បារាំង អនុម័តហាមអ្នកមិនចាក់វ៉ាក់សាំង មិនឱ្យចូលស្ទើរគ្រប់ទីកន្លែង

//s9.kh1.co/4e/4eef28848f240f63e5d91e375414946ff22477b0.png
សង្គម

 ១៨-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

បារាំង អនុម័តហាមអ្នកមិនចាក់វ៉ាក់សាំង មិនឱ្យចូលស្ទើរគ្រប់ទីកន្លែង

បារាំង៖ សភា​បារាំង ​បាន​អនុម័ត​ច្បាប់​មួយ​ដែល​នឹងមិនអនុញ្ញាត ​មនុស្ស​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​ ចូលទៅកាន់ទីកន្លែងដូចជា ​​ភោជនីយដ្ឋាន កន្លែង​កីឡា កន្លែង​ទេសចរណ៍ និង​សូម្បី​តែ​រថភ្លើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានរងការរិះគន់ថា វ៉ាក់សាំងថ្មីគឺហួសកម្រិត ហើយនឹងធ្វើឱ្យការសម្រាកព្យាបាលនៅមន្ទីរពេទ្យយឺតយ៉ាវ ដោយសារ ៩១​ ភាគរយនៃចំនួនប្រជាជន បានចាក់វ៉ាក់សាំងកូវីដ១៩​ រួចហើយ។

រហូតមកដល់ពេលនេះ កាតចាក់វ៉ាក់សាំង ត្រូវបានទាមទារនៅក្នុងប្រទេសបារាំង ពេលទៅកាន់កន្លែងសាធារណៈ នៅទូទាំងប្រទេស ប៉ុន្តែអ្នកដែលមិនបានចាក់វ៉ាក់សាំង ត្រូវបានអនុញ្ញាត ប្រសិនបើពួកគេបង្ហាញការធ្វើតេស្តអវិជ្ជមានកូវីដ១៩ថ្មីៗ ឬភស្តុតាងនៃការជាសះស្បើយនាពេលថ្មីៗនេះ។

ប៉ុន្តែច្បាប់ថ្មីដែលអនុវត្តចំពោះមនុស្សគ្រប់រូបដែលមានអាយុចាប់ពី ១៦ឆ្នាំឡើង ទាមទារការចាក់វ៉ាក់សាំងពេញលេញ និងដកចេញនូវជម្រើសធ្វើតេស្ត ដោយមានប្រសិទ្ធភាពរារាំងអ្នកដែលមិនបានទទួលថ្នាំបង្ការពីកន្លែងបែបនេះ។

ដូចប្រទេសជាច្រើនដែរ ប្រទេសបារាំងកំពុងស្ថិតក្នុងរលកនៃការឆ្លងវីរុសបំប្លែថ្មីអូមីក្រុង ដោយកត់ត្រាករណីវិជ្ជមានជាង ២,៨០០នាក់ក្នុងមនុស្ស ១០០,០០០នាក់ ក្នុងសប្តាហ៍មុន៕

ប្រធានាធិបតីបារាំង លោក Emmanuel Macron 
ប្រធានាធិបតីបារាំង លោក Emmanuel Macron 
ប្រធានាធិបតីបារាំង លោក Emmanuel Macron 
ប្រធានាធិបតីបារាំង លោក Emmanuel Macron 
រូបភាព ប្រជាជនបារាំង
រូបភាព ប្រជាជនបារាំង

ប្រភព៖ Daily Mail

Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T