លក្ខណៈ ៧យ៉ាងអំពីទម្រង់មុខរបស់ V បង្ហាញគុណសម្បតិ្តជាអ្នកល្បីល្បាញ!

//s9.kh1.co/1e/1e7b3003d64b762ea3d95ac4fd0ff79ddee51517.jpg
យុវវ័យ

 ១៩-មករា-២០២២ ២ល្ងាច · ៤ ឆ្នាំមុន

យោងតាមអ្នកមើលជោគជតារាសី បុគ្គលិកលក្ខណៈមនុស្ស ដែលត្រូវបានគេស្គាល់ជាជនជនជាតិអូស្ត្រាលីម្នាក់ គឺលោក Alan Stevens បានបង្ហាញលក្ខណៈ ៧យ៉ាងពីទម្រង់មុខរបស់ V មានអត្តចរិតសាកសមមានគុណសម្បតិ្តជាអ្នកល្បីល្បាញ!

កូរ៉េខាងត្បូង ៖ ជំនឿលើមុខមាត់រាសី អាចជារឿងគួរឲ្យចាប់អារម្មណ៍មួយ សម្រាប់មនុស្សដែលមានមនោខាងជោគជតារាសី ហើយនេះវាក៏មិនជារឿងចម្លែកនោះដែរ ដែលមានអ្នកពូកែខាងទាយលក្ខណៈសម្បត្តិ ផ្អែកលើទម្រង់មុខរបស់នរណាម្នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះ បើយោងតាមអ្នកមើលជោគជតារាសី បុគ្គលិកលក្ខណៈរបស់មនុស្ស ដែលត្រូវបានគេស្គាល់ ថាជាជនជនជាតិអូស្ត្រាលី គឺ Alan Stevens បានបង្ហាញលក្ខណៈ ៧យ៉ាង ផ្អែក​លើ​ទម្រង់​មុខ​របស់ V ស្ដែងឲ្យឃើញពីអត្តចរិតពិត ដែលមាន​គុណសម្បតិ្ត​សាកសមជាអ្នកល្បីល្បាញ។

១. ទំនុកចិត្ត

សមាមាត្រមុខរបស់ V ជាទម្រង់ទឹកមុខរបស់មនុស្សបង្ហាញពីទំនុកចិត្ត និងជាប្រភេទមនុស្សទំនងជាមានការប្រុងប្រយ័ត្ន និងមានទំនុកចិត្តខ្ពស់ ដូច្នេះសមាមាត្រមុខរបស់លោកគឺស្ថិតក្នុងប្រភេទមនុស្សមាន "ទំនុកចិត្ត" ជឿជាក់លើខ្លួនឯងជាដើម។

V 

២. មិត្តភាព

ចម្ងាយរវាងផ្នែកខាងលើនៃភ្នែក ទៅចិញ្ចើម បើធៀបនឹងកម្ពស់ភ្នែក បង្ហាញពីកម្រិតនៃភាពរួសរាយរាក់ទាក់របស់មនុស្ស ដូច្នេះ V ជាមនុស្សដែលឲ្យ​តម្លៃ​លើ​លំហ​ផ្ទាល់ខ្លួន​ ហើយ​ចូល​ចិត្ត​ធ្វើ​តាម​លក្ខខណ្ឌ​របស់​មនុស្ស មានមិត្តភាពរីករាយ។

V 

៣. ការអត់ឱន

មនុស្សដែលមានភ្នែកធំទូលាយ មានទំនោរអត់ធ្មត់ចំពោះកំហុស ជាងមនុស្សដែលមានភ្នែកជិតគ្នាជាង មិនខុសពី V ធ្លាក់ចូលទៅក្នុងប្រភេទ ជាមនុស្សចេះអត់ឱនឲ្យមនុស្សជុំវិញខ្លួន។

V 

៤. អារម្មណ៍នៃការលេងសើច

យោងទៅតាម Stevens ថាទម្រង់មាត់របស់ V ជាប្រភេទមនុស្សដែលមានអារម្មណ៍នៃការលេងសើច និងភាពស្រងូតស្រងាត់ផងដែរ នេះមិនប្លែកទេដែលហ្វេនៗក៏ទទួលស្គាល់ថា សមាជិក BTS រូបនេះជាស្តេចកំប្លែងប្រចាំក្រុម។

V 

៥. សប្បុរសធម៌

មើលបបូរមាត់របស់ V បង្ហាញថាជាមនុស្សដែលមានសណ្ដានចិត្តល្អ ពាក្យសម្ដីពីរោះ ស្រលាញ់សកម្មភាពសប្បុរសធម៌ មានចិត្តទូលាយដូចបេះដូងដ៏ស្រស់ស្អាតរបស់លោក និងតែងតែមើលថែសមាជិក ព្រមទាំងអ្នកគាំទ្រ។

V 

៦. ទស្សនៈ

Stevens ពិពណ៌នាថា មនុស្សដែល​មាន​ត្របកភ្នែកស្ដើង ឬគ្មានផ្នត់ត្របកភ្នែក ជាមនុស្សមានការសម្រេចចិត្តឆាប់រហ័ស យល់សភាពការណ៍ រីឯអ្នកដែល​មាន​ត្របកភ្នែក​ក្រាស់ គឺពូកែ វិភាគ ហើយចំពោះ V គឺជាមនុស្សដែលមានទស្សនៈ និងសកម្ម។

V 

៧. កែវភ្នែកមានមន្តស្នេហ៍

V មានភ្នែកបញ្ជាក់សម្រាប់ហេតុផលមួយ ចំណែកពណ៌​ និង​ជម្រៅ​នៃ​ភ្នែករបស់លោក បង្ហាញពីប្រភេទ មនុស្ស​មាន​មន្ត​ស្នេហ៍៕

V 

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T