លេចឮដំណឹងពីអេស្ប៉ាញមកថា Barca ចង់បានស្លាបឆ្វេងរបស់ Man UTD ម្នាក់នេះ ទៅត្រៀមជំនួស Alba

//s9.kh1.co/c1/c103d404fa6375c45d57259e328080c259e41232.jpg
កីទ្បា

 ២០-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

លេចឮដំណឹងពីអេស្ប៉ាញមកថា Barca ចង់បាន Telles ទៅត្រៀមជំនួស Alba

អឺរ៉ុប៖ យោងតាមប្រភពព័ត៌មានពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា ខ្សែការពារស្លាបឆ្វេងរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Alex Telles បានស្ថិតក្នុងបញ្ជីគោលដៅ ដែលក្លិបអ្នកមានបុណ្យ Barcelona ចង់បាន ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=400,h=500,q=100/82/829e76ae23aaae1bdd7d60775e1fff57e349076e.png

ខ្សែការពារវ័យ២៩ឆ្នាំខាងលើ បានផ្ទេរមកទឹកដី Old Trafford ពីក្លិប Porto កាលពីឆ្នាំ២០២០ ក្នុងតម្លៃ១៥,៤លានផោន អមជាមួយកុងត្រារយៈពេល៤ឆ្នាំ។ យ៉ាងណាមិញ Telles ពុំសូវមានឱកាសបានលេងច្រើននោះទេ កំឡុងពេលដែលអតីតគ្រូ Man UTD ចាស់​ លោក Ole Gunnar Solskjaer ដឹកនាំ ដោយតំណែងដែលរូបគេលេង ត្រូវបានលោក OIe ប្រគល់ឲ្យកីឡាករ Luke Shaw រ៉ាប់រង។

https://s9.kh1.co/__image/w=650,h=650,q=100/17/17dc4b5df05ca783522e571593d04925cee2daeb.png

លុះមកដល់រជ្ជកាលលោក Ralf Rangnick ដឹកនាំ ទើប Telles មានឱកាសបានលេងច្រើនជាងមុនបន្តិច ពោលតែឆ្លាស់ប្រកួតគ្នា ជាមួយ Luke Shaw។

https://s9.kh1.co/__image/w=480,h=313,q=100/09/09d347587de43f4957a7f2f0b7fa2c3d36a576dd.png

ជាមួយគ្នានេះ បើយោងតាមការចុះផ្សាយរបស់កាសែតអេស្ប៉ាញ​ Mundo Deportivo ក្លិប Barcelona មានគម្រោងចង់ផ្លាស់យក Telles ចេញពីទឹកដី Old Trafford ។

ប្រភពដដែលបានបន្ថែមទៀតថា ក្លិបយក្សអេស្ប៉ាញ ចង់បាន Telles ដើម្បីជាជម្រើសដំបូង ទុកជំនួសកីឡាករ Jordi Alba ដែលមានវ័យ៣៣ឆ្នាំ នៅតំបន់ខ្សែការពារស្លាបឆ្វេង។

https://s9.kh1.co/__image/w=650,h=366,q=100/e2/e2e28944274aa63fb90ffa8b5389c2c5cc1ec45a.png

គួររម្លឹកដែរថា Telles ជាគោលដៅមួយ ក្នុងចំណោម៥នាក់ផ្សេងទៀតដែល Barca ចង់បាន ពោលក្លិបយក្សអេស្ប៉ាញមួយនេះ ក៏បានសម្លឹងឃើញ កីឡាករ Alex Sandro របស់​ Juventus, Nicolas Tagiafico របស់​ Ajax , Alfonso Pedraza របស់ Villareal និង Raphael Guerreiro របស់ Borussia Dortmund ផងដែរ៕

ប្រភពsportbible

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T