នៅក្មេងទេតែ ទេព ពិសិដ្ឋ អាចច្រៀងបទរ៉េប ហើយធ្វើរឿងនេះ ខ្លួនឯងទៀត (មានវីដេអូ)

//s9.kh1.co/b3/b3c4385fe77273dcd0c4c3bcc384c9f15238f42d.png
តារា & កម្សាន្ដ

 ១៩-មករា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

ថ្មីៗនេះបទថ្មីមួយនេះរបស់ ទេព ពិសិដ្ឋ ដែលទើបតែចេញ គេអាចច្រៀងបានយ៉ាងពីរោះធ្វើឲ្យហ្វេនៗស្លុងអារម្មណ៍ហើយ គេថែមទាំងចេះនិពន្ធទំនុកច្រៀងដោយខ្លួនឯងទៀត។

ភ្នំពេញ៖ អាចនិយាយបានថា ក្រោយទទួលបានជ័យលាភី និងក្លាយជាម្ចាស់ពានក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី២ តារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មរស្មីហង្សមាស ទេព ពិសិដ្ឋ បច្ចុប្បន្នកំពុងក្លាយជាតារាចម្រៀងមួយរូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងអាចទាក់ទាញចិត្តអ្នកគាំទ្រឲ្យស្រលាញ់ចូលចិត្តរូបគេ តាមរយៈបទចម្រៀងពីរោះៗជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ទេព ពិសិដ្ឋ
ទេព ពិសិដ្ឋ

ជាក់ស្ដែង ថ្មីៗនេះខាងផលិតកម្មក៏ទើបតែបានទម្លាក់បទចម្រៀងថ្មីរបស់ ទេព ពិសិដ្ឋ មួយបទមានចំណងជើងថា «Different Way» វាពិតជាពីរោះ និងប្លែកអារម្មណ៍សម្រាប់អ្នកគាំទ្រខ្លាំងមែនទែន។

ដោយក្នុងនោះ បទចម្រៀងមួយបទនេះ ជាបទប្រភេទមនោសញ្ចេតនាអត្ថន័យឈឺចាប់ដូចមុនៗ ប៉ុន្តែគេមានលាយឡំជាភ្លេងញាប់មួយៗ និងមានការរ៉េបញាប់តិចៗ ហើយទំនុកច្រៀងគឺប្លែកខ្លាំង។ ជាពិសេស អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍ គឺចម្រៀងមួយបទនេះ ជាស្នាដៃនិពន្ធទំនុកច្រៀងដោយតារាចម្រៀងវ័យក្មេងរូបនេះខ្លួនឯងទៀត ដូច្នេះ នៅពេលពួកគេបានស្ដាប់ហើយ ក៏នាំគ្នាសរសើរមិនដាច់ពីមាត់ផងដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

ទេព ពិសិដ្ឋ
ទេព ពិសិដ្ឋ
ទេព ពិសិដ្ឋ
ទេព ពិសិដ្ឋ
ទេព ពិសិដ្ឋ
ទេព ពិសិដ្ឋ
បទចម្រៀង ទេព ពិសិដ្ឋ
ទេព ពិសិដ្ឋ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T