ថាឲ្យខ្លាំងៗ! លោក Nicholas ថា កីឡាករ Man UTD រូបនេះ លេងបាល់អន់ខ្លួនឯងសោះ តែបែរជាបន្ទោសថាមកពី Ronaldo វិញ

//s9.kh1.co/8d/8dea9ee94dbb0489b6c12541028f62a06b04a683.jpg
កីទ្បា

 ២០-មករា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

លោក Nicholas ថា កីឡាករ Man Utd រូបនេះ លេងបាល់អន់ខ្លួនឯងសោះ តែបែរជាបន្ទោសថាមកពី Ronaldo វិញ

បរទេស៖ កីឡាករជើងចាស់របស់ក្លិប Arsenal លោក Charlie Nicholas ថា កីឡាករវ័យក្មេង Mason Greenwood ជាអ្នកធ្លាក់ទម្រង់លេងដោយខ្លួនឯង តែបែរជាមកទម្លាក់កំហុសថា ដោយសារមាន Cristiano Ronaldo នៅក្នុងទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Charlie Nicholas
  លោក Charlie Nicholas

ជាការពិតណាស់ Ronaldo បានមកដល់ Manchester United សារជាថ្មី កាលពីខែវិច្ឆិកា ឆ្នាំ ២០២១​ កន្លងទៅនេះ។ យើងឃើញថា Ronaldo ហាក់មានឥទ្ធិពលគួរឲ្យសម្គាល់ដោយគេបានជួយ Man Utd ជាច្រើនសារ ជាពិសេសគឺក្នុងការប្រកួត Champion League ប៉ុន្មានប្រកួតមុនៗនេះ។ យ៉ាងណាមិញ មានអ្នកវិភាគបាល់ជាច្រើនបាននិយាយថា ការមកដល់របស់ Ronaldo បានផ្តល់ជាសម្ពាធដល់ Greenwood​ ដែលបណ្តាលឲ្យគេធ្លាក់ទម្រង់ ប៉ុន្តែជាក់ស្តែង Ronaldo ក៏ធ្លាប់និយាយដែរថា គេពិបាកនឹងលេងជាមួយ Greenwood ដូចគ្នា ព្រោះគេលេងបាល់ស៊ុតច្រើនជាងបញ្ចូនបាល់។

កីឡាករ Mason Greenwood និង Cristiano Ronaldo
កីឡាករ Mason Greenwood និង Cristiano Ronaldo

លោក Nicholas បាននិយាយថា៖

ការត្រលប់មកវិញរបស់ Ronaldo​ មិនបានផ្តល់ផលប៉ះពាល់អ្វីដល់ទម្រង់លេងរបស់ Greenwood ឬ Rashford​ ទេ។ អ្វីដែលជាបញ្ហានោះគឺ ពួកគេជាអ្នកមិនបានរៀបចំ គោលដៅដោយខ្លួនឯង និង ពួកគេមិនសូវពុះពារពេលមានឧបសគ្គ។ មួយវិញទៀត Man Utd ពេលនេះ មិនមែនជា Man Utd ដូចកាលពីមុនទេ ព្រោះពេលនេះ Man Utd បានធ្វើឲ្យមានកំហុសច្រើនណាស់៕

លោក Charlie Nicholas
កីឡាករ Mason Greenwood និង Marcus Rashford 
កីឡាករ Mason Greenwood និង Marcus Rashford 

ប្រភពMirror

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T