ចេះតែឆ្ងល់! ពេលច្រៀងចប់ វិចិត្រ តែងតែថើបខ្សែកមួយខ្សឺត ដឹងការពិតស្ទើរស្រក់ទឹកភ្នែក (មានវីដេអូ)

//s9.kh1.co/e7/e76ee641145c5b55df9209a60f0826beb5a1dc22.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២២ ៥ល្ងាច · ២ ឆ្នាំមុន

ក្រោយច្រៀងចប់ សួ វិចិត្រថើប ខ្សែកមួយខ្សឺត ធ្វើឱ្យគណកម្មការ ពេជ្រ សោភា ឆ្ងល់ហើយសួរ ទើបដឹងការពិត នៃអត្ថន័យថើបខ្សែកនេះ។

ភ្នំពេញ៖ ចំពោះភាពល្បីល្បាញរបស់ សួ វិចិត្រ គឺពិតជាមិនធម្មតានោះទេ មិនត្រឹមតែក្នុងបណ្តាញសង្គម ដោយកន្លងមករូបគេតែងតែច្រៀងចម្រៀងឡើងវិញ នៅក្នុងយូធូប ដែលមានអ្នកទស្សនាសរុបរាប់លាននាក់តែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ នាពេលកន្លងមក តារាប្រុសរូបនេះ បានឈានជើងចូលក្នុងកម្មវិធី Beat The Best ដែលធ្វើឱ្យទស្សនិកជន រួមទាំងគណៈកម្មការក្នុងកម្មវីធីមួយនេះសរសើរមិនដាច់ពីមាត់ ចំពោះ សមត្ថភាព និងទេពកោសល្យ ក្នុងការច្រៀង ដែលកម្រនឹងមានបេក្ខជនមានសម្លេងធ្ងន់បែបនេះណាស់។

ដោយឡែក ក្រោយឆ្លងផុតដំណាក់ជាបន្តបន្ទាប់ វិចត្រ បានឈានដល់សប្តាហ៍ទី២ នៃកម្មវិធី Beat The Best ដោយលោកត្រូវបកស្រាយចម្រៀងមួយបទក្រោមចំណងជើងថា ស្មោះម្តងដាច់ខ្យល់ ដែលជាបទប្រភេទបែប Rock ខុសពីស្ទីលរបស់លោកដែលធ្លាប់តែច្រៀងបទមនោសញ្ចេតនា។ ក្រោយពីច្រៀងចប់ លោកក៏បានថើបខ្សែកមួយខ្សឺត ដែលធ្វើឱ្យគណកម្មការ ពេជ្រ សោភា ឆ្ងល់ហើយក៏សួរមូលហេតុ ទើបតារាប្រុសនេះ បានបញ្ជាក់ថា៖

ខ្សែកមួយនេះ មេរបស់ខ្ញុំជាអ្នកឱ្យ គាត់ប្រាប់ថាឱ្យខ្សែកមួយនេះ មកប្រឡងឱ្យជាប់ ហើយចូលធ្វើជាតារារបស់ផលិតកម្មហង្សមាសឱ្យបាន

សួ វិចិត្រ

យ៉ាងណាមិញ ក៏សូមចូលរួមត្រេកអរដល់ បេក្ខជន សួ វិចិត្រ ដែលបានឆ្លងផុតវគ្គនេះ ហើយឆ្លងបន្តទៅវគ្កថ្មីមួយទៀត ក្នុងកម្មវិធី Beat The Best ផងដែរ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

លោក សួ វិចិត្រ
លោក សួ វិចិត្រ
លោក សួ វិចិត្រ ពេលបកស្រាយ បទស្មោះម្តងដាច់ខ្យល់
លោក សួ វិចិត្រ ពេលបកស្រាយ បទស្មោះម្តងដាច់ខ្យល់
ថើបខ្សែក ក្រោយច្រៀងចប់
ថើបខ្សែក ក្រោយច្រៀងចប់
វីដេអូ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T