ប្រឹងយោងដែរ Fan Bingbing ត្រូវបានគេនិយាយថាពិបាកនឹងត្រឡប់វិញមកសម្តែងវិញ?

//s9.kh1.co/3e/3ed155ea461bf2b6084d6edd786720738312e022.jpg
តារា & កម្សាន្ដ

 ១៨-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ការបង្ហាញខ្លួនដំបូងរបស់ Fan Bingbing ក្នុងខ្សែភាពយន្តនេះ ទទួលបាន មិនសូវជោគជ័យទៅវិញ នៅក្នុងទីផ្សារហូលីវូដ។

ចិន៖ យោងតាម ​​Sina ជិត ៤ ឆ្នាំចាប់តាំងពីរឿងអាស្រូវគេចពន្ធ ការវិលត្រលប់របស់ Fan Bingbing មកកាន់តំណែង «មហាក្សត្រីកម្សាន្ត» ដែលអ្នកគាំទ្រទន្ទឹងរង់ចាំនោះមិនទាន់បានកើតឡើង ក្នុងការបង្ហាញមុខជាថ្មីក្នុងវិស័យកម្សាន្តចិន នៅតែបិទសម្រាប់តារាស្រីរូបនេះដដែល ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញនៅដើមឆ្នាំ ២០២២ Fan Bingbing បានបង្ហាញវត្តមាន ដ៏កម្រនៅលើអេក្រង់ជាមួយនឹងរឿង «The 355» ដែលជាការសហការត្រូវបានចាត់ទុកថាជាឱកាស សម្រាប់តារាដែលកើតក្នុងឆ្នាំ ១៩៨១ ដើម្បីស្តារកេរ្តិ៍ឈ្មោះរបស់នាងឡើងវិញ។

ទោះជាយ៉ាងណាក៏ដោយ «The 355» មិនបានទទួលការឆ្លើយតបជាវិជ្ជមានទេ បន្ទាប់ពីកាលបរិច្ឆេទចេញផ្សាយរបស់រឿងមួយនេះ ដែលការបរាជ័យនៃ «The 355» ធ្វើឱ្យ Fan Bingbing កាន់តែអស់សង្ឃឹមក្នុងការស្វែងរកវិធីធ្វើឱ្យអាជីពរបស់នាស្តារឡើងវិញម្តងទៀត។

យោងតាម ​​iFeng ការបង្ហាញខ្លួនរបស់នាងនៅក្នុងព្រឹត្តិការណ៍នៅថ្ងៃទី ១១ ខែមករាត្រូវបានរាយការណ៍ដោយបណ្តាញសារព័ត៌មានមិនសូវចាប់អារម្មណ៍នាងឡើយ រូបថត​នៅ​ពី​ក្រោយ​ឆាក​ក៏​បង្ហាញ​ថា​អ្នក​គាំទ្រ​មិន​ដល់ ១០ នាក់​បាន​ស្វាគមន៍​សិល្បករ​ស្រី​ក្នុង​កម្មវិធីនេះផងដែរ។

ដោយសារតែរឿងអាស្រូវគេចពន្ធ រហូតមកដល់ពេលនេះនៅក្នុងប្រទេសចិន គ្មានអ្នកដឹកនាំរឿង ឬផលិតករណាម្នាក់ហ៊ានធ្វើការជាមួយ Fan Bingbing នោះទេ។ បច្ចុប្បន្ននេះ តារាស្រីរូបនេះទទួលយកការបង្ហាញខ្លួនលើក្របទស្សនាវដ្ដី B-class ឬកំណែអន្តរជាតិ ចូលរួមកម្មវិធីតូចៗ ឬក៏ផ្សព្វផ្សាយម៉ាកល្បីៗតែប៉ុណ្ណោះ៕

ប្រភព៖ https://zingnews.vn/

សូមទស្សនារូបភាពខាងក្រោម៖

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T