បរទេស៖ វេបសាយរបស់ Samsung ត្រង់ផ្នែក support page ប្រហែលជាផ្ដល់ឲ្យពួកយើង នូវរូបរាងផ្លូវការនៃថេប្លេតដែលនឹងមកដល់នាពេលខាងមុខ។ រូបភាពនេះដែលត្រូវបានប្រទះឃើញដោយ គេហទំព័រ 91Mobiles បានបង្ហាញរូបរាងថេប្លេតដែលគេមិនធ្លាប់បានឃើញ ជាមួយនឹងថ្ងាសឆក។ របាយការណ៍បានបង្ហាញថា ថេប្លេតថ្មីនេះនឹងត្រូវបានគេហៅថា Samsung Galaxy Tab S8 Ultra ហើយប្រហែលជានឹងត្រូវបានគេប្រកាសបង្ហាញ នៅដើមខែក្រោយ។
ការរចនាដែលបង្ហាញក្នុងរូបភាពនៅលើវេបសាយរបស់ Samsung គឺត្រូវគ្នានឹងរូបភាព renders ក្រៅផ្លូវការ ដែលត្រូវបានគេបញ្ចេញ កាលពីខែតុលា, រូបភាពបែកធ្លាយ ក្នុងខែធ្នូ, និងលក្ខណៈសម្បតិ្តបែកធ្លាយ នៅក្នុងខែនេះ។ ប្រសិនបើលក្ខណៈសម្បត្តិបែកធ្លាយក្រៅផ្លូវការទាំងនេះត្រូវបានគេជឿថាពិត នោះថេប្លេត Android មួយនេះអាចនឹងមានបន្ទះបង្ហាញ OLED ទំហំ14.6អ៊ីញ ជាមួយនឹងល្បឿន 120Hz refresh rate និងកម្រិតភាពច្បាស់ 2960x1848។ ថ្ងាសឆកនោះត្រូវបានគេគិតថា នឹងផ្ទុកកាមេរ៉ាសែហ្វី ទំហំ12MP ចំនួនពីរ។ គេមិនច្បាស់ថា តើសេនស័រទីពីរនឹងត្រូវបានគេប្រើសម្រាប់អ្វី ប៉ុន្តែឧបករណ៍ផ្សេងៗទៀតបានបន្ថែមកាមេរ៉ាប្លង់ទូលាយ សម្រាប់ការថតរូបសែហ្វីជាក្រុម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅផ្នែកខាងក្នុងវិញ ថេប្លេតនេះត្រូវបានគេគិតថា ដំណើរការដោយឈីប Snapdragon 8 Gen 1 ចុងក្រោយ ពីក្រុមហ៊ុន Qualcomm, មានទំហំថ្ម 11,200mAh, រ៉េមឡើងដល់ 16GB, និងអង្គផ្ទុកទិន្នន័យឡើងដល់ 512GB។ គេគិតថា វាក៏អាចប្រើប្រាស់ជាមួយប៊ិក S Pen បានផងដែរ ជាមួយនឹងជម្រើសសេវា 5G ហើយកាមេរ៉ានៅផ្នែកខាងក្រោយរបស់វាមានចំនួនពីរ (កាមេរ៉ាគោលទំហំ 13MP និងឡេនទូលាយទំហំ 6MP)។ Galaxy Tab S8 Ultra ត្រូវបានគេរាយការណ៍ថា គឺជាថេប្លេតកំពូលក្នុងចំណោមសែស្រឡាយចំនួនបីរបស់វា ដោយរួមមានទាំង Tab S8 និង Tab S8 Plus។
ថេប្លេតចំនួនបីនេះត្រូវបានគេគិតថា នឹងដំណើរការដោយឈីបដូចគ្នា ជាមួយនឹងមុខងារគាំទ្រប៊ិក S Pen។ ប៉ុន្តែ S8 Plus ត្រូវបានគេរាយការណ៍ថា មានបន្ទះបង្ហាញតូចជាង OLED ទំហំ12.7អ៊ីញ និងថ្មទំហំ 10,090mAh ខណៈដែលម៉ូឌែល S8 ធម្មតាត្រូវបានគេជឿថា ប្រើបន្ទះបង្ហាញ LCD ទំហំ11អ៊ីញ និងថ្មទំហំ 8,000mAh។ មិនទាន់មានការបញ្ជាក់ជាផ្លូវការ ពីក្រុមហ៊ុន Samsung ពេលណាបានសែស្រឡាយថេប្លេតថ្មីនេះនឹងបង្ហាញរូបរាងពិតប្រាកដ ប៉ុន្តែគេជឿថា ពួកវាអាចនឹងត្រូវប្រកាសបង្ហាញជាមួយសែស្រឡាយ Galaxy S22 នៅក្នុងព្រឹត្តិការណ៍ 8 កុម្ភៈ៕
ប្រភព: The Verge