ត្រៀមជើងព្រួលហើយ! Ronaldo អាចនឹងចាកចេញ ប្រសិនបើ Man UTD មិនអាចធ្វើរឿងមួយនេះបាន

//s9.kh1.co/13/13366f593c8c59896537ca0d194669624f0aff76.jpg
កីទ្បា

 ២០-មករា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

Ronaldo អាចនឹងចាកចេញពី Man Utd ប្រសិនបើ Man Utd មិនអាចធ្វើរឿងនេះឲ្យគេបាន

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Manchester United កីឡាករ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា អាចនឹងចាកចេញពីក្រុម ប្រសិនបើក្រុមគ្មានកៅអីប្រកួត Champion League នៅរដូវកាលក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ជាការពិតណាស់ ក្រុម Man Utd បច្ចុប្បន្ននេះកំពុងឈរនៅលេខរៀងទី៧ ចាញ់ក្រុម West Ham ដែលកំពុងឈរនៅលេខ៤ ចំនួនពីរពិន្ទុ។ យ៉ាងណាមិញ យើងឃើញថា ក្រុម Arsenal និង Tottenham Spurs កំពុងជែងគ្នាខ្លាំង ក្នុងការដណ្តើមយកតំណែង Top ៤ នេះ ហើយលើសពីនេះ Spurs នៅសល់ការប្រកួតច្រើនជាង Man Utd ចំនួនពីរប្រកួតទៀតឯណោះ។

តារាងពិន្ទុ PL
តារាងពិន្ទុ PL

បើយោងតាមសារកាសែត The Sun បានចុះផ្សាយថា អ្នកតំណាងរបស់ Ronaldo បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ថ្នាក់ដឹកនាំ នៅ Old Trafford ថា កីឡាករសញ្ជាតិព័រទុយកាល់ខាងលើ អាចនឹងចាកចេញពី Man Utd នៅក្នុងរដូវក្តៅខាងមុខនេះ​​ ប្រសិនជាក្រុមគ្មានកៅអីលេង UCL នៅរដូវកាលក្រោយ។ លើសពីនេះផងដែរ របាយការណ៍ក៏បានចុះផ្សាយថា Ronaldo ចង់បញ្ចប់អាជីពរបស់ខ្លួនជាមួយពានរង្វាន់ដែលធ្លាប់ឈ្នះកន្លងមក ច្រើនជាងបន្តអាជីពជាមួយ Man Utd ដែលមានសភាពដូចបច្ចុប្បន្ននេះ៕

  កីឡាករ Cristiano Ronaldo
  កីឡាករ Cristiano Ronaldo

ប្រភពsportsmole

Tochbon Nimith
តូចបុណ្ណ និម្មិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T