អីយ៉ាស! PSG មានទំនុកចិត្តខ្ពស់ក្នុងការយក អ្នកចាត់ការរូបនេះ មកដឹកនាំក្រុម

//s9.kh1.co/e5/e58b2d22ea66e87348a95042f1e0cbb89bf92334.jpg
កីទ្បា

 ២០-មករា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

PSG មានទំនុកចិត្តខ្ពស់ក្នុងការយក អ្នកចាត់ការរូបនេះ មកដឹកនាំក្រុម

បរទេស៖ ក្លិបអ្នកមាន Paris Saint Germain ត្រូវបានរាយការណ៍ថា ពួកគេមានទំនុកចិត្តខ្ពស់ ក្នុងការយកលោក​ Zinedine Zidane មកដឹកនាំក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក​ Zinedine Zidane
  លោក​ Zinedine Zidane

ជាការពិតណាស់ លោក Zidane បច្ចុប្បន្ននេះ គឺលោកកំពុងតែនៅទំនេរ មិនទាន់មានក្លិបណាដែលលោកត្រូវដឹកនាំទេ បន្ទាប់ពីលោកដើរចេញក្លិប Real Madrid ជាលើកទីពីរ កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ។ ទន្ទឹមនឹងនេះផងដែរ លោក Mauricio Pochettino ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមខ្លួនទៅដឹកនាំនៅ Manchester United វិញ ទើបជាហេតុនាំឲ្យ ក្លិប PSG សម្លឹងឃើញលោក Zidane មកជំនួស។

លោក Mauricio Pochettino
លោក Mauricio Pochettino

បើយោងទៅតាមសារកាសែត​ Marca បានចុះផ្សាយថា PSG ទំនងជាទុកឲ្យលោក Pochettino នៅជួយក្រុមរហូតដល់ចប់រដូវកាលនេះសិន ទើបគិតគូររៀបចំ បើកដៃទទួលស្វាគមន៍​ លោក Zidane មកដឹកនាំក្រុមតែម្តង៕

ប្រភពsportskeeda

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T