ស្មោះស្ម័គ្រណាស់! កីឡាកររូបនេះចង់ចូលនិវត្តន៍នៅក្លិប Chelsea តែម្ដង

//s9.kh1.co/1d/1d5eefe0d380a08907d60234cf6842a1291c0590.jpg
កីទ្បា

 ២០-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

កីឡាករចាស់វស្សាម្នាក់នេះ ចង់ព្យួរ​​ស្បែកជើងនៅ Chelsea

អង់គ្លេស៖ ប្រធានក្រុម Chelsea គឺ Cesar Azpilicueta ត្រូវបានគរាយការណ៍ថាចង់បញ្ចប់អាជីពជាកីឡាករបាល់ទាត់នៅទឹកដី Stamford Bridge តែម្ដងបើទោះបីជាមានក្លិបមួយចំនួនដូចជា Barcelona ចាប់អារម្មណ៍ចង់បានគេក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Cesar Azpilicueta
ខ្សែការពារ Cesar Azpilicueta

Cesar ជាកីឡាករចាស់វស្សាម្នាក់នៅក្លិបដែលបានចូលលេង៤៥០ប្រកួតមកហើយ។ដោយឡែក ថ្មីៗនេះ មានព័ត៌មានចចាមអារ៉ាមលេចឮថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនឹងចែកផ្លូវជាមួយ Chelsea ពេលចប់កុងត្រានៅខែមិថុនាខាងមុខនេះ។

ខ្សែការពារ Cesar Azpilicueta
ខ្សែការពារ Cesar Azpilicueta

ប៉ុន្តែសារព៍ត៌មាន The Athletic បានចុះផ្សាយថា ខ្សែការពារវ័យ៣២ឆ្នាំរូបនេះចង់ព្យួរស្បែកជើងនៅ Chelsea ប៉ុន្តែលោកស្រី Marina Grasnovskaia ដែលជាថ្នាក់ដឹកនាំផ្នែកកីឡាកររបស់ក្លិបមិនទាន់ចង់ផ្ដល់កុងត្រាថ្មីដល់គេនោះឡើយដោយចង់រង់ចាំ​​មើលស្ថានការណ៍​​​របស់​​គេសិន។

ខ្សែការពារ Cesar Azpilicueta និង​​លោកស្រី Marina Grasnovskaia
ខ្សែការពារ Cesar Azpilicueta និង​​លោកស្រី Marina Grasnovskaia

គួរបញ្ជាក់ផងដែរថា Cesar Azpilicueta ធ្លាប់ឈ្នះពាន Premier League ពីរដង, FA Cup ម្ដង និង Champions League ម្ដង៕

ខ្សែការពារ Cesar Azpilicueta
ខ្សែការពារ Cesar Azpilicueta

ប្រភពthesun

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T