មែនអត់? លោក Townsend រិះគន់កីឡាករ Man UTD ម្នាក់នេះថាមិនជួយអ្វីដល់ក្រុមទាល់តែសោះ

//s9.kh1.co/68/68f3576a2937eff32ea367d9f99740075c6435d2.jpg
កីទ្បា

 ២០-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

លោក Townsend ថាកីឡាករ Man UTD ម្នាក់នេះ​​​គ្មានបង្កើត​​ប្រយោជន៍​​​ដល់​​ក្រុមសោះ​

អង់គ្លេស៖ លោក Andy Townsend បានរិះគន់ខ្សែបម្រើ Jadon Sancho ថាគេដូចជាមិនបានជួយអ្វីដល់ក្រុម Manchester United ទាល់តែសោះបើទោះបីជាគេក្លិបបានទិញយកគេក្នុងតម្លៃក្បែរ១០០លានដុល្លារក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែបម្រើ Jadon Sancho
  ខ្សែបម្រើ Jadon Sancho

Sancho បានផ្ទេរពី Borussia Dortmund មកកាន់ទឹកដី Old Trafford កាលទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅ។ក្នុងនោះគេបង្ហាញខ្លួនបាន២៣ប្រកួតនិងស៊ុតបញ្ចូលបានតែ២គ្រាប់គត់ដែលធ្វើឲ្យអ្នកគាំទ្រនិងអ្នកវិភាគបាល់ទាត់មួយចំនួនគិតថាគេលេងមិនសមនឹងតម្លៃខ្លួន។

  ខ្សែបម្រើ Jadon Sancho
  ខ្សែបម្រើ Jadon Sancho

លោក Townsend បានរិះគន់គេថា៖

Jadon Sancho មានតម្លៃខ្លួនដល់៧០លានមែនពិតតែខ្ញុំកម្រឃើញគេធ្វើអីឲ្យជាប្រយោជន៍ដល់ក្លិបសោះ។ អ្នកត្រូវតែបង្កើតអ្វីម្យ៉ាងដល់ក្រុមណា Jadon ។ បើទោះបីអ្នកបានចូលលេង២០នាទី ឬមួយម៉ោង ឬបានជាប់ជម្រើស១១នាក់ដំបូងក៏ដោយ។

  លោក Andy Townsend
លោក Andy Townsend
លោក Andy Townsend

ប្រភពsportskeeda

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T