មេរៀនជីវិត! តារាប្រុសស្រីខ្មែរពីរដួងនេះ សុទ្ធតែមានប្រវត្តិឈឺចាប់ ព្រោះលុយតុងទីន

//s9.kh1.co/e9/e953270596224a6fb21c69bebf730ad032c36300.png
តារា & កម្សាន្ដ

 ២០-មករា-២០២២ ១១ព្រឹក · ២ ឆ្នាំមុន

អាណិតណាស់ តារាប្រុសស្រីខ្មែរពីរដួងនេះ សុទ្ធតែមានប្រវត្តិឈឺចាប់ ព្រោះលុយតុងទីន រហូតផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលពេញបណ្តាញសង្គម

តារាកម្សាន្ត៖ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន និងអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសហ្វេនៗដែលជាអ្នកនិយមតាមដានព័ត៌មានសិល្ប:កម្សាន្តប្រាកដជាធ្លាប់បានទទួលជ្រាបនៅរឿងរ៉ាវរបស់តារាប្រុសស្រីខ្មែរពីដួង គឺអ្នកនាង សឿ សុធារ៉ា និងតារាកំប្លែងពហុជំនាញ ម៉ាដូណា ដែលធ្លាប់មានប្រវត្តិជូរចត់ជុំវិញរឿងរ៉ាវលុយតុងទីន រហូតបង្កជាការភ្ញាក់ផ្អើលនិងផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គមហ្វេសប៊ុកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងទៅ អ្នកនាង សឿ សុធារ៉ា តារាសម្តែងដ៏ល្បី និងជាតួឯកក្នុងរឿង «រិទ្ធីសែននាងកង្រី» បានផ្ទុះរឿងកក្រើកជុំវិញរឿងរ៉ាវជំពាក់លុយតុងទីនកូនៗ រហូតមានអ្នកដែលជាម្ចាស់បំណុលជាច្រើននាក់ បានបង្ហោះសារសុំឲ្យតារាស្រីដ៏ល្បីរូបនេះ ចេញមុខមកដោះស្រាយនិងទូទាត់បំណុលឲ្យខ្លួនថែមទៀតផង។

យ៉ាងណាមិញ ថ្មីៗនេះ លោកម៉ាដូណា តារាកំប្លែងពហុជំនាញ ដែលតែងតែធ្វើឲ្យអ្នកគាំទ្រ និងមហាជនផ្ទុះសំណើច ក៏បានចេញមុខមកទម្លាយរឿងរ៉ាវក្នុងចិត្ត ដែលខ្លួនជំពាក់លុយកូនតុងទីនរហូតដល់ទៅជាង៥២មុឺនដុល្លារ ដែលតម្រូវឲ្យលោកចេញសង រហូតធ្វើឲ្យលោកបាក់ទឹកចិត្តជាខ្លាំង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ផ្អែកលើមេរៀនជីវិតពាក់ព័ន្ធនឹងរឿងលុយតុងទីន របស់តារាប្រុសស្រី២ដួងនេះ អាចជាមេរៀនសម្រាប់មិត្តអ្នកអាន និងពុកម៉ែ បងប្អូនមេត្តាគប្បីស្វែងយល់ឲ្យបានដិតដល់មុនចាប់ផ្តើមលេងតុងទីន ដើម្បីកុំឲ្យមានការសោកស្តាយ និងវិប្បដិសារីទៅថ្ងៃមុខ៕

អ្នកនាង សឿ សុធារ៉ា
អ្នកនាង សឿ សុធារ៉ា
អ្នកនាង សឿ សុធារ៉ា
អ្នកនាង សឿ សុធារ៉ា
អ្នកនាង សឿ សុធារ៉ា
អ្នកនាង សឿ សុធារ៉ា
លោកម៉ាដូណា
លោកម៉ាដូណា
លោកម៉ាដូណា
លោកម៉ាដូណា
លោកម៉ាដូណា
លោកម៉ាដូណា
សឿ សុធារ៉ា
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T