លេងសើចម៉េចបាន! ក្រោយយកបានចំណូលថ្មី២រូប ពេលនេះ ក្លិបអ្នកមានជាន់ថ្មី Newcastle កំពុងមានក្ដីសង្ឃឹម ថានឹងនាំចូលតារាឆ្នើម នៅលីគអេស្ប៉ាញម្នាក់នេះទៀត ក្នុងតម្លៃ៣០លាន

//s9.kh1.co/e0/e00af9d542fa70e1636cc8d3bf4f95f84dc0ec32.jpg
កីទ្បា

 ១៨-មករា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ក្រោយយកបានចំណូលថ្មី២រូប ពេលនេះ ក្លិបអ្នកមានជាន់ថ្មី Newcastle កំពុងមានក្ដីសង្ឃឹម ថានឹងនាំចូលកីឡាករ Diego Carlos ម្នាក់ទៀត ក្នុងតម្លៃ៣០លាន

បរទេស៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្លិបសារិកាព្រៃ Newcastle United កំពុងមានក្ដីសង្ឃឹម ក្នុងការសម្រេចកិច្ចព្រមព្រៀងផ្ទេរយកខ្សែការពារឆ្នើមរបស់ក្លិប Sevilla កីឡាករ Diego Carlos ក្នុងសប្ដាហ៍នេះ ក្នុងតម្លៃ៣០លានផោន (ឬប្រមាណ ៤០លានដុល្លារ)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Diego Carlos
  កីឡាករ Diego Carlos

ជាការពិតណាស់​ Newcastle បានជាប់ឈ្មោះជាក្លិបអ្នកមានជាន់ថ្មី បន្ទាប់ពីត្រូវបានកាន់កាប់ ដោយមហាសេដ្ឋីប្រាក់ពាន់លាន សញ្ជាតិអារ៉ាប់។ ខណៈទីផ្សារខែមករានេះ ពួកគេកំពុងខំប្រឹងយ៉ាងសស្រាក់សស្រាំ ក្នុងការនាំចូលកីឡាករថ្មីៗដើម្បីពង្រឹងក្រុម។

ម្ចាស់ក្លិប Newcastle ថ្មី ព្រះអង្គម្ចាស់ Bin Salman
ម្ចាស់ក្លិប Newcastle ថ្មី ព្រះអង្គម្ចាស់ Bin Salman

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Newcastle ទើបយកបាន ខ្សែការពារ Kieran Trippier និង ខ្សែប្រយុទ្ធ Chris Wood ។ ប៉ុន្តែយ៉ាងណាមិញ ការនាំចូលចំណូលថ្មី២នាក់ គឺមិនទាន់គ្រប់គ្រាន់សម្រាប់ក្លិបមួយនេះនៅឡើយទេ ដោយអ្នកចាត់ការទូទៅលោក Eddie Howe មានបំណងចង់ពង្រឹងតំបនប់ការពារបន្ថែមទៀត។

   ខ្សែការពារ Kieran Trippier និង ខ្សែប្រយុទ្ធ Chris Wood
   ខ្សែការពារ Kieran Trippier និង ខ្សែប្រយុទ្ធ Chris Wood

តួយ៉ាង បើតាមរបាយការណ៍របស់ Daily Mail ក្លិប Newcastle បានសម្លឹងចង់បានគោលដៅចាស់ កីឡាករ Diego Carlos។ បន្ថែមពីនេះ បើតាមប្រភពដដែល ក្លិប Newcastle ធ្លាប់ដាក់សំណើយកខ្សែការពារសញ្ជាតិប្រេស៊ីលខាងលើ ម្ដងរួចមកហើយ ប៉ុន្តែត្រូវបាន Sevilla បដិសេធ​។ ទោះជាយ៉ាងណាពួកគេ មានសង្ឃឹម នឹងយកបាន Carlos នៅក្នុងខែនេះ បន្ទាប់ពីទើបដាក់សំណើ៣០លានផោន សាជាថ្មីម្ដងទៀតកាលពីពេលថ្មីៗកន្លងទៅ។

https://s9.kh1.co/__image/w=650,h=445,q=100/2c/2cbff972963eaf9ecef7dd7b9a7628ecc5ec75a3.jpg

គួររម្លឹកដែរថា Newcastle ក៏បានដាក់សំណើ៤០លានផោន យកខ្សែការពារ Nico Schlotterbeck ផងដែរ ប៉ុន្តែត្រូវបានក្លិប​ Freiburg បដិសេធ៕

  ខ្សែការពារ Nico Schlotterbeck
  ខ្សែការពារ Nico Schlotterbeck

ប្រភពdailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T