ត្រៀមយកអាំងប៉ាវពិសេសពី OPPO ហើយនៅ? រាល់ការទិញ OPPO Reno6 Z 5G និង OPPO A95 នឹងទទួលបានកាដូភ្លាមៗ

//s9.kh1.co/ae/ae9074ad8d26339b75d705ebeae9f3c93bbc25b6.jpg
សង្គម

 ២០-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

OPPO មានប្រូម៉ូសិនយ៉ាងពិសេសក្នុងអំឡុងពេលចូលឆ្នាំចិន ដោយផ្តល់ជូនកាដូនាំលាភសំណាងភ្លាមៗដល់អតិថិជននូវលើស្មាតហ្វូន OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំខិតជិតដល់ថ្ងៃចូលឆ្នាំចិន ភាគច្រើនប្រជាជនខ្មែរជាប់សែចិននៅកម្ពុជា បានរៀបចំតុបតែងផ្ទះ ត្រៀមគ្រឿងសំណែន និងរៀបចំពិធីសែនកុងម៉ា​ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី។ ហើយនៅចំថ្ងៃចូលឆ្នាំចិនអ្នកដែលជាប់សែចិននាំគ្នាជួបជុំបងប្អូន ញាតិមិត្តជិតឆ្ងាយបង្កើតបរិយាកាសសប្បាយរីករាយ និងចែកអាំងប៉ាវដល់កូនចៅ ក្មួយៗ ដើម្បីទទួលបានលាភសំណាង មានទ្រព្យហូរចូល មានសុខភាពល្អ ជម្នះបានរាល់ឧបសគ្គ ទទួលបានជោគជ័យគ្រប់ការងារ សំណាងល្អគ្រប់ពេលវេលា និងមាសប្រាក់ហូរចូលច្រើនៗហេងចូលពេញមួយឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចនេះ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនខិតជិតមកដល់ហើយ បងប្អូនខ្មែរកាត់ចិនបានត្រៀមសម្លៀកបំពាក់ថ្មីៗ ក៏ដូចជារបស់ប្រើប្រាស់ថ្មីៗរួចនៅ? ដើម្បីនាំលាភចូលផ្ទះ និងនាំលាភសំណាងចូលក្រុមគ្រួសារពេញមួយឆ្នាំ។ ក្នុងនោះ OPPO ក៏មានប្រូម៉ូសិនយ៉ាងពិសេសក្នុងអំឡុងពេលចូលឆ្នាំចិនផងដែរ ដោយផ្តល់ជូនកាដូនាំលាភសំណាងភ្លាមៗដល់អតិថិជននូវលើស្មាតហ្វូន OPPO Reno6 Z 5G និង OPPO A95 ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយទិញ OPPO Reno6 Z 5G តម្លៃ $419 នឹងទទួលបានកាដូសរុបជាទឹកប្រាក់ចំនួន $52 រួមមាន៖ កាតាបស្ពាយ (តម្លៃ $29), កាដូពិសេស (តម្លៃ $19) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោងអ៊ីនធើណេត 12 សប្តាហ៍។ ទិញ OPPO A95 តម្លៃ $299 នឹងទទួលបានកាដូសរុបជាទឹកប្រាក់ $48 រួមមាន៖ កាតាបស្ពាយ​ (តម្លៃ $25), កាដូពិសេស (តម្លៃ $19) និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោងអ៊ីនធើណេត 12 សប្តាហ៍។

ប្រូម៉ូសិនបុណ្យចូលឆ្នាំចិន ពីOPPO
ប្រូម៉ូសិនបុណ្យចូលឆ្នាំចិន ពីOPPO

ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិសំខាន់ៗរបស់ស្មាតហ្វូនទាំង 2 ស៊េរីខាងលើ៖

·            ស្មាតហ្វូន OPPO A95 មាន 2 ពណ៌សម្រាប់ជ្រើសរើស Glowing Rainbow Silver និង Glowing Starry Black ដោយការរចនាពណ៌បែប OPPO Glow ដែលមានផ្ទៃគ្រើមតែរលោងនៅពេលចាប់កាន់ និងមិនជាប់ស្នាមក្រយៅដៃ 100%។ រីឯអេក្រង់ទម្លុះ AMOLED ទំហំ 6.43”, FHD+ ស្រឡះត្រជាក់ភ្នែក ជាមួយនឹងបច្ចេកវិទ្យាការពារភ្នែក ដែលធ្វើឲ្យយើងងាយស្រួលក្នុងការទស្សនាបាល់ទាត់ ភាពយន្ត ឬរឿងភាគ លេងហ្គេម និងប្រើប្រាស់បណ្តាញសង្គមជាដើម ។ ចំណែក ថាមពលថ្មវិញមានទំហំធំរហូតដល់ 5000mAh រួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 33W ដែលសាកថ្ម 5 នាទីអាចមើលវីដេអូបាន 3 ម៉ោង។ បន្ថែមពីនេះ OPPO A95 បំពាក់ជាមួយ RAM 13GB (8GB+5GB) ដែលជាមុខងារបន្ថែម RAM ឬហៅថា RAM Expansion ជម្រុញឲ្យដំណើរការកម្មវិធីបានច្រើនក្នុងពេលតែមួយបានយ៉ាងរលូន មិនរអាក់រអួល និងមិនទាក់។  

ស្មាតហ្វូន OPPO A95
ស្មាតហ្វូន OPPO A95

·      ស្មាតហ្វូន OPPO Reno6 Z 5G មាន 2 ពណ៌សម្រាប់ជ្រើសរើស Stellar Black និង Aurora ជាមួយនឹងស្ទីលរចនាបែប Reno Glow និងមិនជាប់ស្នាមក្រយៅដៃ 100%។ រីឯ កាមេរ៉ារំលេចរចនាដោយកាមេរ៉ាចំនួន 3 គ្រាប់ (64MP កាមេរ៉ាមេ + 2MP កាមេរ៉ាពង្រីកមុំ + 2MP កាមេរ៉ាម៉ាក្រូ) ជាមួយនឹងមុខងារ Portrait ជំនួយសម្រស់, វីដេអូតាមចាប់គោលដៅ និងមុខងារ Bokeh Flare Portrait ដែលជំនាញខាងថតរូបភាពបែប Portrait និងវីដេអូស្អាតៗគ្រប់ពេលវេលា គ្រប់ទីកន្លែង​ គ្រប់កាលទេសៈ។ ចំណែក ល្បឿនអេក្រង់បំពាក់ដោយអេក្រង់ AMOLED 60Hz, FHD+ (2400P x1080) ទំហំ 6.4 Inch ជាអេក្រង់ធំ ងាយស្រួលក្នុងការប៉ះបញ្ជា ព្រមទាំងងាយស្រួល ក្នុងការទស្សនាវីដេអូ ដែលមានភាពភ្លឺច្បាស់ល្អ​​​​​។ បន្ថែមពីនេះ កម្លាំងថ្មបំពាក់ថាមពលធំ 4310mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនកម្លាំង 30W VOOC 4.0 ថែមទាំងបំពាក់ដោយប្រព័ន្ធបន្សាបកម្តៅដល់ 10 ស្រទាប់ឯណ្ណោះ។ អាចទស្សនាភាពយន្ត ឬរឿងភាគបានម៉ាស្រលាញ់ និងលេងហ្គេមដោយមិនចាំបាច់ទូរស័ព្ទឆាប់អស់ថ្ម ឬឡើងកម្តៅឡើយ។ អ្វីដែលកាន់តែធ្វើឲ្យស្មាតហ្វូនមួយនេះលេចធ្លោ ស៊ីវិល័យ ស្រាល និងងាយស្រួលកាន់ដោយដៃម្ខាងគឺដោយសារវាឌីហ្សាញមកជាមួយទម្ងន់ 173g និងកម្រាស់ត្រឹមតែ 7.97mm តែប៉ុណ្ណោះ។

ស្មាតហ្វូន OPPO Reno6 Z 5G
ស្មាតហ្វូន OPPO Reno6 Z 5G

សម្រាប់ស្មាតហ្វូនទាំង 2 ស៊េរីនេះពិតជាកាដូដ៏ស័ក្កិសមសម្រាប់មនុស្សគ្រប់វ័យតែម្តង។ ដូចនេះ សូមអតិថិជននិងអ្នកស្រលាញ់គាំទ្រ OPPO ទូទាំងប្រទេសកម្ពុជា រួសរាន់ឡើងដើម្បីមកទទួលយកកាដូហេងហេងនាឱកាសចូលឆ្នាំប្រពៃណីចិន រាល់ការទិញស្មាតហ្វូន OPPO Reno6 Z 5G និង OPPO A95 ដែលការផ្តល់ជូននេះចាប់ពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ តែប៉ុណ្ណោះ ហើយសម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូលទៅកាន់ផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ។

សូមរីករាយប្រូម៉ូសិនបុណ្យចូលឆ្នាំចិនពី OPPO ទាំងអស់គ្នា ហេងហេង!

ស្មាតហ្វូន OPPO A95
ស្មាតហ្វូន OPPO A95
ស្មាតហ្វូន OPPO A95
ស្មាតហ្វូន OPPO A95
ស្មាតហ្វូន OPPO A95
ស្មាតហ្វូន OPPO A95
ស្មាតហ្វូន OPPO Reno6 Z 5G
ស្មាតហ្វូន OPPO Reno6 Z 5G
ស្មាតហ្វូន OPPO Reno6 Z 5G
ស្មាតហ្វូន OPPO Reno6 Z 5G
ស្មាតហ្វូន OPPO Reno6 Z 5G
ស្មាតហ្វូន OPPO Reno6 Z 5G
OPPO Reno6 Z 5G​​ និង OPPO A95
OPPO Reno6 Z 5G​​ និង OPPO A95
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T