សំងំៗចឹងទេ តែ សូដា នីតា និងប្អូនស្រី ចាញ់បោកគេអស់ ជាង៦០ម៉ឺនដុល្លារ

//s9.kh1.co/c8/c82a8b33038731af799b39d4533f3a64d0abc95f.jpg
តារា & កម្សាន្ដ

 ២០-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

សំងំៗលាក់ស្ងៀមចឹងទេ ប៉ុន្តែតារាសម្តែងស្រី សូដា នីតា និងប្អូនស្រី ទម្លាយចាញ់បោកគេអស់ប្រាក់សរុប ជាង៦០ម៉ឺនដុល្លារឯណោះ

រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា អ្នកនាង សូដា នីតា ជាតារាសម្តែងស្រីម្នាក់ ដែលប្រឡូកក្នុងវិថីសម្តែងនេះ ច្រើនឆ្នាំនិងមានវត្តមានក្នុងរឿងភាគខ្មែរជាច្រើន ស្ទើររាប់មិនអស់ផងដែរ តែដោយសារ ការមមាញឹកកាន់តែខ្លាំង ក្នុងការធ្វើជំនួញនោះ រូបនាងក៏ហាក់ដកឃ្លាពីការងារសម្តែង ហើយក៏លេចវត្តមានញឹកញាប់ជា ពិធីការិនីក្នុងក្រុមតន្ត្រីសម្រាប់ពិធីរៀបការមួយកន្លែងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជីវិតឯកជនរបស់រូបនាង ហាក់មើលទៅមិនខុសគ្នាពីតារាខ្មែរដទៃទៀតទេ រូបនាងក៏មានបុត្រនិងស្វាមីផងដែរ ដោយសារតែ មើលទៅសាមញ្ញដូច្នេះហើយ ទើបធ្វើឲ្យមហាជន ចំហមាត់ក្រោយពេល រូបនាងទម្លាយថា ខ្លួននិងប្អូនស្រីចាញ់បោកគេ អស់ប្រាក់ខ្ទង់៦០ម៉ឺនដុល្លារ ដែលចំនួននេះ ពិតជាច្រើនខ្លាំងសម្រាប់មនុស្សទូទៅ បើមិនទម្លាយរឿងនេះទេ គ្មាននរណានឹកស្មានថា តារាស្រីរូបនេះ មានទឹកប្រាក់ច្រើនដល់ថ្នាក់នេះដែរ ក្នុងនោះ រូបនាងមិនបានបញ្ជាក់ពីមូលហេតុនោះឡើយ តែមហាជន ដាក់ការសង្ស័យថា រូបនាងខាតបង់ច្រើនយ៉ាងនេះ អាចដោយសារលុយតុនទីន។

ជាក់ស្តែង ក្នុងនោះ តារាសម្តែងស្រី សូដា នីតា បានបង្ហើបប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា ៖

ទោះបងប្អូនខ្ញុំ អស់លុយជិត60មុឺន$$$$$ ក៏ពួកយើងនៅតែ ធ្វើបុណ្យតិចតួច សន្សំកុសល ចែករំលែក បងប្អូនក្រអត់លំបាកបានខ្លះដែរ ជឿថា អំពើល្អពិមិនសាបសូន្យ ទឹកចិត្តល្អជួបអ្នកសណ្តោះ ចិត្តមេត្តាធម៍នឹងជួបព្រះ ពួកយើងជួបបញ្ហាគេបោកប្រាស់ តែ​ពួកយើងនៅតែដើរទៅមុខ ប្រឹងដោះស្រាយបញ្ហាដោយកិត្តយស ហើយនឹងស្រាយរាល់បញ្ហាគ្រប់ទាំងអស់ ស៊ូៗប្អូនស្រី Vi Ya៕

សូដា នីតា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   អ្នកនាង សូដា នីតា 
   អ្នកនាង សូដា នីតា 
   អ្នកនាង សូដា នីតា 
   អ្នកនាង សូដា នីតា 
   អ្នកនាង សូដា នីតា 
   អ្នកនាង សូដា នីតា 
   អ្នកនាង សូដា នីតា និងស្វាមី
   អ្នកនាង សូដា នីតា និងស្វាមី
   អ្នកនាង សូដា នីតា និងប្អូនស្រី
   អ្នកនាង សូដា នីតា និងប្អូនស្រី
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
សូដា នីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T