ក្រុមហ៊ុន កូកា កូឡា កម្ពុជា បន្តផ្តល់ទឹកស្អាតដល់សហគមន៍ក្នុងខេត្តកំពង់ចាម

//s9.kh1.co/67/67bfcc803300a06330733c622e53791e97adab69.jpg
សង្គម

 ២០-មករា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន​សម្ពោធ​​ប៉ម​​ចម្រោះ​ទឹកស្អាត​ Aqua Towers និង ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan ​គម្រោងទី​៣២ ក្រោម​វត្តមាន​របស់ ​ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ (ក.ប.ប) ដែល​នាំមក​​​នូវ​ទឹកស្អាត​ដល់សិស្សជាង​ ១,៣០០នាក់​ នៅវិទ្យាល័យហ៊ុនសែន គរ និងសាលាបឋម​សិក្សា​ ប៊ុន រ៉ានី ឃុំគរ ខេត្តកំពង់ចាម។

កំពង់ចាម៖ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន​សម្ពោធ​​ប៉ម​​ចម្រោះ​ទឹកស្អាត​ Aqua Towers និង ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក AquaSan ​គម្រោងទី​៣២ ក្រោម​វត្តមាន​របស់ ​ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ (ក.ប.ប) ដែល​នាំមក​​​នូវ​ទឹកស្អាត​ដល់សិស្សជាង​ ១,៣០០នាក់​ នៅវិទ្យាល័យហ៊ុនសែន គរ និងសាលាបឋម​សិក្សា​ ប៊ុន រ៉ានី ឃុំគរ ខេត្តកំពង់ចាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធប៉មចម្រោះទឹកស្អាត  Aqua Tower​ & AquaSan
ពិធីសម្ពោធប៉មចម្រោះទឹកស្អាត  Aqua Tower​ & AquaSan

នេះ​គឺជា​​ប៉ម​​ចម្រោះ​ទឹកស្អាត​ Aqua Towers ទី១ ដែលត្រូវបាន​ដំឡើង​ក្នុងឆ្នាំ​២០២២ ដែល​ជា​ផ្នែក​មួយនៃ​គម្រោង​ AquaTower បន្ថែម​ពី​លើ​​ប៉ម​​ចម្រោះ​ទឹកចំនួន ៣១​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​ដាក់​អោយដំណើរ​ការ​រួច​ហើយ​នៅទូទាំង​ប្រទេស​កម្ពុជា​គិត​ចាប់ពីឆ្នាំ​២០១៦មក។

ក្រុមហ៊ុន ​ កូកា-កូឡា កម្ពុជា ក្រោម​ការ​សហការ​ជាមួយ​នឹង​មូលនិធិ Planet Water មាន​គោលបំណង​ផ្តល់​លទ្ធភាព​ទទួល​បាន​ទឹក​​ស្អាត និង​សុវត្ថិភាព ព្រម​ទាំង​កន្លែង​លាង​សម្អាត​ដៃ​ដល់​ប្រជាជន​ប្រហែល ១២,៦០០​នាក់ ​ក្នុង​មួយថ្ងៃ ដោយផ្តោត​លើ​កុមារ​អាយុចាប់ពី​​ ១២ ឆ្នាំ​ឡើង​ទៅ។ លើស​ពី​នេះ​ទៀត គម្រោង​នេះ​មាន​គោល​បំណង​ជំរុញ​​​ការ​ផ្លាស់ប្តូរ​ឥរិយាបថ​ពាក់​ព័ន្ធ​នឹង​ការ​លើក​កម្ពស់ការអនុវត្តកម្មវិធីអប់រំសុខភាព  ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព និងការថែរក្សាអនាម័យផ្ទាល់ខ្លួន​សម្រាប់​សិស្សានុសិស្ស​​ក្នុង​ចំនួន​រហូត​ដល់ ៤,៦៥៥​​នាក់ ព្រមទាំង​បង្កើន​ការ​ចូលរួម​របស់សហគមន៍​ ជុំវិញ​​បញ្ហា​ដែល​ពាក់​ព័ន្ធ​នឹង​លទ្ធភាព​ទទួល​បាន​ទឹក​ស្អាត។

បន្ទាប់ពី​ដំឡើង​ប៉ម​ជម្រោះទឹកស្អាត​ AquaTower ​រួច ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជា​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ ក.ប.ប បានចូលរួម​ជាអធិបតី​ក្នុង​​ពិធី​ប្រគល់​ប៉ម​ចម្រោះ​ទឹកស្អាត​​នេះ ​ជូន​លោក លាង រុន នាយកវិទ្យាល័យហ៊ុនសែន គរ និងសាលាបឋម​សិក្សា​ ប៊ុន រ៉ានី ឃុំគរ ពីសំណាក់​លោក Arup Sinha Roy នាយកផ្នែក​ហិរញ្ញវត្ថុ​ប្រចាំ​ប្រទេសនៃ​ក្រុមហ៊ុន ​កូកា-កូឡា កម្ពុជា

ឯកឧត្តម ផាន អូន
ឯកឧត្តម ផាន អូន

ឯកឧត្តម ផាន អូន ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជា ​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ ក.ប.ប ​មាន​ប្រសាសន៍ថា៖

« ការបង្កើនផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព ពិតជាអាចជំរុញកំណើនសេដ្ឋកិច្ច និងការរីកចម្រើនរបស់សង្គមជាតិ និងអាចរួមចំណែកយ៉ាងច្រើនដល់ការកាត់បន្ថយភាពក្រីក្រ ហើយក្នុងនាមជាប្រជាពលរដ្ឋឃុំគរ នៃស្រុកព្រៃឈរ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន កូកា-កូឡាកម្ពុជា និង ក្រុមការងារស្ម័គ្រ សម្រាប់ AQUATOWER តាមរយៈគំនិតផ្តួចផ្តើមទឹកស្អាតរបស់កូកា-កូឡា វានឹងធានាថាកុមារនៅទីនេះនៅក្នុងស្រុកព្រៃឈរនឹងធំឡើងនៅក្នុងប្រព័ន្ធអេកូឡូស៊ីដែលមានសុខភាពល្អជាមួយនឹងទឹកស្អាត និងសុវត្ថិភាព» ។

ប្រសាសន៍ឯកឧត្តម ផាន អូន
  លោក Arup Sinha Roy
  លោក Arup Sinha Roy

លោក Arup Sinha Roy នាយកផ្នែកហិរញ្ញវត្ថុប្រចាំប្រទេស​នៃ​​ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានថ្លែងថា៖

« ការប្តេជ្ញាចិត្តរបស់យើង មិនបញ្ឈប់នៅត្រឹមតែការតំឡើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ។ យើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយមូលនិធិ Planet Water ក្នុងការអនុវត្តកម្មវិធីអប់រំសុខភាព  ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំ បណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំរយៈពេល ៥ ឆ្នាំ ក្រោយការដំឡើងនេះ» ។

ប្រសាសន៍លោក Arup Sinha Roy

លោក​ Arup Sinha Roy បន្ថែមថា៖

« នៅក្រុមហ៊ុនកូកា-កូឡាកម្ពុជា បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)គឺជាចក្ខុវិស័យរបស់យើង ដែលបានផ្សាភ្ជាប់ទៅនឹងរបៀបដែលយើងប្រតិបត្តិការអាជីវកម្ម។ កត្តាប្រាក់ចំណេញមានសារៈសំខាន់ ប៉ុន្តែមិនមែនមានតែកត្តានេះតែមួយមុខទេ។ កត្តាធនធានមនុស្ស និងការយកចិត្តទុកដាក់ទៅលើភពផែនដីរិតតែសំខាន់។ ហើយនោះហើយជាមូលហេតុដែលគំនិតផ្តួចផ្តើម ESG របស់យើងគឺផ្តោតលើការបង្កើតអាជីវកម្មប្រកបដោយចីរភាពជាងមុន និងផ្តល់នូវអនាគតរួមគ្នាកាន់តែប្រសើរ ដោយបង្កើតភាពខុសគ្នាជាវិជ្ជមានអំពីការរស់នៅរបស់ប្រជាជន សហគមន៍ និងភពផែនដីរបស់យើង។​ ​ ចក្ខុវិស័យនេះបង្កើតអោយមានសសរស្តម្ភ​ធំៗ​ចំនួន​៥រួមមាន៖ ពិភពលោក​គ្មាន​​សំរាម ការផ្តល់ទឹកស្អាតត្រលប់ទៅសហគមន៏វិញ កា​រ​ផ្តល់ភាពអង់អាច​ដល់ស្រ្តី អាកាសធាតុ និង​សុខុមាល​ភាព​សហគមន៍ » ។

ប្រសាសន៍លោក Arup Sinha Roy
ពិធីសម្ពោធប៉មចម្រោះទឹកស្អាត  Aqua Tower​ & AquaSan
ពិធីសម្ពោធប៉មចម្រោះទឹកស្អាត Aqua Tower​ & AquaSan

ក្នុង​រយៈពេល​មួយទសវត្សរ៍​ចុងក្រោយ​នេះ ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន​ពង្រីក​ភាពជាដៃគូ​របស់​ខ្លួន​ជាមួយ​មូលនិធិ Planet Water ដែល​រហូតមក​ដល់ពេលនេះ ​​ក្រុមហ៊ុន​បានដំឡើង​ប៉ម​​ចម្រោះ​ទឹកស្អាត​ Aqua Towers & ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹកAquaSan ចំនួន ៣១​កន្លែង​សម្រាប់​ប្រជាជន ៥៥,០០០​នាក់​ ក្នុង​សហគមន៍​​ជនបទ​ដាច់​ស្រយាល​និង​ខ្វះខាត​ទឹក​ក្នុង​ខេត្ត​ចំនួន​១៦។​ នៅ​ឆ្នាំ​នេះ ក្រុមហ៊ុន​រំពឹង​ថា​នឹង​ដំឡើង​ប៉ម​ចម្រោះ​ទឹក​និង​ម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក​ចំនួន ៩​ទៀតនៅ​តំបន់​ដែល​ខ្វះខាត​ទឹកស្អាត​ប្រើ​ប្រាស់។ ជាមួយ​នឹងការ​ដំឡើងបន្ថែមទាំង​នេះ ​នឹង​ប​ម្រើ​ជាប្រយោជន៏ដល់​សហគមន៍​នានា​នៅទូ​ទាំង​ ២៥​ខេត្តក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕ ​

ពិធីសម្ពោធប៉មចម្រោះទឹកស្អាត  Aqua Tower​ & AquaSan
ពិធីសម្ពោធប៉មចម្រោះទឹកស្អាត Aqua Tower​ & AquaSan
ពិធីសម្ពោធប៉មចម្រោះទឹកស្អាត  Aqua Tower​ & AquaSan
ពិធីសម្ពោធប៉មចម្រោះទឹកស្អាត Aqua Tower​ & AquaSan
ពិធីសម្ពោធប៉មចម្រោះទឹកស្អាត  Aqua Tower​ & AquaSan
ពិធីសម្ពោធប៉មចម្រោះទឹកស្អាត Aqua Tower​ & AquaSan
ពិធីសម្ពោធប៉មចម្រោះទឹកស្អាត  Aqua Tower​ & AquaSan
ពិធីសម្ពោធប៉មចម្រោះទឹកស្អាត Aqua Tower​ & AquaSan
ពិធីសម្ពោធប៉មចម្រោះទឹកស្អាត  Aqua Tower​ & AquaSan
ពិធីសម្ពោធប៉មចម្រោះទឹកស្អាត Aqua Tower​ & AquaSan

អំពី​ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា កម្ពុជា

ជា​ក្រុមហ៊ុន​ភេសជ្ជៈ​គ្មានជាតិ​ស្រវឹង​ ឈាន​មុខ​គេ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ក្រុមហ៊ុន​ភេសជ្ជៈកម្ពុជា កូកា-កូឡា (CBC) ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់សម្ព័ន្ធ​ក្រុមហ៊ុន Bottling Investments Group (BIG) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ ១០០% របស់​ក្រុមហ៊ុន​កូកា-កូឡា។ CBC មាន​មោទនភាពក្នុង​នាមជា​អ្នកផលិត ផ្គត់ផ្គង់  និង​អ្នកចែកចាយទទួលបានសិទ្ធិ​​ផ្ដាច់មុខ​របស់​ក្រុមហ៊ុន កូកា-កូឡា ​និងសម្រាប់​ផលិតផលក្រុមហ៊ុន Monster Energy Company ក្នុង​ប្រទេស​កម្ពុជា។

CBC គឺជារោង​ចក្រ​ថ្មីបំផុត​របស់ក្រុមហ៊ុន​កូកា-កូឡា នៅក្នុង​តំបន់អាស៊ី។ រោង​ចក្រ​នេះ​ស្ថិត​នៅ​ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ គ្រប​ដណ្ដប់​លើ​ផ្ទៃដី ១២,៥ ហិកតា ហើយ​មានទំហំធំជាង​ទីតាំង​ចាស់​រហូត​ដល់ទៅ ១០​ ដង។

រោង​ចក្រ​ថ្មីនេះ​បានជួយ​បង្កើន​សមត្ថភាព​ផលិតរបស់យើង​បាន​ច្រើន ដើម្បី​បំពេញ​តម្រូវការ​របស់អតិថិជន និង​អ្នក​ប្រើ​ប្រាស់​ក្នុង​ស្រុក​របស់យើង នាពេល​បច្ចុប្បន្ន​ និងនាពេលអនាគត​ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​​ទាក់ទង​កញ្ញា សម្បត្តិ មុនីវល័ក្ខ ប្រធាន​ប្រចាំ​ប្រទេស​ទទួល​បន្ទុក​​ទំនាក់ទំនង​​កិច្ចការ​សាធារណៈ និង​ចីរភាព តាម​រយៈអ៊ីមែល [email protected] ឬ​លេខ​ទូរស័ព្ទ +៨៥៥ ៩៥ ៨៨៨ ៩៦៦។

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T