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Thiago Silva
   កីឡាករ Thiago Silva

ជាការពិតណាស់ Silva បានចំណាយពេល ៨រដូវកាល នៅ PSG កាលពីកំឡុងឆ្នាំ ២០១២ ដល់ ២០២០ មុននឹងគេផ្លាស់មកចូលរួម Chelsea ក្នុងខែ កក្កដា ឆ្នាំ ២០២០ ដដែលនេះ។ គួរបញ្ចាក់ផងដែរថា Silva បានបង្ហាញខ្លួនឲ្យ PSG បាន ៣១៥ប្រកួត និង រកបានគ្រាប់បាល់ ១៧គ្រាប់ ហើយបច្ចុប្បន្នចាប់តាំងពីចូលរួមជាមួយ Chelsea នេះ គេបង្ហាញខ្លួន ៥៩ប្រកួត រកបានគ្រាប់បាល់ ៤គ្រាប់ និង រួមចំណែកជួយឲ្យ Chelsea ឈ្នះពាន Champion League កាលពីរដូវកាលមុនថែមទៀតផង។

   កីឡាករ Thiago Silva
   កីឡាករ Thiago Silva

Silva បាននិយាយថា៖

PSG មិនដែលផ្តល់សំណើអ្វីមកខ្ញុំសូម្បីម្តង ហើយសូម្បីត្រឹមសួរ Silva ឯងព្រមទទួលប្រាក់ ១ដុល្លា ទេ ដើម្បីបន្តកុងត្រាថ្មី ​ក៏គេមិនដែលសួរផង។ រឿងនេះ វាពិតជាអាក្រក់មើលខ្លាំងណាស់សម្រាប់ខ្ញុំក្នុងនាមជាកីឡាករ ដែលធ្លាប់ជួយក្រុម ជាច្រើនកន្លងមក ខ្ញុំគួរតែទទួលបានការគោរពច្រើនជាងនេះ ហើយរឿងនេះ ក៏បានកើតឡើងទៅលើ Cavani ដូចគ្នា៕

កីឡាករ Thiago Silva
កីឡាករ Thiago Silva និង Edinson Cavani
កីឡាករ Thiago Silva និង Edinson Cavani

ប្រភពJust Football

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T